ជឿថាគ្នាយើងខ្លះចង់ស្រកទម្ងន់ខ្លាំងណាស់ ហើយទម្លាប់មួយគឺផ្តោតលើការហាត់ប្រាណ ប៉ុន្តែមិនសូវបានចាប់អារម្មណ៍លើរបបអាហារដែលខ្លួនទទួលទានប្រចាំថ្ងៃឡើយ។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនូវផ្លែឈើ ៥ ប្រភេទ ដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយអ្នកនឹងឃើញលទ្ធផលត្រឹមរយៈពេលខ្លី ថាស្រកទម្ងន់កម្រិតណា៖
៥) ផ្លែក្រូចថ្លុង
ក្រូចថ្លុងត្រូវបានគេទទួលស្គាល់ថាជាប្រភេទផ្លែឈើសម្រាប់សម្រកទម្ងន់ដ៏ល្អបំផុតមួយ ព្រោះវាមានកាឡូរីទាប ហើយមានជាតិសរសៃខ្ពស់។ ជាតិសរសៃដែលមាននៅក្នុងក្រូចថ្លុងក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ហើយវាជួយឲ្យអ្នកឆាប់មានអារម្មណ៍ឆ្អែត និងមិនសូវមានចំណង់លើការទទួលទានអាហារមានកាឡូរីខ្ពស់នោះទេ។
៤) ក្រូចឆ្មារ
ក្រូចឆ្មារសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមមួយចំនួនដែលល្អចំពោះរាងកាយ។ ការទទួលទានទឹកក្រូចឆ្មារ អាចជួយឲ្យអ្នកឆាប់មានអារម្មណ៍ឆ្អែត ពោលគឺមានប្រសិទ្ធភាពល្អណាស់សម្រាប់ការចង់សម្រកទម្ងន់។
៣) ផ្លែក្រូច
ផ្លែក្រូចមិនធ្វើឲ្យអ្នកធាត់ ហើយក៏ជាប្រភពផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់អ្នកចង់សម្រកទម្ងន់។ ផ្លែក្រូច ១០០ ក្រាម ផ្តល់កាឡូរីត្រឹមតែ ៤៧ កាឡូរីប៉ុណ្ណោះដល់រាងកាយ ហើយកាឡូរីនេះមិនធ្វើឲ្យអ្នកឡើងទម្ងន់នោះទេ។
២) អម្ពិល
អម្ពិលមានសារធាតុប៉ូលីហ្វេណុល ដែលប្រឆាំងនឹងការរលាក និងការពារជំងឺមួយចំនួន។ វាមានរសជាតិជូរដែលជួយដល់ការសម្រកទម្ងន់បានល្អ ប្រសិនអ្នកទទួលទានវាមួយលើកក្នុងមួយសប្តាហ៍។
ការសិក្សាបានបង្ហាញថា ដោយសារតែវាមានផ្ទុកអាស៊ីត HCA ដែលផ្សារភ្ជាប់ទៅនឹងការសម្រកទម្ងន់ ដោយចូលរួមចំណែកដល់ការដុតជាតិខ្លាញ់ក្នុងរាងកាយ។
១) ប៉េងប៉ោះ
ប៉េងប៉ោះជួយបំបាត់បរិមាណជាតិខ្លាញ់ក្នុងខ្លួន ហើយវាក៏ជាប្រភពប្រូតេអ៊ីន ដែលជួយគ្រប់គ្រងអត្រាមេតាប៉ូលីស និងចំណង់អាហាររបស់អ្នកផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក