តាមការស្រាវជ្រាវ ការទទួលទានគឺជារឿងដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍផ្នែកបញ្ញាស្មារតី និងរាងកាយរបស់ក្មេងតូចៗ ដោយវាត្រូវបានគេផ្តល់ចំណាត់ថ្នាក់លើសពីរបបអាហារដែលត្រូវទទួលទានប្រចាំថ្ងៃទៀតផង។
យ៉ាងណាតាមប្រភពគេហទំព័រក្រៅស្រុកបានណែនាំម៉ោងមាសចន្លោះពេល ២ ដូចខាងក្រោម ដែលអាណាព្យាបាលគួរទម្លាប់ឲ្យពួកគេចូលដំណេក ហើយកុំដាស់ឲ្យពួកគេភ្ញាក់ឲ្យសោះ។
ចន្លោះម៉ោង ២១ ដល់ម៉ោង ០០
តាមការស្រាវជ្រាវបានបង្ហាញថា អាណាព្យាបាលគួរតែទម្លាប់ឲ្យក្មេងចាប់ចូលដំណេកពីម៉ោង ២១:០០ ឬម៉ោង ៩ យប់ ហើយទម្រាំដល់ម៉ោង ១០ យប់ពួកគេអាចគេងលក់ស្កប់ស្កល់។
ជាទូទៅចន្លោះពីម៉ោង ១០ យប់ដល់ម៉ោង ១២:០០ នាទីរំលងអាធ្រាត្រនេះ គឺជាពេលអភិវឌ្ឍរាងកាយនិងបញ្ញារបស់កុមារតូចៗបានល្អបំផុត បែបហ្នឹងហើយគួរកុំធ្វើអ្វីឲ្យពួកគេភ្ញាក់ចន្លោះម៉ោងហ្នឹងឲ្យសោះ។
ចន្លោះម៉ោង ៥ ដល់ម៉ោង ៧ ព្រឹក
បើចង់ឲ្យក្មេងឈ្លាសវៃខ្លាំង ចូរកុំដាស់ពួកគេនៅចន្លោះម៉ោង ៥ ដល់ ៧ ព្រឹក ព្រោះវាជាពេលវេលាដែលអភិវឌ្ឍអរម៉ូនឲ្យលូតលាស់បានល្អបំផុត។
ប្រសិនកូនរបស់អ្នកអាចគេងលក់ស្កប់ស្កល់ក្នុងកំឡុងពេលម៉ោងនេះ នោះបរិមាណអរម៉ូនលូតលាស់របស់ពួកគេនឹងទទួលបានភាពល្អប្រសើរខ្ពស់ជាងធម្មតាដល់ទៅ ៦ ដង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក