Real Madrid បានឈានមួយជំហ៊ានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions Leagueបន្ទាប់ពីបួកគេបានយកឈ្នះ Liverpool ៣ទល់១នៅកីឡដ្ឋាន Bernabue កាលពីយប់មិញ។
២គ្រាប់របស់ប្រុសម៉ៅ Vinicius Jnr និងមួយគ្រាប់របស់ Marco Asensio បានបង្ហាញថា Los Blancos នៅតែអាចឲ្យក្រុមរបស់លោក Jurgen Kloppចកចិត្តទាល់តែបានត្បិតតែគ្មានវត្តមានខ្សែការពារសំខាន់២រូបក៏ដោយ។ ជំនួបនេះ Real Madrid អាចបង្រៀន Liverpool បីយ៉ាងគឺ៖
1- Old Master:
ជាការពិត! Vinicius Jnr និង Marco Asensio ជាង្នករកបានគ្រាប់បាល់ ប៉ុន្តែពួកគេប្រហែលមិនមែនជាកីឡាករដែលលេងបានល្អលើសប់នោះទេបើគ្មានខ្សែបម្រើវ័យចាស់ម្នាក់នេះ។ យើងហាក់មិននិយាយអំពីខ្សែបម្រើជម្រើសជាតិក្រូអាត Luka Modric ដែលមានវ័យ៣៥ឆ្នាំទៅហើយ ប៉ុន្តែបានបង្ហាញទម្រង់លេងល្អឥតខ្ចោះយប់មិញ។
ការបញ្ជូនបាល់របស់គាត់ ការគ្រប់គ្រងបាល់ ធ្វើឲ្យកីឡាករ Liverpool មិននឹកស្មានហើយ Real Madrid ពិតសំណាងដែលមានកីឡាករម្នាក់នេះជួយក្រុម។ ឈ្នះពាន Champions League ៤ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយគឺជាចំណែករបស់កីឡាករម្នាក់នេះ។ គាត់ជា Master ក្នុងការប្រកួតរបស់ Real Madrid ។
3 - Luka Modric is the oldest player (35y 209d) to assist in three consecutive Champions League games since Ryan Giggs for Manchester United in April 2011, who did so aged 37. Vintage. pic.twitter.com/0fr7RDrR1E
— OptaJoe (@OptaJoe) April 6, 2021
គាត់អាចក្លាយជាកីឡាករគេមើលរំលងក្នុងការប្រកួតយប់មិញតែការប្រកួតនេះមិនអាចខ្វះគាត់បានទេ។ គាត់មានព័ត៌មានចាកចេញពីក្លិបប៉ុន្តែការប្រកួតយប់មិញនេះអាចកែប្រែស្ថានភាពចាកចេញរបស់គាត់មកជាការបន្តកុងត្រាថ្មីក៏ថាបាន។
2- បញ្ហាត្រង់តំបន់ការពារ៖
ការបើកចំហក្នុងតំបន់ការពាររយៈពេល ៤៥ នាទីដំបូងដែលក្រុមហង្សក្រហម Liverpool បានបង្កើតឡើងគឺរួមចំណែកយ៉ាងធំពី Trent Alexander-Arnold ។ ខ្សែការពារវ័យក្មេងរូបនេះត្រូវបានគេនិយាយជាច្រើមនាពេលថ្មីៗនេះ បន្ទាប់ពីលោក Gareth Southgate មិនបានដាក់ឈ្មោះគាត់ក្នុងក្រុមជម្រើសជាតិអង់គ្លេស។ ហើយផ្អែកលើភ័ស្តុតាងនេះ វាច្បាស់ណាស់ថាមូលហេតុអ្វីបានជាគ្មានឈ្មោះក្នុងជម្រើសជាតិអង់គ្លេស។
Trent Alexander-Arnold បានបើកចំហរចន្លោះជាច្រើន ខ្ជះខ្ជាយតំបន់ការពារហើយការផ្ដោតអារម្មណ៍របស់គាត់យឺត។ការផ្តោតអារម្មណ៍ខ្សោយរបស់គាត់ដែលបានដើរតួនាទីយ៉ាងធំក្នុងគោលដៅបើកទ្វាររបស់ Vinicius Jnr រកបានគ្រាប់បាល់ដំបូង។ គ្រាប់បាល់ទី២របស់ Real Madrid ដែល Marco Asensio ស៊ុតបញ្ជូលទីក៏មកតំបន់នេះដែរ។ ដើមវគ្គទី២! អ្វីៗបានប្រសើបន្តិចប៉ុន្តែគាត់នៅតែមិនល្អដូចរដូវកាលមុនៗ។
3- ខ្សែបម្រើកណ្ដាលពីរនាក់
ការប្រកួតនេះល្អបំផុតគិតត្រឹមនាទី៤២។ Naby Keita ជាប់ជម្រើសដំបូងការប្រកួតគួរឱ្យភ្ញាក់ផ្អើលជំនួស Thaigo ហើយទើបនាទី៤២បានលោក Jurgen Klopp ដាក់កីឡាករអេស្ប៉ាញចូលលេងជំនួស។ វាមិនសមនោះទេដែលយោងប្រកាន់ទម្រង់លេងរបស់ខ្សែបម្រើជម្រើសជាតិហ្គីណេរូបនេះមិនល្អតែជាការពិតតំបន់បម្រើរបស់ Liverpool ខុសពីតំបន់បម្រើរបស់ Real Madrid។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះត្រូវបានគេដឹងថាលេងល្អយ៉ាងខ្លាំងនៅគ្រប់តួនាទីលើទីលាន ប៉ុន្តែតំបន់បម្រើកណ្ដាលយប់មិញរបស់ហង្សក្រហមយប់មិញមិនល្អទេ។ ចង្វាក់បម្រើកណ្ដាលទាំងបីរបស់ Gini Wijnaldum, Fabinho និង Keita មិនអាចទប់ជាប់ជាមួយតំបន់បម្រើរបស់ Real Madrid បានទេ។
អ្វីៗបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវគ្គទី២ ដោយសារវត្តមានរបស់ Thiago ដែលបានជួយលើកស្ទួយដល់មិត្តរួមក្រុមគ្រប់គ្នា ខណៈដែលការបញ្ជូនបាល់ដោយភាពជាក់លាក់ដូចឡាស៊ែរគឺជាគន្លឹះនៃការវាយប្រហាររបស់ Liverpool ទៅលើគោលដៅរបស់ Real Madrid ជាច្រើនដង។ តែការដាក់គាត់ចូលលេងនៅនាទី៤២គឺហួសពេលបាត់ទៅហើយ ខណៈដែល Real Madrid នាំមុខ២គ្រាប់មុនទៅហើយនោះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក