មួយគ្រាប់របស់ Yudai Ogawaនៅនាទី៥២ និងមួយគ្រាប់របស់ Valeri នៅនាទី៥៤ ធ្វើឲ្យភ្នំពេញក្រោនទទួលជ័យជម្នះក្នុងការប្រកួតជំនួប Cambodian Classic Match ក្នុងលទ្ធផល២ទល់១ក្នុងសប្ដាហ៍ទី៥ពានរង្វាន់ Metfone Cambodian League 2021 ។
មួយគ្រាប់នាំមុខនៅវគ្គទីមួយរបស់បឹងកេតរកបានដោយកីឡាករ ម៉ាត់ ណូរុននៅនាទី១៨។នេះមានន័យថាបឹងកេតចាញ់២ប្រកួតជាប់គ្នាក្នុងទឹកដីខ្លួនឯងក្នុងរដូវកាលថ្មីបន្ទាប់ពីចាញ់ណាហ្គា១ទល់០កាលពីប្រកួតបើកឆាក។ ចំណែកភ្នំពេញក្រោនលេងបាន៣ប្រកួតហើយរក្សាបានលទ្ធផលឈ្នះ៣ប្រកួតជាប់គ្នាឡើងឈរកំពូលតារាង។
លទ្ធផលដទៃទៀតគឺ ណាហ្គាវើលឈ្នះអគ្គិសនីកម្ពុជា៣ទល់១ ខណៈគិរីវង់សុខសែនជ័យឈ្នះព្រៃវែង អេហ្វស៊ី៣ទល់០។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក