ខ្សែប្រយុទ្ធក្លិប Chiangrai United ត្រូវ​ AFC ពិន័យមិនឲ្យប៉ះពាល់សកម្មភាពបាល់​ទាត់​៤ឆ្នាំដោយសារប្រើសារធាតុញៀនក្នុងការ​ប្រកួត

សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បាននិយាយកាលពីថ្ងៃអង្គារថា ពួក​គេបានហាមឃាត់ខ្សែប្រយុទ្ធ Chiangrai United ពីសកម្មភាពទាក់ទងនឹងបាល់ទាត់អស់រយៈពេល ៤ ឆ្នាំបន្ទាប់ពីគាត់បានរំលោភបទបញ្ជាប្រឆាំងគ្រឿងញៀនក្នុងកីឡា ( violated anti-doping regulations)។

119940623_4342747522433805_8990152552296298157_n

AFC បាននិយាយថាកីឡាករប្រេស៊ីលមានឈ្មោះពេញថា Jakson Avelino Coelho ត្រូវបានរកឃើញថាមានពិរុទ្ធពីការរំលោភបំពាន បន្ទាប់ពីការធ្វើតេស្ត នៅវគ្គចែកពូលនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២០ រវាងក្រុមថៃមួយ​នេះ និងក្រុម Melbourne Victory កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា។

169409591_301344441425017_3643149732265166086_n

គណៈអភិបាលនៃគណកម្មការវិន័យរបស់ AFC បាននិយាយថា Jaja បានរំលោភមាត្រា ៦ នៃបទប្បញ្ញត្តិប្រើប្រាស់គ្រឿងញៀនក្នុងឆ្នាំ ២០១៩ ហើយការហាមឃាត់នេះគ្របដណ្តប់លើការប្រកួតអន្តរជាតិ ការ​ប្រកួត​ក្នុង​លីគ ឬ​ខាប់ ការប្រកួតមិត្តភាព និងការប្រកួតផ្លូវការនានា។

C1_1976395_200829064009

នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា៖“ AFC នៅតែប្តេជ្ញាចិត្តក្នុងការរក្សាកីឡាបាល់ទាត់ឱ្យរួចផុតពីការញៀន និងដើម្បីរក្សាភាពត្រឹមត្រូវនៃកីឡា” ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: