CNCC និង Forward Sportwear ក្លាយជាដៃគូសហការរដូវកាល ២០២១

គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានសហការ ជាមួយក្រុមហ៊ុន Forward Sportswear ដោយចាប់ដៃគូក្នុងការផ្គត់ផ្គង់សម្លៀកបំពាក់សម្រាប់ប្រើប្រាស់ ក្នុងពានរង្វាន់សម្តេចហ៊ុន សែន លើកទី១៥ និងពានរង្វាន់ Metfone Cambodain League រដូវកាល២០២១ នេះ។

169527887_471874644250316_3878719688568068557_n (1)

ក្រុមហ៊ុន Forward Sportswear និងគណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ចាប់ដៃគូសហការផ្គត់ផ្គង់សម្លៀកបំពាក់នេះ គឺសម្រាប់តែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និងពានរង្វាន់ Metfone Cambodain League តែប៉ុណ្ណោះ។

163197526_4370039309691123_239146268713724008_n

ពួក​គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត ​និង​ផ្គត់ផ្គង់សម្ភារៈនានាដូចជា អាវកាក់ក្មេងរើសបាល់, អាវកាក់អ្នក​សារព័ត៌មាន អាវយឺតបម្រើ​ដល់​ការងារផ្សេងៗ​ទៀតរបស់ CNCC។

163069213_498346594884617_2388224002333889848_n

ក្រុមហ៊ុន Forward Sportwear ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាក្នុងស្រុក ដែលបានបើកដំណើរការនៅក្នុងឆ្នាំ២០២០ និងបានចាប់ដៃគូសហការជាមួយក្លិបបាល់ទាត់ជាច្រើនរួចមកហើយ​ដូចជាក្លិបបាល់​ទាត់ខេត្តព្រៃវែង ក្លិបវិសាខា....៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: