វិភាគជំនួប Khmer Classic : បឹងកេតvs ភ្នំពេញក្រោន៖ ជើងកីឡាករ ប្រវត្តិជួបគ្នា ព្យាករណ៍…..

ក្រុមបឹង​កេត​អេហ្វស៊ី​នឹង​ទទួល​ក្រុម​គូប្រជែងកាន់​ឆ្នាំរបស់​ភ្នំពេញ​ក្រោន​ក្នុង​ការ​ប្រកួតពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១សប្ដាហ៍​ទី​៥នៅ​កីឡដ្ឋាន Cambodia Airway Stadium តំបន់​បឹងស្នោ ខណៈ​ជំនួប​នេះ​ប្រិយមិត្តបាល់​ទាត់​កម្ពុជា​ទទួល​ស្គាល់​ពេញ​ផ្ទៃប្រទេស​ថា​ជាជំនួប Khmer El Clasico ។

ពេល​នេះ Knongsrok Sport សូម​នាំ​ប្រិយមិត្ត​មកដឹង​ចំណុចពិសេសៗរបស់​ក្លិប​ទាំង​ពីមុន​ជួប​គ្នាល្ងាច​នេះ៖

សម្ដី​គ្រូបង្វឹកក្រុម​ទាំងពីរ៖

168994013_4312682838759207_2363466835444302531_n

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន​បាន​និយាយ​ក្នុង​ទំព័រហ្វេសបុករបស់ក្លិប​ថា៖ « វាគឺជាការប្រកួតដ៏ធំមួយ កីឡាករទាំងអស់បានត្រៀមខ្លួនរួចរាល់ ហើយសម្រាប់ការប្រកួតនេះ ពួកគេព្យាយាមប្រកួតប្រជែងគ្នាដើម្បីបានលេងក្នុងការប្រកួតនេះ ។ បឹងកេតជាក្រុមមួយដែលល្អនៅ MCL ព្រោះគេទើបតែទទួលបានពានរង្វាន់នេះ ប៉ុន្តែយើងក៏ស្រេកឃ្លានជាមួយនឹងជ័យជម្នះ និងពានរង្វាន់ដូចគ្នា »។

167751590_4163685300343199_8824020336877155367_n

ដោយ​ឡែក​លោក គឹម ភក្ដី​ថ្លែង​ក្នុង​សន្និសីទកាសែតមុន​ការ​ប្រកួត​កាល​ពី​ម្សិលមិញថា៖" ពួកយើងនឹងមានការផ្លាស់ប្តូរកីឡាករមួយចំនួននៅ​លើទីលានដើម្បីយើងធ្វើការកែប្រែនៅក្នុងស្ថានភាពការប្រកួតលើកទី១ ហើយនឹងដើម្បីបំពេញឱ្យបានល្អសម្រាប់ការប្រកួតលើកទី២ទល់នឹងភ្នំពេញក្រោន។

"ជាការពិតបាល់ទាត់ បើសិនជាយើងមិនមានអ្នកគាំទ្រ គឺយើងហាក់ដូចជាការប្រកួតមួយមិនមានភាពលើកទឹកចិត្ត គឺធ្វើឱ្យអារម្មណ៍របស់កីឡាករមានការថមថយ ប៉ុន្តែទោះបីយ៉ាងណា យើងត្រូវតែពង្រឹងសមត្ថិភាពរបស់ពួកគាត់ ហើយស្រម៉ៃឃើញថាអ្នកគាំទ្រនៅពីក្រោយជានិច្ច តាមដាននៅតាមកញ្ចក់ទូរទស្សន៍ឬតាមបណ្តាញសង្គមនានា …"។

Matheus S Silva ខ្សែប្រយុទ្ធសំខាន់របស់ភ្នំពេញក្រោនក៏បានលើកឡើងក្នុង​បណ្ដាញ​សង្គមរបស់​ក្លិប​ដែរថា៖ «វាគឺជាការប្រកួតដ៏អស្ចារ្យ គ្រប់គ្នាសុទ្ធតែរង់ចាំការប្រកួតនេះ ហើយនេះជាអ្វីដែលជំរុញទឹកចិត្តរបស់យើង ។ យើងបានរៀបចំយ៉ាងខ្លាំងសម្រាប់សប្តាហ៍នេះ ហើយខ្ញុំគិតថាបើសិនជាយើងធ្វើតាមអ្វីដែលគ្រូបានរៀបចំនោះ គឺយើងពិតជាអាចទទួលបាន៣ពិន្ទុ»។

ប្រវត្តិជួប​គ្នា៖

បើ​និយាយ​អំពី​ប្រវត្តិជួប​គ្នា​ក្រុម​ទាំងពី​គឺ​តាំង​ពី​ឆ្នាំ​២០១២ មក​ម្ល៉េះទាំង​ក្នុង​លីគ​និង​ខាប់​តែ​យ៉ាង​ណា ​យើង​សូមលើក​យក​ប្រវត្តិជួប​គ្នា៥ដង​ចុង​ក្រោយមក​និយាយ។ ក្រុម​ទាំងពីរ​ជួប​៥​ដងចុង​ក្រោយ​បឹង​កេត​ឈ្នះ២ ស្មើ២ និង​ចាញ់​១។ ជំនួប​ចុងក្រោយ​បំផុត​ក្រុម​ទាំងពីរ​ស្មើ​គ្នា​ក្នុង​លទ្ធផល​១ទល់​១​យ៉ាង​ចម្រូងចម្រាស​ក្នុង​កីឡដ្ឋាន Smart RSN Stadium ដែល​ជា​ជំនួបប្រកួតបិទរដូវកាល ហើយ​បឹង​កេត​លើក​ពាន។

-២៥ តុលា ២០២០ ភ្នំពេញ​ក្រោន១-១ បឹងកេត

- ២៦ កក្កដា ឆ្នាំ២០២០ បឹង​កេត​ ៣-១ ភ្នំពេញ​ក្រោន

-០៧ កក្កដា ២០១៩ ភ្នំពេញក្រោន៤-៤ បឹងកេត

-១៦ មីនា ២០១៦ ភ្នំពេញ​ក្រោន​២-៣បឹងកេត

- ៣០ កញ្ញាឆ្នាំ២០១៩ បឹងកេត១-២ ភ្នំពេញក្រោន

៥​ប្រកួតផ្លូវការ(មិនគិតការ​ប្រកួតមិត្តភាពមុនបើករដូវកាល)ចុងក្រោយរបស់បឹង​កេត គឺ ឈ្នះ១ ស្មើ​៣​និង​ចាញ់១ ចាញ់​លើក​ចុង​ក្រោយ​គឺ​ចាញ់ណាហ្គាវើល​១​ទល់​០បើកឆាកលីគ​កំពូល​កម្ពុជារដូវ​កាល​២០២១​នេះឯង។​យើងបាន៖ LDWD

ចំណែកភ្នំពេញ​ក្រោន​៥​ប្រកួត​ផ្លូវការ(មិនគិតការ​ប្រកួតមិត្តភាពមុនបើករដូវកាល)ចុង​ក្រោយ​ខ្លួន គឺ​ឈ្នះ៤​និង​ស្មើ១ មិន​ទាន់​ចាញ់ខណៈ​ប្រកួត​ចុង​ក្រោយ​ឈ្នះគិរីវង់២​ទល់​១​ក្នុង MCL រដូវ​កាល​២០២១​នេះឯង។ យើងបាន៖WWWWD

ជើងកីឡាករ៖

167610580_4157394497638946_6431389788832385978_n

សម្រាប់​ក្រុម​បឹង​កេត​កីឡាករ​ដែល​របួសទាំង​ប៉ុន្មាន ដែល​ខកខាន​លេង​ប្រកួតដំបូង​ជាមួយណាហ្គាដូចជា ខ្សែការពារស្លាប​ ស្លេះ សេន ខ្សែការពារ​វ័យចាស់ប្រធានក្រុម ហុង ផេង នឹង​ខ្សែបម្រើកណ្ដាលវ័យក្មេង លឹម អារុណ​សុទ្ធតែជាពី​របួស​បាន​ហ្វឹកហាត់​ជាមួយក្លិប​ទាំងអស់​តែ​គ្រូបង្វឹក​ដាក់ឲ្យលេង​ឬ​មិន​ដាក់ មិន​ទាន់​ដឹង​នោះ​ទេ។

168818017_4164076706970725_2774961108018473163_n

សល់​ពី​នេះ! មិន​មាន​កីឡាករណាជាប់បម្រាម ឬ​របួស​ទៀត​នោះ​ទេ។ ចាន់ វឌ្ឍនាការ​ដែល​កាល​ពី​ប្រកួតទី​មួយ​លេង​បាន​ជាង​១០​នាទី​រំពឹង​ថា​នឹង​មាន​ Fit គ្រប់​គ្រាន់​សម្រាប់​ជំនួប​ជាមួយក្រោន​នេះហើយ​លេង​បាន​ពេញ​ម៉ោង​ឬ​ក៏​ជាប់ជម្រើសដំបូង១១នាក់។

កីឡាករគួរឲ្យចាប់​អារម្មណ៍៖ ម៉ាត់ នូរុណ​ដែល​រក​បាន​២​គ្រាប់​កាល​ជួប​គ្នាជើង​ទី​មួយ​រដូវ​កាល​មុន​​សង្ឃឹមធ្វើ​បាន​ល្អ ខណៈ មាន​សៀង ចន្ធា កីឡាករបរទេស​ Mothusi Gopane កីឡាករជួយជ្រោមជ្រែងក្នុងការ Cross បាល់ និង Marko Rajković ជាជំនួយតំបន់ប្រយុទ្ធ។

167165027_4315742635119894_1155469566577262196_n

សម្រាប់ភ្នំពេញក្រោន​ ក្រៅ​ពី​ ពៅ ប៉ុនវុទ្ធីដែល​របួសជង្គង់​កាល​ប៉ះ​គ្នា​ជាមួយ​ក្លិបសូលទីឡូអង្គរបើក​ឆាកលីគ​រដូវ​កាល​២០២១​នេះ​មក​គ្មាន​កីឡាករ​របួសធំដុំ ឬ​ជាប់​បម្រាម​អ្វី​នោះ​ទេ​គឺ​សុទ្ធតែ​ពេញ​ជើង​ទាំងអស់។

កីឡាករគួរឲ្យចាប់​អារម្មណ៍​សម្រាប់​ជំនួប​នេះ​គឺ Valeriy Hryshyn​​ ខ្សែប្រយុទ្ធកណ្ដាលសញ្ជាតិ​អ៊ុយក្រែនដែល​រក​បាន​គ្រាប់បាល់​ដំបូង​ពេល​លេង​ជាមួយគិរីវង់។ Andres Nieto នឹង​រ៉ាប់​រងតំបន់បម្រើប្រយុទ្ធ ខណៈខ្សែប្រយុទ្ធ Matheus Souza ក៏​គួរឲ្យចាប់​អារម្មណ៍ដែរ។

166376088_4294743047219853_4022915999977575107_n

ការព្យាករណ៍របស់ Knongsrok Sport៖ ក្រុម​ទាំងពីរ​សុទ្ធតែ​មាន​ខ្សែប្រយុទ្ធមុតស្រួច​ដូចគ្នា​ពិសេស​ភ្នំពេញ​ក្រោន​ដែល​២​ប្រកួតចុង​ក្រោយ​ស៊ុត​បញ្ជូល​ទី​៩​គ្រាប់​និង​និង​របូត​២​គ្រាប់។តែ​យ៉ាងណា! លទ្ធផល​ឈ្នះរបស់​ពួក​គេ​គឺ​លេង​ជាមួយក្រុម​លំដាប់​ខ្សោយ និង មធ្យមក្នុង​លីគ។​ចំណែកក្រុម​បឹង​កេត​លេង​បាន​មួយ​ប្រកួត​ចាញ់​ណាហ្គាដែល​ជា​ក្រុម​រឹង​មាំ​មួយ​ក្នុង​លីគនិង​ជា​ក្រុម​ខ្លាំងមួយ​ក្នុង​ប្រតេស​កម្ពុជា។

លទ្ធផលអាចជា៖ បឹងកេត ១-២​ភ្នំពេញក្រោន ឬ បឹងកេត ០-១ ភ្នំពេញក្រោន

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: