មិនថាតែជានិស្សិត ឬបុគ្គលិកបម្រើការនៅស្ថាប័នណាមួយ រៀងរាល់ពេលព្រឹក បើអត់កាហ្វេចូលពោះ គឺហាក់ដូចជាបាត់បង់អ្វីម្យ៉ាង ហើយគ្មានកម្លាំងកំហែងបំពេញកិច្ចការងារនោះទេ។ យ៉ាងណាសម្រាប់ស្រ្តីដែលមានទម្លាប់ទទួលទានកាហ្វេជាប្រចាំ ខ្លះ ២-៣ កែវក្នុងមួយថ្ងៃ ជាលទ្ធផលគឺរមែងនាំឲ្យទំហំដើមទ្រូងមានទំហំតូច និងមិនងាយរីកធំនោះទេ។ នេះបើតាមការស្រាវជ្រាវពីស្ថាប័នមួយនៅឯប្រទេសស៊ុយអែត។
ពួកគេបានបង្ហាញឲ្យដឹងថា សារធាតុកាហ្វេអ៊ីនពិតជាមានទំនាក់ទំនងជាមួយនឹងទំហំដើមទ្រូងរបស់ស្រ្តីពិតមែន ដោយផ្អែកតាមការធ្វើតេស្តជាមួយស្រ្តីចំនួន ២៧០ នាក់សម្រាប់ស្រ្តីដែលទម្លាប់ទទួលទានកាហ្វេ ២-៣ កែវក្នុងមួយថ្ងៃ គឺពួកគេមានហានិភ័យនៃការកើតជំងឺមហារីកសុដន់ទាបខ្លាំងណាស់ ដោយនេះគឺជាប្រយោជន៍ដ៏ធំមួយសម្រាប់ការរស់នៅ។
ប៉ុន្តែគុណវិបត្តិដ៏ធំនោះ គឺប៉ះពាល់ទៅលើអរម៉ូនអឺស្រ្តូសែន ដែលវាទទួលខុសត្រូវលើការរីកធំធាត់នៃទំហំដើមទ្រូងរបស់ស្រ្តី។ ប្រភពបន្ថែមថា តាមពិតបញ្ហានេះវាមិនជាអ្វីដែលស្រ្តីគ្រប់រូបត្រូវបារម្ភនោះទេព្រោះទំហំនៃដើមទ្រូង ការដែលមានទំហំតូចគឺល្អចំពោះសុខភាពទៅវិញ ហើយអ្នកមានទំហំធំគឺអាចជួបផលប៉ះពាល់ច្រើនទៅថ្ងៃខាងមុខ ជាពិសេសគឺប្រឈមជំងឺមហារីកសុដន់ហ្នឹងតែម្តង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក