ចេញអាការៈ ៤ នេះលើផ្ទៃមុខ មានន័យថាថ្លើមអ្នកមានបញ្ហា បើជួបចំណុចទី ២/៤ ប្រញាប់ទៅរកពេទ្យជាបន្ទាន់

ប្រសិននៅលើផ្ទៃមុខរបស់អ្នក កើតមាននូវអាការៈនិងរោគសញ្ញាទាំង ៤ ដូចខាងក្រោម សូមប្រញាប់ទៅពិនិត្យ និងទទួលយកយោបល់ពីវេជ្ជបណ្ឌិតអ្នកជំនាញផ្នែកថ្លើម

ព្រោះសញ្ញាទាំងនោះបង្ហាញច្បាស់ៗណាស់ថាថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ៖

១) កើតមុននៅតំបន់ចង្កា

20 0109

ជាទូទៅនៅលើផ្ទៃមុខរបស់យើង កន្លែងដែលកើតមានមុននីមួយៗ គឺសុទ្ធតែមានអត្ថន័យតំណាងច្បាស់លាស់ណាស់។ ដោយឡែកសម្រាប់តំបន់ចង្កា បើមុននាំគ្នាទៅប្រមូលផ្តុំកើតឡើងនៅក្បែរនោះ

មានន័យថា ថ្លើមរបស់អ្នកកំពុងមានផ្ទុកជាតិពុល ហើយត្រូវទៅរកវេជ្ជបណ្ឌិតដើម្បីសួរនាំ និងទទួលយកការណែនាំណាមួយ។

២) ស្បែករិល

3

ស្បែកលើផ្ទៃមុខរបស់អ្នកក៏អាចជាសញ្ញាតំណាងឲ្យឃើញថា អ្នកមានជំងឺឬអត់នោះដែរ។ ជាទូទៅស្បែកមុខមនុស្សមានសុខភាពល្អ គឺមានសភាពស្រស់ថ្លា និងឡើងពណ៌ស៊ីជម្ពូទៀតក៏មាន។

ផ្ទុយទៅវិញបើផ្ទៃមុខរបស់អ្នក មានស្បែកស្រអាប់ ហើយមិនសូវភ្លឺថ្លា និងជាំមុខអីជាដើមទៀតនោះ វាច្បាស់ៗណាស់ថាអ្នកមានបញ្ហាផ្នែកថ្លើមមិនល្អ។

៣) លេចចេញស្នាមពណ៌លើមុខចម្លែកៗ

2

នៅពេលមុខងារបន្សាបជាតិពុលរបស់ថ្លើមដំណើរការមិនបានល្អ នោះចរន្តឈាមរបស់អ្នកក៏នឹងត្រូវបានរាំងស្ទះ។ ហេតុផលនេះហើយវានាំឲ្យផ្ទៃមុខរបស់អ្នក ឡើងមានស្នាមចម្លែកមួយចំនួន

ដូចជាស្នាមអុជខ្មៅ ស្នាមជាំពណ៌រាងក្រហម ដែលវាមិនបាត់ទៅវិញទាល់តែសោះ។

៤) ស្បែកមុខឡើងរមាស់

77439043 H

នៅពេលដែលថ្លើមរបស់អ្នកដំណើរការមិនល្អ នោះវានឹងងាយធ្វើឲ្យផ្ទៃមុខឆាប់ប្រតិកម្មនឹងអ្វីមួយខ្លាំងណាស់។ ការអាឡែហ្សីស្បែកមុខ ការឡើងកន្ទួលក៏កើតមានឆាប់រហ័សខុសពីមុន ហើយអ្នកត្រូវតែប្រញាប់យកចិត្តទុកដាក់អំពីរឿងរ៉ាវនេះជាមួយគ្រូពេទ្យជាបន្ទាន់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក