លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមនៅថ្ងៃនេះ បានទទួលការចាក់វ៉ាក់សាំង COVID-19 រួមជាមួយការចូលរួមជាគ្រូបង្វឹកជំនួយការ ក្រុមគ្រូពេទ្យ និងបុគ្គលិកបន្ថែម ដែលនឹងចូលរួមនៅក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ នៅខែមិថុនា។
បច្ចុប្បន្ននេះរដ្ឋាភិបាលវៀតណាមកំពុងផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងអត្តពលិករបស់ប្រទេស ដែលនឹងត្រូវចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីប្រឈមមុខនឹងការប្រកួតសំខាន់ៗមួយចំនួនរួមមានព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ។ យោងតាមរបាយការណ៍ពី Bongdaplus ក្រុមជម្រើសជាតិវៀតណាមនឹងប្រមូលផ្តុំហ្វឹកហាត់នៅពាក់កណ្តាលខែឧសភា ហើយកីឡាករសរុបចំនួន ៣៤ នាក់នឹងត្រូវបានកោះហៅឱ្យចូលរួមក្នុងជំរំហ្វឹកហាត់។
ទោះយ៉ាងណា! សមាគមបាល់ទាត់វៀតណាម (VFF) បានចុះបញ្ជីកីឡាករចំនួន ៤៧ នាក់ដែលនឹងទទួលបានការចាក់វ៉ាក់សាំង COVID-១៩ ដែលចាប់ផ្តើមនៅខែមេសា។ ចាក់វ៉ាក់សាំងក្នុងជម្រើសជាតិវៀតណានឹងធ្វើឡើង៥ដំណាក់កាល។
47 of #Vietnam national #football team are ready to vaccinate before heading for matches of #WorldCup 2022 qualification in UAE.
Incl. Mr. Park Hang Seo. pic.twitter.com/vJLFgVOXaj
— DzungLe - Vietnam is your business! (@DzungLeVN) April 2, 2021
ក្រៅពីដំណាក់កាលទីមួយដែលចាប់ផ្តើមពីថ្ងៃនេះ ដំណាក់កាលទី ២ មានការចូលរួមពីកីឡាករចំនួន ១៧ នាក់មកពីក្លឹបHanoi FC, Saigon, Binh Dinh and Ha Tinhនៅថ្ងសទី៨មេសា។ ដំណាក់កាលទី ៣ នឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមេសាដោយមានការចូលរួមពីកីឡាករចំនួន ៧ នាក់មកពីក្លឹប Hoang Anh Gia Lai club និងហើយដំណាក់កាលទី ៤ នៅថ្ងៃទី ១៣ ខែមេសាមានការចូលរួមពីកីឡាករចំនួន ១៦ នាក់មកពីក្លឹប Hai Phong club, SHB Da Nang, B. Binh Duong, SLNA, Thanh Hoa, Ho Chi Minh City, Than Quang Ninh, Long An។
ដថំណាក់កាលទី ៥ ដែលជាដំណាកើកាលចុងក្រោយនៅថ្ងៃទី ១៧ ខែមេសាមានការចូលរួមពីកីឡាករចំនួន ៥ នាក់មកពីក្រុម Viettel FC ដែលនឹងត្រូវលេងក្នុងព្រឹត្តិការណ៍ AFC Champions League ឆ្នាំ ២០២១ ។
ទោះយ៉ាងណា! អ្នកចាំទីឆ្នើមរបស់វៀតណាម Dang Van Lam នឹងក្លាយជាកីឡាករដំបូងគេដែលទទួលបានវ៉ាក់សាំង COVID-19 ខណៈដែលរូបគេនឹងធ្វើចំណាកស្រុកទៅប្រទេសជប៉ុន ដើម្បីចូលរួមជាមួយក្លឹប J-League Cerezo Osakaរួចទៅហើយនោះ ។
ជម្រើសជាតិវៀតណាមត្រូវបានគេរំពឹងថា នឹងចាកចេញទៅកាន់ប្រទេសអារ៉ាប់រួមអេមីរ៉ាតមុនគេ ដើម្បីបន្ស៊ាំអាកាសធាតុក្តៅនៅទីនោះ មុនពេលប្រឈមមុខនឹងការប្រកួតជាមួយប្រទេសម៉ាឡេស៊ី ថៃ និងម្ចាស់ផ្ទះ UAE ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក