របួសជង្គង់ Anthony Martial ​ត្រូវ​អវត្តមានពីទីលានដល់​ចប់​រដូវ​កាលនេះ

កីឡាករ Anthony Martial អាចនឹងអវត្តមានក្នុង​ការ​ប្រកួត​នៅ​សល់ក្នុងរដូវកាលនេះ បន្ទាប់ពីត្រូវសម្រាកដោយសាររបួសជង្គង់ពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយបារាំង។

Leicester City V Manchester United: Emirates FA Cup Quarter Final

លោក Ole Gunnar Solskjaer បានបញ្ជាក់ពីព័ត៌មានគួរឱ្យខកចិត្តយ៉ាងខ្លាំង មុនពេល Man United ប៉ះជាមួយ Brighton & Hove Albion នៅ Old Trafford កាល​ពី​យប់មិញ ។ កីឡាករលេខ ៩ រូបនេះបាន​ទទួលកាសរប៉ះទង្គិចគ្នាពេល​លេងឲ្យ​ជម្រើស​ជាតិ​បារាំងជាមួយកាហ្សាក់ស្ថានកាលពីចុងសប្តាហ៍មុន ហើយលោក Ole បានបង្ហាញថាគាត់ប្រហែលជាមិនមានសកម្មភាពសម្រាប់ការ​ប្រកួតនៅសល់នៃយុទ្ធនាការ ២០២០/២១ នេះ​ទេ។

0_Kazakhstan V France Qualifying World Cup 2022 (1)

"ជាអកុសល! គាត់បានរបួសជង្គង់ជាមួយបារាំង។ វាតែងតែកើត​ឡើងនៅពេលពួកគេទៅបំពេញកតព្វកិច្ចអន្តរជាតិ។​បើ​អាច​យើង​មិន​ចង់​ឲ្យ​កើត​ឡើង​ទេ ប៉ុន្តែ​បើ​បួក​គេ​មក​វិញ​សង្ឃឹម​ថា​នឹង​រឹងមាំគ្រប់​គ្រាន់"។

168348242_4017978048258545_7725444106142825135_n

“ Paul [Pogba] បានលេងនៅក្នុងការប្រកួតទាំង ៣ គឺ ៣០, ៦០, ៩០ នាទី ដូច្នេះនោះគឺជាការជម្រុញមួយសម្រាប់ពួកយើង។ ការបាត់បង់ Anthony សម្រាប់អ្វីដែលនៅសេសសល់នៃរដូវកាលនេះ គឺជាការខកចិត្តខ្លាំងណាស់ ជាពិសេសនៅពេលមានរបាយការណ៍ពីប្រទេសបារាំងថាវាមិនមានអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែវាមើលទៅអាក្រក់ណាស់"។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: