៧ យ៉ាងមានទាំងចំណុចល្អនិងអាក្រក់ សម្រាប់មនុស្សដែលមិនសូវបែកញើស

នៅ​ពេល​ដែល​ខ្លួន​ប្រាណ​របស់​អ្នក​បែកញើស នោះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​មាន​ក្លិន​មិន​ល្អ ជាង​នេះ​នៅ​លើ​ផ្ទៃ​មុខ​បើ​អ្នក​បើក​ញើស អ្នក​ត្រូវ​សម្អាត​មិន​អ៊ីចឹង​ទេ​នឹង​កើត​មាន​មុន។ បើ​សក់​វិញ​ក៏​ស្រដៀង​គ្នា ពេល​បើក​ញើស​ច្រើន​នាំ​ឲ្យ​ឆាប់​ធំ​ក្លិន ហើយ​មាន​អង្គែ​បើ​មិន​សម្អាត​បាន​ល្អ។

យ៉ាង​ណា​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ បើ​ខ្លួន​ប្រាណ​អ្នក​មិន​បើក​ញើស ​តើ​អ្នក​នឹង​ជួប​ប្រទះ​រឿង​អ្វី​ខ្លះ? Knongsrok បង្ហាញ ៧ ចំណុច​មាន​ទាំង​ល្អ​និង​អាក្រក់​ដូច​ខាង​ក្រោម៖

៦) អ្នក​នឹង​ជួប​បញ្ហា​ស្បែក

1

ការ​បើក​ញើស​គឺ​ស្មើ​នឹង​បាន​ផ្តល់​សំណើម​ដល់​ស្បែក ដូច្នេះ​បើ​ស្បែក​គ្មាន​ជាតិ​សំណើម​អ្វី​សោះ នោះ​វា​នឹង​ឡើង​ស្ងួត ហើយ​ត្រូវ​ការ​ការ​ថែទាំ​ពី​របស់​ជំនួយ​ជា​ចាំ​បាច់។ ការ​ផលិត​ចេញ​នូវ​ញើស អាច​មាន​ឥទ្ធិពល​ប្រឆាំង​នូវ​បាក់តេរី ហើយ​ជួយ​បញ្ចេញ​ជាតិ​ពុល​មក​ខាង​ក្រៅ។

យ៉ាង​ណា​ប្រសិន​អ្នក​ពុំ​បើក​ញើស​ទេ បាក់តេរី​ដែល​ទុំ​ជាប់​នៅ​លើ​ស្បែក គឺ​បន្ត​នៅ​លើ​នោះ​ដដែល ហើយ​វា​អាច​បង្ក​ទៅ​ជា​មេរោគ​លើ​ស្បែក​ផ្សេងៗ​ថែម​ទៀត​ផង។

៥) មាន​ហានិភ័យ​ការ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រងនោម

2

តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​បែក​ញើស​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់ នោះ​នឹង​អាច​នាំ​យក​សូដ្យូម​ចេញ​ពី​ខ្លួន​បាន​ល្អ ដែល​នាំ​ឲ្យ​ក្រលៀន​និង​ផ្នែក​តម្រង​នោម​ពុំ​មាន​ជាប់​សល់​ថ្ម​ឬ​គ្រួស​នៅ​ខាង​ក្នុង។

បែប​នេះ​បើ​អ្នក​ឈប់​បែក​ញើស នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គ្រួស​តម្រង​នោម​គឺ​អាច​កើត​មាន​ឡើង​ខ្ពស់ ហើយ​ជំងឺ​សរសៃ​ឈាម​បេះដូង​ក៏​ដូច​គ្នា។

៤) នៅ​អាកាសធាតុ​ក្តៅ​ខ្លាំង ខ្លួន​ប្រាណ​អ្នក​ពិបាក​នឹង​ចុះ​កម្តៅ

3

មុខងារ​ចម្បង​របស់​ញើស​គឺ​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ត្រជាក់ ដូច្នេះ​ប្រសិន​អ្នក​ពុំ​មាន​ញើស​ទេ​នោះ វា​នឹង​នាំ​ឲ្យ​អ្នក​ឆាប់​វិល​មុខ រមួល​ក្រពើ ក្អួត​ចង្អោរ ហើយ​ឡើង​កម្តៅ​ក្នុង​ខ្លួន​ខ្លាំង និង​មិន​ងាយ​ផ្សាំ​ទៅ​ភាព​ត្រជាក់​នោះ​ឡើយ។។ អ្នក​ក៏​អាច​ទទួល​រង​នូវ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​ថែម​ទៀត។

៣) អ្នក​បញ្ចេញ​អរម៉ូន​តិច ទាក់ទាញ​មនុស្ស

4

ញើស​គឺ​បាន​បញ្ចេញ​នូវ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Pheromones ដែល​វា​ដើរ​តួ​ជះ​ឥទ្ធិពល​ទៅ​ខាង​ក្រៅ​រាងកាយ។ និយាយ​សាមញ្ញ​ទៅ ស្រ្តី​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មិន​មាន​ការ​ចេញ​ញើស គឺ​ទាក់ទាញ​ភ្នែក​បុរស​ជាង​ស្រ្តី​ដែល​ឆាប់​បើក​ញើស។

ការ​សិក្សា​មួយ​ផ្សេង​ទៀត​ក្លិន​អាវ​របស់​ដៃ​គូ ដែល​ក្រអូប​ពេល​គ្មាន​ញើស ក៏​ជួយ​បំបាត់​ភាព​ស្រ្តេស​សម្រាប់​ដៃ​គូ​ម្ខាង​ទៀត​ដែរ ដូច្នេះ​បើ​អ្នក​បើក​ញើស​វា​ក៏​ជា​គុណវិបត្តិ​មួយ​ដែរ នៅ​ក្នុង​ចំណោម​គុណសម្បត្តិ​ដែល​មាន។

២) រាងកាយ​របស់​អ្នក​មិន​មាន​អន្តរកម្ម​ជាមួយ​អារម្មណ៍

5

ជា​ទូទៅ​នៅ​ពេល​អ្នក​ទទួល​ទាន​របស់​ហឹរ ឬ​ក្តៅ​ខ្លាំង រាងកាយ​នឹង​ចេញ​ញើស​មក តែ​បើ​មនុស្ស​អត់​បែក​ញើស ទោះ​ហូប​របស់​ហឹរ​ប៉ុណ្ណា ក៏​មើល​មិន​ដឹង​នោះ​ដែរ។ យ៉ាង​ណា​នេះ​ជា​ចំណុច​ទី​ពីរ ដោយ​តាម​ការ​ស្រាវជ្រាវ ស្រ្តី​ដែល​ជួប​របស់​បែក​ញើស គឺ​នាំ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​រអើម ហើយ​នៅ​ពេល​ដែល​ប៉ះ​គឺ​កាន់​តែ​មាន​អារម្មណ៍​មិន​ល្អ​ថែម​ទៀត។

១) អ្នក​ទំនង​ជា​ចំណាយ​ពេល​តិច​ក្នុង​ការ​សម្រេច​ចិត្ត

6

តាម​ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា មនុស្ស​ដែល​មិន​បែក​ញើស គឺ​រមែង​មាន​ទម្លាប់​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រើ​ពេល​ខ្លី​ជាង​មនុស្ស​ដែល​បែក​ញើស។ យ៉ាង​ណា​ចំណុច​នេះ វា​ល្អ​អាក្រក់​ផ្អែក​តាម​កាលៈទេសៈ​ដែរ ក្នុង​ស្ថានភាព​ខ្លះ​អាច​ជា​ហានិភ័យ​បើ​អ្នក​សម្រេច​ចិត្ត​លឿន។ គ្រាន់​ថា​និយាយ​សាមញ្ញ​ទៅ មនុស្ស​មិន​បែក​ញើស គឺ​មាន​ទម្លាប់​សម្រេច​ចិត្ត​លើ​រឿង​អ្វី​លឿន៕

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក