បើអ្នកស្ថិតក្នុងចំណោមស្រ្តី ៤ ប្រភេទដូចរៀបរាប់ខាងក្រោម នៅពេលមានស្វាមីអ្នកត្រូវតែស្រូតឆាប់យកកូន ហើយមិនអាចអូសបន្លាយរង់ចាំពេលយូរឆ្នាំនោះទេ ព្រោះអាចនឹងប្រឈមការអត់កូន៖
៤) ស្រ្តីដែលមានកាយសម្បទាទន់ខ្សោយ
ស្រ្តីដែលមានភាពទន់ខ្សោយនៃរាងកាយ ដូចជាងាយនឹងឆាប់កើតមានជំងឺផ្សេងៗ ឬមានជំងឺពីកំណើត គួរតែរៀបគម្រោងយកកូនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅពេលដែលអ្នកចូលដល់អាយុរាងចាស់បន្តិច នោះហានិភ័យនៃការជួបផលលំបាកទាំងម្តាយនិងទារកគឺច្រើនតែកើតមាន។
៣) ស្រ្តីធ្លាប់រំលូតកូន
បច្ចុប្បន្ននេះមានវិធីពន្យារកំណើតដែលមានប្រសិទ្ធភាពជាច្រើន ប៉ុន្តែមិនសុទ្ធតែស្រ្តីទាំងអស់បានដឹងនិងអនុវត្តនោះទេ។ ហេតុនេះហើយករណីស្រ្តីដែលមានផ្ទៃពោះដោយចៃដន្យ ឬនៅពេលមិនទាន់ចង់បានក៏មានច្រើន ហើយពួកនាងតែសម្រេចចិត្តរំលូតកូនទាំងបង្ខំ។
ការធ្វើបែបនេះវានាំឲ្យស្បូនចាប់ផ្តើមមានសភាពស្តើង ហើយក្រោយមកអំប្រ៊ីយ៉ុងនឹងពិបាកក្នុងការបង្កកំណើត ហើយចាប់ចុះថយសមត្ថភាពនៃការក្លាយជាម្តាយរបស់ទារក។
២) ស្ត្រីដែលធ្វើការច្រើនហួសកម្រិត
សព្វថ្ងៃនេះស្ត្រីក៏រមែងធ្វើការរាប់ម៉ោងមិនចាញ់បុរសឡើយ ហើយខ្លះមានទាំងថែមម៉ោងការងារដាច់យប់ទៀតក៏មាន។ ការគេងមិនសូវបានគ្រប់គ្រាន់ មិនសូវមានពេលធ្វើលំហាត់ប្រាណ សុទ្ធតែជាមូលហេតុនាំឲ្យប៉ះពាល់ខ្លាំងទៅថ្ងៃខាងមុខ។
ជាពិសេសស្រ្តីដែលទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន ក៏ងាយនឹងបណ្ដាលឲ្យខូចសរសៃប្រសាទ ហើយមិនល្អនោះទេចំពោះការពពោះកូនក្នុងផ្ទៃ។
១) ស្ត្រីដែលធ្វើការនៅកន្លែងមានបរិយាកាសមិនល្អ
ស្រ្តីខ្លះបម្រើការនៅកន្លែងដែលមានបរិយាកាសខ្យល់ពុល ឬក៏ផ្សែងអាប់អួ។ ជាក់ស្ដែងដូចជាកន្លែង
ដែលមានភ្ញៀវទទួលទានបារីច្រើនជាដើម គឺងាយនឹងបង្កើនហានិភ័យជំងឺរ៉ាំរ៉ៃដល់ពួកគេ ហើយកាត់បន្ថយលទ្ធភាពនៃការមានផ្ទៃពោះ។
បែបនេះបើបណ្តោយឲ្យអាយុរបស់អ្នកកាន់តែឈានចូលវ័យចំណាស់ នោះលទ្ធភាពនៃការមានកូនគឺកាន់តែទាប។ ដូច្នេះពួកគេគួរតែផ្តល់កំណើតឲ្យកូនបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។
បញ្ជាក់ថា ស្រ្តីដែលគួរតែពពោះល្អបំផុតគឺនៅវ័យក្រោម ៣០ ឆ្នាំ។ ដោយឡែកសម្រាប់ការផ្តល់កំណើតយឺត គឺស្រ្តីនោះប្រឈមនឹងការកើតមានជំងឺលើសឈាម ទឹកនោមផ្អែម ហើយលើសពីនេះទៀតការត្រលប់មកវិញនៃសុខភាពប្រក្រតីរបស់អ្នកក៏មានភាពយឺតយ៉ាវជាងវ័យក្មេងផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក