បើ​ឈឺចាប់​ខ្លាំង​កំឡុង​ពេល​មក​រដូវ ស្រីៗ​កុំ​ប្រើ​ថ្នាំ ហើយ​មក​សាក​ទទួល​ទាន​របស់​ទាំង ៦ នេះ​វិញ

នៅ​ពេល​មក​រដូវ ជា​ទូទៅ​ស្រ្តី​តែងតែ​មាន​បញ្ហា​ឈឺ​ពោះ មិន​ស្រួល​ក្នុង​ខ្លួន ហើយ​ផ្លាស់ប្តូរ​អារម្មណ៍​ច្រើន និង​មាន​ចំណង់​ក្នុង​ការ​ឃ្លាន​ខុស​ពី​ធម្មតា។ យ៉ាង​ណា​ការ​ទទួល​ទាន​របស់​នៅ​ពេល​នេះ ក៏​ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​របស់​ខ្លះ​អាច​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក និង​ធ្វើ​ឲ្យ​ការ​ឈឺចាប់​មាន​ការ​កើន​ឡើង​លើស​ដើម។

ចំពោះ​ស្រ្តី​ខ្លះ​នៅ​ពេល​ដែល​ឈឺចាប់​ខ្លាំង​ពេក ក៏​សម្រេច​ប្រើប្រាស់​ថ្នាំ​ដើម្បី​ទប់​និង​កាត់​បន្ថយ​ការ​ឈឺចាប់​រយៈ​ពេល​ខ្លី ប៉ុន្តែ​ទម្លាប់​នៃ​ការ​ប្រើ​ថ្នាំ គឺ​មិន​ល្អ​នោះ​ទេ​ចំពោះ​សុខភាព។ អត្ថបទ​នេះ Knongsrok ណែនាំ​ការ​ជ្រើសរើស​អាហារ&ភេសជ្ជៈ ៥ ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​ស្រ្តី​កំឡុង​ពេល​មក​រដូវ៖

៥) ត្រី​សាម៉ុង

1

វា​ជា​អាហារ​ដែល​ស្រ្តី​គួរ​តែ​ទទួល​បាន​បំផុត​កំឡុង​ពេល​មក​រដូវ ​ព្រោះ​ជាតិ​អូមេហ្គា-៣ នឹង​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ ​មិន​សូវ​តានតឹង ហើយ​បន្ថែម​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ថែម​ទៀត​ផង។

ជាង​នេះ​វា​នឹង​ជួយ​បន្ធូរ​សាច់ដុំ ហើយ​បំបាត់​ការ​ឈឺ​ចុកចាប់។ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ប្រភេទ​ត្រី​សាម៉ុង ក៏​អាច​ទទួល​ទាន​អាហារ​ផ្សេង​ទៀត ឲ្យ​តែ​ជា​ប្រភព​ផ្ទុក​នូវ​អូមេហ្គា-៣ ដូច​ជា​គ្រាប់​សណ្តែក ទឹក​ដោះគោ​សណ្តែក ឬ​ផ្លែ​ល្ពៅ​ជា​ដើម។

៤) ផ្លែ​ចេក

2

ជា​អាហារ​ដែល​ជួយ​ឲ្យ​ស្រ្តី​មាន​អារម្មណ៍​ល្អ​កំឡុង​ពេល​មក​រដូវ ព្រោះ​ចេក​មាន​ផ្ទុក​វីតាមីន B6 ជួយ​កាត់​បន្ថយ​ការ​ឈឺ​ពោះ​និង​ទ្រូង។ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ហើមពោះ​ផង​ដែរ​នៅ​កំឡុង​ពេល​នោះ។

ជាង​នេះ​វា​ជួយ​ឲ្យ​ប្រសើរ​ឡើង​នៅ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​សូម​ណែនាំ​ជា​ពិសេស​សម្រាប់​ក្មេង​ស្រី​ដែល​ទើប​ពេញ​វ័យ និង​រមែង​ទទួល​ការ​ផ្លាស់ប្តូរ​អារម្មណ៍​លឿន។

៣) ផ្លែ​ក្រូច

3

ផ្លែក្រូច​សំបូរ​ទៅ​ដោយ​វីតាមីន C ហើយ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​កាល់ស្យូម ដែល​ជួយ​កាត់​បន្ថយ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត។ ការ​ថប់​អារម្មណ៍ ការ​បាក់​ទឹក​ចិត្ត នឹង​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​ទទួល​ទាន​ផ្លែ​ក្រូច ជាង​នេះ​វា​ក៏​ជួយ​បំបាត់​ការ​ឈឺ​ចុកចាប់​មួយ​ផ្នែក​ផង​ដែរ។

ស្រ្តី​ដែល​មាន​ទម្លាប់​ឈឺ​ពោះ មុន​ពេល​មក​រដូវ គេ​ណែនាំ​ឲ្យ​ទទួល​ទាន​ផ្លែក្រូច​ឲ្យ​បាន​ទៀងទាត់ ហើយ​ធានា​នឹង​អាច​ជួយ​បាន​ច្រើន។

២) ផ្កា​ខាត់​ណា

4

នៅ​ពេល​ដែល​មក​រដូវ រាងកាយ​នឹង​បាត់បង់​ឈាម​ច្រើន​ណាស់ ហើយ​នៅ​ពេល​ដែល​ជាតិ​ដែក​ត្រូវ​បាន​ចុះ​ថយ នោះ​នឹង​ឆាប់​ធ្វើ​ឲ្យ​ស្រ្តី​មាន​ការ​វិល​មុខ ​និង​ហត់នឿយ​លឿន។

បែប​នេះ​យើង​ត្រូវ​បំពេញ​វា​មក​វិញ តាម​រយៈ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​នៃ​ជាតិ​ដែក ហើយ​ការ​ជ្រើសរើស​យក​បន្លែ​ស្លឹក​បៃតង​ដូច​ជា​ផ្កា​ខាត​ណា គឺ​ជា​របស់​ល្អ​បំផុត ព្រោះ​មាន​ជាតិ​ដែក និង​ជាតិ​សរសៃ​ខ្ពស់។

១) តែ​ក្តៅ

5

អ្នក​មិន​ត្រូវ​ទទួល​ទាន​ទឹក​ត្រជាក់​ច្រើន​នោះ​ទេ កំឡុង​ពេល​មក​រដូវ ហើយ​ត្រូវ​ជំនួស​មក​វិញ​នៅ​តែ​ក្តៅ ឬ​ទឹក​ក្តៅ​អ៊ុនៗ ដើម្បី​ជួយ​ជំរុញ​លំហូរ​ឈាម​ឲ្យ​ដំណើរការ​ល្អ។ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ឆាប់​ខឹង មួម៉ៅ និង​ការ​ឈឺចាប់​ផ្នែក​សាច់ដុំ​ផង​ដែរ។

ក្មេង​ស្រី​ដែល​មាន​ការ​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ​ គួរ​រៀន​ទម្លាប់​ទទួល​ទាន​ទឹក​តែ​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​បញ្ចៀស​ឲ្យ​បាន​នៅ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក