ច្រមុះរបស់មនុស្សមួយចំនួន ខ្លះរមែងអាឡែស៊ីនឹងបរិយាកាសជុំវិញ ខ្លះពេលកើតមានផ្តាសាយក៏រមែងហៀរចេញជាទឹកសំបោរ ហើយប្រភេទនៃពណ៌សំបោរក៏មានច្រើនពណ៌ច្រើនប្រភេទផងដែរ។
ពណ៌សំបោរនីមួយៗគឺជាសញ្ញាសម្គាល់នៃប្រភេទជំងឺដែលអ្នកកំពុងមានផ្ទុក ហើយអ្នកខ្លះក៏មិនដឹងខ្លួនថែមទៀត។ យ៉ាងណា Knongsrok សូមចែករំលែកចំណេះដឹងថ្មីទាក់ទងនឹងពណ៌សំបោរ ដែលអាចបង្ហាញច្បាស់ថាអ្នកមានផ្ទុកជំងឺអ្វី ហើយត្រូវប្រញាប់រកវិធីព្យាបាល៖
ពណ៌ថ្លាច្បាស់ធម្មតា
ជាសញ្ញាបង្ហាញពីការរលាកច្រមុះ ដោយសារអាឡែស៊ី ឬការឆ្លងមេរោគផ្លូវដង្ហើមណាមួយ ដែលវាមិនជាធ្ងន់ធ្ងរអ្វីនោះទេ ពោលគឺសាមញ្ញធម្មតា។
ពណ៌ស
វាអាចកើតឡើងចំពោះអ្នកដែលទទួលទានប្រភេទផលិតផលមានជាតិទឹកដោះគោច្រើនហួសកម្រិត ហើយធ្វើឲ្យច្រមុះបាត់បង់សំណើមជាតិទឹក។ នាំឲ្យទឹកសំបោរឡើងក្រាស់ ស្អិត ហើយមានពណ៌សក្បុស ហើយជួនខ្លះមកពីជំងឺហើមច្រមុះ។
ពណ៌លឿង
នោះអាចមកពីការរាតត្បាតនៅបាក់តេរីខាងក្នុងប្រហោងច្រមុះ ហើយក៏ជាសញ្ញាបង្ហាញថាអ្នកអាចនឹងមានជំងឺរលាកទងសួត ឬបញ្ហានៃប្រហោងឆ្អឹងនៃត្រង់ផ្នែកទ្រូងណាមួយ។
ពណ៌បៃតង
ជាសញ្ញាមួយដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងព្យាយាមទប់ទល់នឹងបាក់តេរី ហើយជារឿយៗវាពាក់ព័ន្ធនឹងការហើមច្រមុះ ក៏ដូចជាការដុះផ្សិតក្នុងច្រមុះ និងមានភាគរយពាក់ព័ន្ធនឹងរោគសញ្ញារលាកប្រហោងឆ្អឹងក៏មាន។
ពណ៌ក្រហម
ប្រសិនជាមានឈាមក្នុងសំបោរលាយឡំមកនោះ មានន័យថាមកពីដាច់សរសៃឈាមក្នុងប្រហោងច្រមុះ ហើយវាបណ្តាលមកពីហេតុផលច្រើនដូចជាដុះដុំសាច់ក្នុងច្រមុះ ឬស្ងួតច្រមុះខ្លាំងពេក។ ជាងនេះក៏អាចមានជំងឺផ្សេងៗ ប្រសិនណានៅបន្តហូរឈាមរយៈពេលច្រើនថ្ងៃ បែបនេះត្រូវប្រញាប់ទៅរកគ្រូពេទ្យជាបន្ទាន់។
ពណ៌ប្រផេះ
បណ្តាលមកពីជំងឺរលាកទងសួត ជំងឺហឺត ឬប្រតិកម្មជាមួយថ្នាំ។ ជាងនេះក៏អាចមកពីជំងឺឫសដូងបាតនៅលើច្រមុះផងដែរ។
ពណ៌ខ្មៅ
នោះភាគច្រើនមកពីមនុស្សនោះជក់បារីខ្លាំង ឬប្រើប្រាស់គ្រឿងញៀនដែលមានខ្យល់កខ្វក់ចូលប្រហោងឆ្អឹងច្រើន។ វាក៏ជាសញ្ញាមិនល្អដែរ ហើយត្រូវប្រញាប់រកការព្យាបាលជាបន្ទាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក