ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ ទោះចាញ់ខ្លាំងប៉ុណ្ណា ស្រ្តីពពោះ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​របស់ទាំង ៥ នេះ

ជា​ទូទៅ​ស្រ្តី​ពពោះ ប្រាកដ​ជា​ជួប​អាការៈ​ម្យ៉ាង​ដែល​ហៅ​ថា "ចាញ់កូន" គឺ​ពេល​នោះ​ចំណង់​នៃ​ការ​ចង់​ទទួល​អាហារ​របស់​ពួក​គេ គឺ​ប្លែក​ខុស​ពី​សព្វដង ហើយ​របស់​ខ្លះ​មិន​ដែល​ចេះ​ទទួល​ទាន​សោះ​ក៏​សុខៗ​ឃ្លាន​ដែរ។ គេ​ជឿ​ថា​ពេល​ខ្លះ​មក​ពី​ឥទ្ធិពល​នៃ​កូន​ក្នុង​ផ្ទៃ ដែល​ទារក​ជា​អ្នក​ចង់​ទេ មិនមែន​ម្តាយ​នោះ​ទេ។

យ៉ាង​ណ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ចែករំលែក​ទៅ​កាន់​ស្រ្តី​ពពោះ​គ្រប់​រូប ថា​បើ​ទោះ​បី​ជា​ចាញ់​ខ្លាំង​ប៉ុណ្ណា ក៏​ត្រូវ​តែ​ជៀស​ឲ្យ​បាន​នៅ​អាហារ&ភេសជ្ជៈ ៥ ប្រភេទ​ខាង​ក្រោម៖

៥) ភេសជ្ជៈ​មិន​ល្អ

1

ជា​ទូទៅ ៧០ ភាគរយ​នៃ​រាងកាយ​មនុស្ស​គឺ​ជា​ទឹក បែប​នេះ​ទឹក​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស។ យ៉ាង​ណា​មិន​ថា​តែ​មនុស្ស​ទូទៅ ឬ​ស្រ្តី​ពពោះ គឺ​ត្រូវ​រក្សា​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន។

ប៉ុន្តែ​ក្នុង​កាលៈទេសៈ​សម្រាប់​ស្រ្តី​ពពោះ ចាំ​បាច់​ត្រូវ​តែ​ទទួល​ទាន​ទឹក​ស្អាត ឬ​ទឹក​បរិសុទ្ធ​ដែល​ឆ្លង​កាត់​ការ​បន្សុទ្ធ​ត្រឹមត្រូវ ព្រោះ​វា​ងាយ​មាន​ហានិភ័យ​ឆ្លង​ទៅ​កាន់​ទារក​ខ្លាំង​ណាស់ ប្រសិន​យើង​ទទួល​ទាន​ទឹក​ដែល​មាន​មេរោគ។

ក្រៅ​ពី​នេះ​ភេសជ្ជៈ​ដូច​ជា​ស្រាបៀ កាហ្វេ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ គួរ​តែ​ផ្អាក​ក្នុង​កាលៈទេសៈ​នៃ​ពេល​ពពោះ ព្រោះ​ងាយ​នឹង​កើត​មាន​ជំងឺ​ថ្លើម ឬ​តម្រង់​នោម​មិន​ល្អ ដែល​កើត​ទាំង​លើ​ស្រ្តី​ជា​ម្តាយ​ផង​និង​កូន​ក្នុង​ផ្ទៃ​ផង។

៤) អាហារ​មាន​ជាតិ​ខ្លាញ់

2

កុំ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក បើ​ទោះ​បី​វា​ឆ្ងាញ់​ឬ​អ្នក​ចង់​កម្រិត​ណា​ក៏​ដោយ។ ព្រោះ​ប្រភេទ​អាហារ​នេះ វា​ពិបាក​គ្រប់គ្រង​ទម្ងន់ ហើយ​ងាយ​នឹង​ធាត់ និង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ទារក​ថែម​ទៀត។

ជា​ពិសេស​ប្រភេទ​អាហារ​ចៀន​ឬ​បំពង​ដែល​គេ​លក់​តាម​ដង​ផ្លូវ ដែល​ប្រើប្រាស់​ប្រេង​ខ្លាញ់​មិន​ល្អ​មក​ចម្អិន​គឺ​ប៉ះពាល់​ខ្លាំង​បំផុត។

៣) អាហារ​ដែល​មាន​ជាតិ​ស្ករ​និង​កាឡូរី​ខ្ពស់

Maxresdefault

ក្នុង​កំឡុង​ពេល​ពពោះ ស្រ្តី​គ្រប់​រូប​គួរ​តែ​បន្ថែម​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន ហើយ​អាហារ​ដែល​មាន​ជាតិ​ស្ករ​និង​កាឡូរី​ខ្ពស់​គួរ​តែ​ត្រូវ​កាត់​បន្ថយ ព្រោះ​ក្នុង​ពេល​នេះ​ស្រ្តី​ងាយ​នឹង​ឡើង​ទម្ងន់​ឆាប់​រហ័ស​បំផុត បើ​បណ្តោយ​ខ្លួន។

២) អាហារ​ជ្រក់

4

អាហារ​ដែល​គេ​ធ្វើ​ជ្រក់​ត្រាំ​ទុក​យូរ មិន​ជា​អាហារ​ល្អ​សម្រាប់​ស្រ្តី​កំពុង​ពពោះ​ឡើយ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​អំបិល​ខ្លាំង​លើសលប់ ដែល​មិន​ល្អ​ចំពោះ​បេះដូង និង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ទៀត។ អាហារ​ប្រៃ​ក៏​ងាយ​នឹង​ឲ្យ​ទារក ផ្លាស់ប្តូរ​ការ​ច្រោះ​ទឹក​ភ្លោះ។

១) អាហារ​ដែល​ហឹរ

5

អាហារ​ហឹរ​ខ្លាំង​ក៏​មិន​ល្អ​នោះ​ដែរ សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ស្រ្តី ក្នុង​កំឡុង​ពេល​ពពោះ។ ដោយ​ពេល​ដែល​ម្តាយ​មាន​ជំងឺ​ក្រពះ ឬ​ពោះវៀន​មិន​ល្អ នោះ​ប្រាកដ​ជា​ទាមទារ​ឲ្យ​លេប​ថ្នាំ អ៊ីចឹង​ជាតិ​ថ្នាំ​ចូល​ខ្លួន​ច្រើន គឺ​ងាយ​នឹង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​របស់​ទារក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក