ចិន៖ យោងតាមព័ត៌មានពីខេត្ត Fujian កាលពីពីរខែមុននារីអាយុ ២៧ ឆ្នាំឈ្មោះ Xiaojun នៅទីក្រុង Quanzhou បានទទួលរងនូវការឈឺចាប់ក្រពះធ្ងន់ធ្ងរអស់រយៈពេលជាងមួយខែ។ នោះហើយជាមូលហេតុដែលនាងបានទៅមន្ទីរពិសោធន៍ក្រពះពោះវៀននៃមន្ទីរពេទ្យទី 2 នៃសាកលវិទ្យាល័យហ្វូជៀនដើម្បីពិនិត្យ។
វេជ្ជបណ្ឌិត Chen Jiangmu បានមានប្រសាសន៍ថា " Xiaojun មានបញ្ហាក្រពះធ្ងន់ធ្ងរ ហើយនៅពេលនេះអ្វីដែលយើងមានការព្រួយបារម្ភនោះលទ្ធផលគឺថានាងមានជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយ ក្រពះទាំងមូលត្រូវបានបំផ្លាញជំងឺនេះគឺជាជំងឺមហារីកក្រពះក្នុងកម្រិតធ្ងន់បំផុត"។
នៅពេលជូនដំណឹងនេះទៅដល់ឪពុករបស់អ្នកជំងឺ គាត់មានការសោកស្តាយខ្លាំងណាស់។ គាត់បានចែករំលែកថាគាត់មិនអាចណែនាំនាងឱ្យបោះបង់ទម្លាប់នៃការញ៉ាំអាហារដែលមិនល្អនោះទេ។ ជារៀងរាល់យប់នាងបានលេងកុំព្យូទ័ររហូតដល់យប់ជ្រៅ ហើយបានបញ្ជាទិញម្ហូបអាហារនៅខាងក្រៅនិងញ៉ាំអាហារអាំងនិងអាហារបំប៉នជាច្រើន។
លោកវេជ្ជបណ្ឌិត Jiangmu ក៏បានបន្ថែមថា "យើងបានជួបក្មេងស្រីជាច្រើនដែលមានទម្លាប់បរិភោគដូចជា Xiaojun" ។
ថ្វីបើទម្លាប់អាក្រក់ទាំងនេះមិនមែនជាមូលហេតុចម្បងនៃជំងឺមហារីកក្រពះក៏ដោយ វាគឺជាកត្តារួមមួយដែលប៉ះពាល់ដល់ជំងឺក្រពះ។
ការស្រាវជ្រាវទៅលើអ្នកជំងឺមហារីកក្រពះពីសាកលវិទ្យាល័យតូក្យូ (ជប៉ុន) បានរកឃើញថាមនុស្សច្រើនជាង 38% បរិភោគអាហារយឺតពេល ឬញ៉ាំអាហារមិនទៀតទាត់។ ក្រៅពីនេះការញ៉ាំនៅពេលយប់គឺមានន័យដូចនឹងការសម្រាកនៅពេលយប់។
ជាទូទៅទំលាប់នៃការចូលគេងយប់ជ្រៅ គេងមិនបានគ្រប់គ្រាន់នឹងនាំទៅដល់ការថយចុះនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយគឺពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺណាស់។ បន្ថែមពីលើការញ៉ាំនៅពេលខុសទម្លាប់នៃការញ៉ាំក៏បង្កើនហានិភ័យនៃជំងឺមហារីកក្រពះផងដែរ។
អ្នកដែលមានបញ្ហាក្រពះមានរយះពេលយូរមានទម្លាប់ដូចខាងក្រោម: ដូចជាការញុំអាហារអាំង អាហារហិលខ្លាំង ភេសជ្ជៈដូចជាតែចត់ខ្លាំង និងកាហ្វេ មិនចូលចិត្តញ៉ាំឬបរិភោគបន្លែស្រស់ៗ។
លើសពីនេះទៀត ការជក់បារីនិងផឹកស្រាជាទៀងទាត់ ការញ៉ាំអាហារដែលមានជាតិ fermented ដូចជាអាហារផ្អាប់ ជ្រក់ ឬផ្អក អាហារបំពងក៏បង្កើនហានិភ័យនៃជំងឺមហារីកក្រពះផងដែរ៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស