ប្រជាជនជប៉ុនគឺមានទម្លាប់មួយ រមែងអង្គុយឬដេកលើឥតរាបស្មើ ជាជាងការការប្រើប្រាស់គ្រែ ឬកៅអី។ ជាឧទាហរណ៍៖ កុំថាឡើយតែទៅបរិភោគអាហារនៅអាហារដ្ឋានលំដាប់ផ្កាយ ៥ ក៏ពួកគេមិនប្រើកៅអី និងជំនួសមកវិញដោយការអង្គុយលើឥដ្ឋដែរ។
តើនៅពីក្រោយនោះមានមូលហេតុអ្វីទៅ? តាមការបកស្រាយពីគេហទំព័រ Brightside បានបង្ហាញនូវហេតុផលចម្បង ៦ ដូចខាងក្រោម៖
៦) ជួយដល់ការរំលាយអាហារ
នៅពេលអ្នកអង្គុយលើឥដ្ឋនិងទទួលទានអាហារ វាប្រៀបបាននឹងអ្នកកំពុងធ្វើលំហាត់ប្រាណយូហ្គាក្នុងពេលតែមួយ។ ទម្លាប់នេះត្រូវបានគេជឿថា នាំឲ្យលំហូរឈាមរត់ទៅកាន់ក្រពះដំណើរការបានល្អជាងការអង្គុយលើកៅអីធម្មតា ដែលវាជួយជំរុញដល់ប្រព័ន្ធរំលាយអាហារធ្វើការបានងាយជាងមុន ជាងនេះក៏អាចទទួលបានវីតាមីននិងសារធាតុចិញ្ចឹមបានច្រើនជាងមុនផងដែរ។
៥) ជួយឲ្យអ្នកស្រកទម្ងន់
ទម្លាប់បែបនេះវាក៏ជួយឲ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានដំណើរការល្អប្រសើរ។ នៅពេលដែលប្រព័ន្ធរំលាយអាហារបញ្ចេញអរម៉ូនឲ្យឈ្មោះថា ឡេទីទីន នោះវានឹងបញ្ជូនសញ្ញាមួយទៅសរសៃប្រសាទឲ្យដឹងថា ក្រពះរបស់អ្នកពេញហើយ និងបញ្ចៀសអ្នកពីការទទួលទានហួសកម្រិត។
៤) ជួយឲ្យខ្លួនប្រាណមានការបត់បែន
ការអង្គុយលើកៅអីយូរអាចនឹងធ្វើឲ្យចុកខ្នង ដោយឡែកការអង្គុយនៅលើឥដ្ឋរាបស្មើ នោះជំហរខ្លួនប្រាណរបស់អ្នក នឹងជួយឲ្យផ្នែកស្មានិងខ្នងមានភាពរឹងមាំជាងមុន។
៣) ជួយឲ្យអ្នកមានអាយុវែង
ការដែលអង្គុយនៅលើឥដ្ឋហើយងើបចុះឡើងច្រើនដង ជារៀងរាល់ថ្ងៃ វាក៏ត្រូវបានគេទទួលស្គាល់ថាជាសកម្មភាពសាមញ្ញមួយដែលជួយបន្ថែមឆ្នាំនៃអាយុជីវិតរបស់អ្នកផងដែរ។
២) ជួយឲ្យសន្លាក់ឆ្អឹងមានសុខភាពល្អ
ពេលអ្នកអង្គុយលើកៅអីយូរ វានឹងធ្វើឲ្យសន្លាក់ឆ្អឹងត្រគាករបស់អ្នកឡើងរឹង រីឯការអង្គុយលើឥដ្ឋគឺអនុញ្ញាតឲ្យសន្លាក់ផ្នែកនោះមានការធ្វើចលនាបត់បែនខ្លះ។ ឥរិយាបថនៃការអង្គុយទទួលទានបែបនេះ នឹងធ្វើឲ្យផ្នែកសាច់ដុំដែលអសកម្មមួយចំនួន ប្រែមកជាមានសកម្មភាពឡើងវិញ និងមិននៅស្ងៀមឈឹង។
១) ជួយដល់ផ្លូវអារម្មណ៍
ដូចបញ្ជាក់ពីខាងលើការអង្គុយបែបហ្នឹង វាប្រៀបបាននឹងអ្នកកំពុងអង្គុយធ្វើយូហ្គាដូចគ្នា។ បែបនេះក៏អាចធ្វើឲ្យចិត្តរបស់អ្នកស្ងប់ផងដែរ ហើយអាចរីករាយនឹងការទទួលទានអាហារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក