បង្គាជាអាហារសមុទ្រមួយប្រភេទ ដែលមនុស្សជាច្រើននិយមទទួលទាន ដោយសារវាមានផ្ទុកប្រូតេអ៊ីន កាល់ស្យូម និងជាតិអូមេហ្គា-៣ ដែលល្អចំពោះសុខភាព។ យ៉ាងណានៅផ្នែកខ្លះរបស់វាក៏មានផ្ទុកជាតិពុល ដែលអាចបង្កផលប៉ះពាល់សម្រាប់អ្នកផងដែរ ហើយអ្នកគួរតែជៀសវាងឲ្យបាន៖
៣) ក្បាលបង្គា
តំបន់ក្បាលមានប្រមូលផ្តុំនៅសរីរាង្គជាច្រើនរបស់បង្គា ហេតុនេះហើយរៀងរាល់ពេលចម្អិនរួច យើងរមែងឃើញវាលេចឡើងនូវសារធាតុខ្មៅជាច្រើន។ វាក៏ជាកន្លែងដែលផ្ទុកនូវអាសេនិច ដែលជាសារធាតុពុលខ្ពស់ អាចបណ្តាលឲ្យអ្នកពពោះកូនមានពិការភាព និងរលូតកូន។ ដូច្នេះដើម្បីធានាសុវត្ថិភាពអ្នកគួរតែកាត់ក្បាលបង្គាបោះចោល។
ជាងនេះមិនចាំបាច់តែពេលចម្អិនរួចរាល់នោះទេ ពេលអ្នកទៅទិញក៏គួរតែមើលក្បាលបង្គាដែរ ប្រសិនវាមានជាំក្បាលច្រើននោះច្បាស់ណាស់ វាមានផ្ទុកសារធាតុពុលច្រើន ដែលមិនគួរចម្អិនយកមកទទួលទានឡើយ។
២) សំបក
មនុស្សជាច្រើនជឿថា សំបកបង្គាមានផ្ទុកនូវកាល់ស្យូមខ្ពស់ដែលល្អសម្រាប់ឆ្អឹង តែយ៉ាងណាគឺវាខុសស្រឡះពីការគិតនោះ។ សមាសធាតុសំខាន់នៃសំបកបង្កងគឺឈីតទីន ដែលវាជួយឲ្យសំបករឹងមាំ ហើយការទទួលទានទាំងសំបកមិននាំផលល្អចំពោះសុខភាពនោះទេ។
ដោយវានឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ហើយជាពិសេសសម្រាប់ក្មេងៗកុំអនុញ្ញាតឲ្យទទួលទានបែបហ្នឹង ព្រោះងាយនឹងឆ្លាក់។
៣) ខ្សែខ្មៅជាប់សំបក
មើលទៅផ្នែកខ្នងរបស់បង្គានៅពុះចំកណ្តាលនោះ គឺមានខ្សែខ្មៅវែងមួយ ដោយវាគឺជាបំពង់រំលាយអាហារ ដែលមានក្រពះនិងពោះវៀនធំរបស់បង្គា។ ជាទូទៅបាក់តេរីដែលទុំជាប់លើនោះ គឺត្រូវបានបំផ្លាញអស់ហើយ ក្រោយឆ្លងកាត់ការចម្អិននៅសីតុណ្ហភាពខ្ពស់ យ៉ាងណាអ្នកជំនាញបានណែនាំឲ្យគួរតែហូតវាចេញ ដើម្បីធានានៅសុវត្ថិភាពផ្សេងៗនិងអាចធានានៅរសជាតិឆ្ងាញ់ជាងមុន។
សារណែនាំបន្ថែម៖ មិនគួរបរិភោគបង្គានៅបរិមាណដ៏ច្រើនលើសលប់មួយនោះទេ ត្បិតបើវាមានផ្ទុកនូវជីវជាតិល្អមួយចំនួនក៏ដោយ។ ជាងនេះសុំកុំបរិភោគបង្គាជាមួយទឹកផ្លែឈើ ភេសជ្ជៈមានជាតិអាកុល ហើយក្រោយទទួលទានបង្គារួច មិនគួរទម្លាប់ទទួលទានទឹកតែឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក