ជ្រុល​លេប​របស់​ក្តៅ នាំ​ឲ្យ​រលាក​អណ្ដាត បើ​ចង់​ព្យាបាល​លឿន​មក​សាក​របស់​ទាំង ៣ នេះ

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ជួប នៅ​ពេល​ដែល​ជ្រុល​លេប​របស់​ក្តៅ​ចូល​ពោះ ​ហើយ​ឆ្លង​កាត់​អណ្ដាត​ធ្វើ​ឲ្យ​រលាក ឧទាហរណ៍៖ ដូច​ជា​ផឹក​កាហ្វេ​កំពុង​ក្តៅ​ខ្លាំង ហុត​ទឹក​ស៊ុប ឬ​អាហារ​ណា​ផ្សេងៗ​ទៀត​ជា​ដើម។

យ៉ាង​ណា​វា​ត្រូវ​ការ​ពេល​យូរ​ណាស់​អាច​ចន្លោះ​ពេល​មួយ​ថ្ងៃ​អី​នោះ ទម្រាំ​តែ​អណ្តាត​របស់​អ្នក​វិល​មក​សភាព​ដើម​វិញ ហើយ​លែង​មាន​ការ​ឈឺចាប់។ តាម​រយៈ​អត្ថបទ​នេះ Knongsrok បង្ហាញ​របស់ ៣ ដែល​អាច​ជួយ​ពន្លឿន​ព្យាបាល​ឲ្យ​វា​ត្រលប់​មក​ភាព​ដើម​លឿន​ជាង​មុន ​ដោយ​ក្នុង​នោះ​មាន​ដូច​ជា៖

៣) ទឹកដោះគោ

Milk Production In Heifers Fed Digestarom Dairy Increased By 0.7 Kg Per Day

ទឹកដោះគោ​អាច​ធ្វើ​ឲ្យ​អណ្តាត​ដែល​រលាក វិល​មក​រក​ភាព​ប្រក្រតី​វិញ​បាន​ក្នុង​រយៈ​ពេល​លឿន​បំផុត ហើយ​ប្រសិន​អ្នក​មិន​ចង់​ទទួល​ទាន​ទឹកដោះគោ​ស្រស់ អ៊ីចឹង​ក៏​អាច​ជំនួស​បាន​ដោយ​ទឹកដោះគោ​ជូរ ឬ​ទឹកដោះគោ​ជាតិ​ផ្លែ​ឈើ​ផ្សេងៗ។

២) ទឹក​អំបិល

_113087731_gettyimages 96204099

ការ​យក​ទឹក​អំបិល​មក​ថ្ពុល​ ហើយ​គ្រលាស់​​វា​លើ​ផ្ទៃ​អណ្តាត ក្រៅ​ពី​ជួយ​សម្លាប់​បាក់តេរី​និង​មេរោគ​ក្នុង​មាត់ ជាង​នេះ​ក៏​អាច​ជួយ​ឲ្យ​អណ្តាត​ឆាប់​ឡើង​ត្រជាក់​ និង​ជា​សះស្បើយ​ពី​ស្នាម​រលាក​វិញ​ផង​ដែរ។ អ្នក​អាច​ធ្វើ​វា​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច និង​មុន​ពេល​ចូល​គេង។

១) ទៅ​ដុស​សម្អាត​ធ្មេញ

Teeth

គ្រឿង​ផ្សំ​នៅ​ក្នុង​ថ្នាំ​ដុសធ្មេញ អាច​ជួយ​កាត់​បន្ថយ​ភាព​រលាក​នៅ​លើ​អណ្តាត​របស់​អ្នក​បាន ដូច្នេះ​ការ​ដុស​ធ្មេញ​ក៏​ជា​វិធី​ល្អ​មួយ​ដែរ។

ការ​ណែនាំ ២ ចំណុច​បន្ថែម៖

១) កុំ​ដុស​សម្អាត​អណ្តាត

Shutterstock_757893178 1024x683

ជឿ​ថា​មនុស្ស​មួយ​ចំនួន​ក្រៅ​ពី​ដុស​សម្អាត​ធ្មេញ គឺ​មាន​ទម្លាប់​ដុស​សម្អាត​អណ្តាត​ជា​ញឹកញាប់​រៀងរាល់​ថ្ងៃ។ ប៉ុន្តែ​នៅ​ពេល​អណ្តាត​អ្នក​រលាក សូម​ផ្អាក​សកម្មភាព​នោះ​សិន ព្រោះ​វា​អាច​នាំ​ឲ្យ​ផ្ទៃ​រលាក​នោះ​ឡើង​ទៅ​ជា​របួស​កាន់​តែ​ធ្ងន់ធ្ងរ។

២) ជៀសវាង​ការ​ទទួល​ទាន​​ប្រភេទ​ភេសជ្ជៈ​ឬ​អាហារ​ក្តៅ

Burning Tongue Min 925x425

ដូច​ជា​ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ហឹរ ការ​ផឹក​ស្រា កុំ​ឲ្យ​សោះ​នៅ​ពេល​រលាក​អណ្តាត ព្រោះ​ជាតិ​អាកុល វា​ចូល​មក​បន្ថយ​ល្បឿន​ព្យាបាល​កោសិកា​ដែល​ខូច នាំ​ឲ្យ​អ្នក​ជា​សះស្បើយ​ពី​ការ​រលាក​នោះ​រយៈ​ពេល​យូរ​ជាង​ធម្មតា។

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក