ស្បែកស្ងួតបណ្តាលមកពីកង្វះវីតាមីន A វីតាមីន C ស័ង្កសី កង្វះជាតិទឹក ឬមកពីការឈាន វិវត្តវ័យកាន់តែចាស់។ ការងូតទឹកក្តៅឧណ្ហៗ អាកាសធាតុក្តៅឬត្រជាក់ អាចបណ្តាលឱ្យស្បែកស្ងួត។ ស្បែកស្ងួតក៏អាចនាំឱ្យមានស្នាមជ្រួញ ឡើងមុន ដូច្នេះវាចាំបាច់ក្នុងការព្យាបាលឱ្យបានឆាប់រហ័ស។ ភាពស្ងួតយូរអាចបណ្តាលឱ្យមានជម្ងឺស្បែកផងដែរ។
ប្រសិនបើអ្នកឃើញស្បែកស្ងួតបន្ទាប់មកធ្វើការតាមការណែនាំដូចខាងក្រោម ៖
1. បន្ថែមវីតាមីនA ទៅក្នុងរបបអាហារ
វីតាមីនA ជួយភ្ញោចសរសៃដែលជួយពង្រឹងជាលិកា និងធ្វើឱ្យស្បែកក្មេងជាងវ័យ និងទន់ល្មើយ។ ជួយព្យាបាលស្បែកដែលខូចខាត ផ្តល់សំណើមដល់ស្បែក ជួយក្នុងការប្រឆាំងភាពចាស់ ដូច្នេះផ្តល់ឱ្យស្បែកមានសុខភាពល្អ។
កង្វះវីតាមីនA បណ្តាលឱ្យមានជម្ងឺស្បែក និងបញ្ហាស្បែកដទៃទៀត។ វីតាមីនA អាចមាននៅក្នុងការ៉ុត ផ្កាខាត់ណា ត្រីស៊ុត និងបន្លែស្លឹកបៃតង។
2. បន្ថែមវីតាមីន C ក្នុងរបបអាហារ
វីតាមីនC មានគុណសម្បត្តិប្រឆាំងអុកស៊ីតកម្ម ហើយវាមានតួនាទីសំខាន់ក្នុងការសំយោគកូឡាជែនដែលល្អសម្រាប់សុខភាពស្បែក។ វាព្យាបាលការជាំ ជ្រួញដោយការលាកកាំរស្មីUV។ មានអាហារជាច្រើនដែលសម្បូរទៅដោយវីតាមីនC ដូចជាផ្លែស្ត្របឺរី ផ្លែក្រូច ប៉េងប៉ោះ... ប៉ុន្តែអ្នកក៏អាចប្រើផលិតផលដែលមានវីតាមីនCផងដែរ វាជួយព្យាបាលស្បែកដែលខូច និងស្នាមមុន។
3. កង្វះជាតិស័ង្កសី
ស័ង្កសីមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក ហើយវាជួយក្នុងការថែរក្សាកោសិកាស្បែកដែលមានសុខភាពល្អ។ ស័ង្កសីជួយក្នុងដំណើរការនៃការជាសះស្បើយនៅលើស្បែក។ វាអាចការពារភាពស្ងួតស្បែក និងក្រហមដោយជួយអង់ស៊ីមរបស់រាងកាយ កាត់បន្ថយមុន។ កម្រិតស័ង្កសីគ្រប់គ្រាន់នៅក្នុងខ្លួនអាចការពារពីការរលាកស្បែកដែលទាក់ទងនឹងអាយុ។
អាហារដែលផ្ទុកជាតិស័ង្កសីមានដូចជា សាច់ក្រហម អយស្ទឺរ សណ្តែកគ្រាប់ គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងអាហារសមុទ្រមួយចំនួន (ក្តាម បង្គារ) ។ ផ្លែឈើដែលមានជាតិស័ង្កសី គឺផ្លែបឺ ប្លូបឺរី ផ្លែល្ពៅ ផ្លែត្របែក ផ្លែគីវី...។
4. ការខ្វះជាតិទឹក
ការខ្វះជាតិទឹកអាចជាហេតុធ្វើឱ្យស្បែកស្ងួត ប៉ុន្តែវាមិនមែនជាកត្តាតែមួយនៅពីក្រោយនោះទេ ទោះបីជាយ៉ាងណាក៏ដោយ ការផឹកទឹក ៨ កែវជាទូទៅត្រូវបានណែនាំ។ ប៉ុន្តែប្រសិនបើមិនមានបញ្ហាតម្រងនោមធ្ងន់ធ្ងរទេ មនុស្សម្នាក់អាចផឹកទឹក ២ លីត្រ ឬច្រើនជាងនេះក្នុងមួយថ្ងៃ។ ជាតិពុលនៅក្នុងខ្លួនអាចរួមចំណែកធ្វើឱ្យស្បែកខ្សោយ។ ទឹកផឹកបណ្តេញជាតិពុលចេញពីរាងកាយ ហើយអាចបណ្តាលឱ្យស្បែកស្រស់ថ្លា និងមានសុខភាពល្អ។
5. ប្រើ SkinCare
ប្រើ SkinCare ត្រូវរើសយកផលិតផលដែលមានធាតុផ្សំចាំបាច់សម្រាប់ស្បែកស្ងួត។ បើមិនដូច្នោះទេ ផលិតដែលអ្នកប្រើនឹងធ្វើឱ្យស្បែកស្ងួត ឆាប់ខូច៕
អត្ថបទ ៖ Mythical Bird