មេ​ផ្ទះ​ ៩០ ភាគរយ​មិន​ដឹង​ទេ ថា​បន្លែ​ផ្លែឈើ​ ១២ ប្រភេទ​នេះ​មិន​ត្រូវ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក

ទូ​ទឹកកក​ជា​កន្លែង​ដែល​មាន​សីតុណ្ហភាព​ទាប ​សម្រាប់​ក្លាសេ​ឬ​រក្សា​ទុក​របស់​ដែល​ចាំបាច់​មួយ​ចំនួន។ យ៉ាងណា​មិន​មែន​សុទ្ធ​តែ​របស់​ទាំង​អស់​ត្រូវ​ដាក់​ក្នុង​ទូ នោះ​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​ខូច​គុណភាព និង​ពេល​ខ្លះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ទៀត​ប្រសិន​អ្នក​យក​មក​ទទួល​ទាន។

ខាង​ក្រោម​បង្ហាញ​ពី​បន្លែ​ផ្លែឈើ ១២ ប្រភេទ​ដែល​មិន​ត្រូវ​ដាក់​ក្នុង​ទូ​ទឹកកក ហើយ​ជា​អ្វី​ដែល​ស្រ្តី​មេផ្ទះ​ភាគ​ច្រើន​មិន​ធ្លាប់​បាន​ដឹង៖

ផ្លែ​ក្រូច

នេះ​គឺ​ជា​ផ្លែឈើ​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់ ដូច្នេះ​វា​ងាយ​នឹង​ខូច​ពេល​ដែល​រក្សា​ទុក​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ទាប។ នៅ​ពេល​រក្សា​ទុក សំបក​ក្រូច​វា​នឹង​ស្រអាប់​ហើយ​ប្រែ​ពណ៌។

ផ្លែ​បឺរ

13 Thuc Pham Khong Nen Bao Quan Trong Tu Lanh 01 0951

ការ​ទុក​ផ្លែ​បឺរ​នៅ​ក្នុង​ទូ​ទឹកកក​យូរ វា​នាំ​ឲ្យ​ផ្លែ​នោះ​មិន​ងាយ​នឹង​ឡើង​ទុំ ដោយ​ល្អ​បំផុត​គឺ​ត្រូវ​រក្សា​ទុក​នៅ​ខាង​ក្រៅ​មាន​សភាព​ត្រជាក់​បែប​ធម្មជាតិ។

ប៉េងប៉ោះ

ប៉េងប៉ោះ​មិន​ត្រូវ​គ្នា​ជាមួយ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ឡើយ ដោយ​ការ​រក្សា​ទុក​វា​ក្នុង​ទូ​ទឹកកក នឹង​នាំ​ឲ្យ​វា​ខូច​រសជាតិ​ដើម ហើយ​ឡើង​ទន់ និង​លេច​ចេញ​ចំណុច​ខ្មៅៗ​លើ​សំបក។

ឪឡឹក

13 Thuc Pham Khong Nen Bao Quan Trong Tu Lanh 02 0952

បើ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក ផ្លែ​ឪឡឹក​នឹង​ប្តូរ​រសជាតិ បែប​នេះ​ល្អ​បំផុត​គឺ​ដាក់​ក្នុង​ទូ​ធម្មតា ឬ​ត្រាំ​ក្នុង​ទឹក​ត្រជាក់។

ផ្លែ​ប៉ោម

ទុក​ផ្លែ​ប៉ោម​ក្នុង​ទូ​ទឹកកក នឹង​នាំ​ឲ្យ​សាច់​វា​ចុះ​ថយ​គុណភាព ល្អ​បំផុត​ត្រឹម​តែ​រក្សា​ទុក​ក្នុង​កន្រ្តក ឲ្យ​ជៀស​ឆ្ងាយ​ពី​ពន្លឺ​ព្រះអាទិត្យ​បាន​ហើយ។

ផ្លែ​ចេក

ដូច​នឹង​ប៉េងប៉ោះ​ដែរ ផ្លែ​ចេក​គឺ​មិន​ចូលចិត្ត​កន្លែង​ត្រជាក់​ទេ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ចេក​ឡើង​សំបក​ខ្មៅ ហើយ​ងាយ​ខូច។

ដំឡូងបារាំង

13 Thuc Pham Khong Nen Bao Quan Trong Tu Lanh 03 0952

ការ​រក្សា​ទុក​ដំឡូង​បារាំងនៅ​សីតុណ្ហភាព​ទាប នាំ​ឲ្យ​វា​បាត់បង់​អាហារូបត្ថម្ភ​ដែល​មាន​ក្នុង​នោះ។

ខ្ទឹម​បារាំង

ការ​រក្សា​ទុក​ខ្ទឹម​បារាំង​នៅ​កម្រិត​សីតុណ្ហភាព​ទាប នាំ​ឲ្យ​វា​ឆាប់​ឡើង​រលួយ។

ខ្ទឹម​ស

3f6d89acc0ef29b170fe

កន្លែង​ដែល​នាំ​ឲ្យ​មាន​សំណើម​ដូច​ក្នុង​ទូ​ទឹកកក ក៏​អាច​បណ្តាល​ឲ្យ​ខ្ទឹម​ស​នោះ​ឡើង​ដុះ​ផ្សិត។

ផ្លែ​ល្ហុង

អាច​ធ្វើ​ឲ្យ​វា​ខូច បើ​ចង់​បន្ទំ​វា គួរ​រុំ​វា​នៅ​ក្នុង​ថង់​ក្រដាស ហើយ​រក្សា​ទុក​នៅ​កន្លែង​ស្ងួត​ធម្មតា។

ត្រប់​

មិន​ខុស​ពី​ប្រភេទ​បន្លែ​ឯ​ទៀត ក៏​វា​នាំ​ឲ្យ​ខូច​គុណភាព​ដែរ ពេល​ដាក់​នៅ​ក្នុង​ទូ​ទឹកកក។

បន្ថែម៖

ទឹក​ដោះ​គោ

ទឹក​ដោះ​គោ​ក្នុង​ដាក់​ក្នុង​ទូ​ទឹកកក គឺ​ជា​រឿង​ល្អ​ហើយ តែ​មិន​គួរ​ដាក់​នៅ​ធ្នើរ​ជាប់​ទ្វារ​នោះ​ទេ ​ព្រោះ​ជា​ទូទៅ​យើង​បើក​បិទ​វា​ញឹកញាប់ នាំ​ឲ្យ​សីតុណ្ហភាព​នៅ​ទី​នោះ​មិន​ថេរ អាច​នាំ​ឲ្យ​ទឹកដោះ​គោ​ឆាប់​ខូច​គុណភាព​លឿន។ ជម្រើស​ល្អ​បំផុត​គួរ​ដាក់​នៅ​ធ្នើរ​កណ្តាល​ឬ​ខាង​ក្រោម​ក្នុង​ទូ​ទឹកកក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក