អត្ថប្រយោជន៍នៃ ទឹកក្រូចស្រស់ ចំពោះសុខភាព

ទឹកក្រូចស្រស់ គឺជាភេសជ្ជៈដែលពេញនិយមទូទាំងពិភពលោក ដោយសារគុណប្រយោជន៍ និង ភាពស្រស់បែបធម្មជាតិរបស់វា។ ទឹកក្រូចស្រស់វាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខ ជាពិសេសគឺ វីតាមីន C ហើយជាងនេះទៅទៀត វាក៏ជាភេសជ្ជៈនេះអាចពិសាសម្រាប់គ្រប់គ្រងលើទម្ងន់របស់យើងដែរ។ នៅក្នុងទឹកក្រូចស្រស់មួយកែវ វាផ្ទុកទៅដោយ វីតាមីន C វីតាមីន B9 ម៉ាញេស្យូម បូតាស្យូម។

ទឹកក្រូចស្រស់ វាផ្ទុកទៅដោយ វីតាមីន C ដែលវាមានតួនាទីជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងជាសារធាតុជំនួយដល់ប្រព័ន្ធការពាររាងកាយទៀតផង។​ បន្ថែមពីនេះទៅទៀតវាក៏ចូលរួមក្នុងការការពារឆ្អឹង ជួយព្យាបាលរបួស និងរក្សាសុខភាពអញ្ចាញធ្មេញផងដែរ។

Zumo De Naranja 2

ទឹកក្រូចសម្បូរទៅសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន សារធាតុទាំងនេះវាជួយដល់រាងកាយការពីសារធាតុមិនល្អដែលបណ្តាលពីបរិស្ថានជុំវិញ និងសារធាតុដែលរាងកាយយើងបន្សល់ទុក។

បង្ការពីគ្រោះក្នុងតម្រង់នោម ក្រួសដែលកកើតក្នុងតម្រង់នោម ដោយសារទឹកក្រូចស្រស់ វាបង្កើន pH ក្នុងទឹកនោមឱ្យទៅជា អាកាឡាំង តាមការសិក្សាជាច្រើនបានបង្ហាញថា ការកើន pH នៅក្នុងទឹកនោម វាអាចបញ្ចៀសការកកើតក្រួសនៅក្នុងតម្រង់នោមបាន។

មានការសិក្សាមួយបានបញ្ចាក់ថា ការទទួលទឹកក្រូចស្រស់ វាមានប្រសិទ្ធភាពជាងការទទួលទានទឹកក្រូចឆ្មាស្រស់ទៅទៀត ក្នុងការបញ្ចៀសនៃការកកើតក្រួសក្នុងតម្រង់នោម។ ម្យ៉ាងទៀតការទទួលទានទឹកក្រូចស្រស់យ៉ាងតិចមួយកែវក្នុងមួយថ្ងៃ វាអាចកាត់បន្ថយការកកើតគ្រោះក្នុងតម្រង់នោម 12% ល្អជាងអ្នកដែលមិនទទួលទឹកក្រូចស្រស់មួយកែវក្នុងមួយអាទិត្យ។

Juice

ទឹកក្រូចស្រស់ វាក៏មានសមត្ថភាពក្នុងការកាត់បន្ថយ cholesterol មិនល្អបានផងដែរ។ មានការសិក្សាមួយចំនួនបានបង្ហាញថា ការទទួលទានទឹកក្រូចស្រស់អាចកាត់បន្ថយអត្រានៃជំងឺបេះដូង ដូចជាសម្ពាធឡើងខ្ពស់ និងការកើនឡើងនៃ cholesterol ក្នុងសរសៃឈាម ដែលធ្វើឱ្យបេះដូងមានសុខភាពល្អ និងរឹងមាំ។ ម្យ៉ាងវិញទៀតវាក៏ជួយសម្អាត cholesterol ដែលមិនល្អក្នុងខ្លួនយើងបានផងដែរ៕

Orangejuice

ប្រែសម្រួល ៖ Mythical Bird