ប្រជាជន​ជប៉ុន​មិន​ទម្លាប់​ផឹក​ទឹក កំឡុង​ពេល​បរិភោគ​អាហារ ដោយសារ​ហេតុផល​សំខាន់​នេះ

ប្រសិន​អ្នក​ចូល​ទៅ​កាន់​អាហារដ្ឋាន​តាម​បណ្តា​ប្រទេស​នៅ​ប៉ែក​អាស៊ី និង​អឺរ៉ុប​ភាគ​ច្រើន គឺ​រមែង​ឃើញ​គេ​ដាក់​ទឹក​បរិសុទ្ធ ឬ​ទឹក​តែ​ឲ្យ​មួយ​កែវ​នៅ​ក្បែរ​អាហារ​របស់​យើង ប៉ុន្តែ​ខុស​អី​នៅ​ឯ​ប្រទេស​ជប៉ុន គឺ​ពុំ​ធ្វើ​ដូច្នោះ​ទេ ហើយ​អស់​ច្រើន​បំផុត​គឺ​ដាក់​ត្រឹម​ទឹក​មួយ​កូន​ពែង​តូច​តែ​ប៉ុណ្ណោះ។

នៅ​ពី​ក្រោយ​នោះ​គឺ​មាន​ហេតុផល​សំខាន់​ដែល​ប្រជាជន​ជប៉ុន មាន​ទម្លាប់​យល់​ឃើញ​ថា ការ​ទទួល​ទាន​ទឹក​ស្រប​ពេល​ជាមួយ​គ្នា ក្នុង​ពេល​ទទួល​ទាន​អាហារ គឺ​ជា​រឿង​ដែល​មិន​ល្អ។ យើង​បង្ហាញ​ហេតុផល​ចំនួន ៤ ដូច​ខាង​ក្រោម៖

១) នាំ​ឲ្យ​មាត់​ស្ងួត

1

ការ​ដែល​ទទួល​ទាន​ទឹក​ស្រប​គ្នា​ជាមួយ​អាហារ គឺ​នាំ​ឲ្យ​ទឹក​មាត់​របស់​អ្នក​ស្ងួត​ឬ​ខះ​ទៅ​វិញ​ទេ ហើយ​ជា​ពិសេស​បើ​មនុស្ស​មួយ​ចំនួន​បន្ថែម​ចំណិត​ក្រូច​ឆ្មារ​ទៅ​ក្នុង​ទឹក​នោះ​ទៀត គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​ផលិត​ទឹក​មាត់។

ជាង​នេះ​សម្រាប់​ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព ដែល​នាំ​ឲ្យ​ចាល់​អាស៊ីត និង​អាច​បំផ្លាញ​ស្រោម​ធ្មេញ​របស់​អ្នក អ៊ីចឹង​ល្អ​បំផុត​គួរ​ទទួល​ទាន​វា​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។

២) បណ្តាល​ឲ្យ​ខូច​ប្រព័ន្ធ​រំលាយ​អាហារ

2

ពេល​ទទួល​ទាន​ទឹក​ជាមួយ​អាហារ ទឹក​មាត់​របស់​អ្នក​នឹង​ត្រូវ​រលាយ ហេតុផល​នេះ​វា​បាន​បណ្តាល​ផល​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹក​ក្រពះ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​អាហារ។ សញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​ចុះ​ខ្សោយ ឬ​ពេល​ខ្លះ​នាំ​ឲ្យ​ហើម​ពោះ​ក៏​មាន។

៣) ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ថយ​ចុះ

3

វា​បង្ក​ផល​ប៉ះពាល់​នៅ​កម្រិត​អាស៊ីត​ធម្មជាតិ​ក្នុង​ក្រពះ​របស់​អ្នក ហើយ​វា​នឹង​ជះ​ផល​អវិជ្ជមាន ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​នាំ​ឲ្យ​រាងកាយ​របស់​អ្នក​ស្រូប​យក​វីតាមីន និង​សារធាតុ​ចិញ្ចឹម​បាន​តិច​ជាង​មុន។

៤) នាំ​ឲ្យ​ក្រហាយ​ទ្រូង

4

នៅ​ពេល​ដែល​ចាល់​អាស៊ីត នោះ​ការ​បញ្ចេញ​អង់ស៊ីម​រំលាយ​អាហារ​នឹង​មាន​តិច​ជាង​មុន ដែល​អាច​នាំ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ប្រតិកម្ម​ដល់​ថ្នាក់​មាន​ការ​ក្រហាយ​ផ្នែក​ទ្រូង។

៥) នាំ​ឲ្យ​ឡើង​ទម្ងន់

5

ការ​ផឹក​ទឹក​នៅ​ពេល​អ្នក​កំពុង​បរិភោគ​អាហារ​ក៏​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​ផង​ដែរ ព្រោះ​នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​មិន​អាច​រំលាយ​ចំណី​អាហារ​បាន​ល្អ នោះ​វា​នឹង​បម្លែង​ទៅ​ជា​ខ្លាញ់​នាំ​ឲ្យ​យើង​ឡើង​ទម្ងន់។

ការ​មាន​ទឹក​ជាមួយ​អាហារ​អាច​បណ្តាល​ឲ្យ​រាងកាយ​របស់​អ្នក​បញ្ចេញ​អាំងស៊ុយលីន​ចូល​ទៅ​ក្នុង​ឈាម ដែល​ជា​ឱកាស​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ច្រើន​ក្នុង​ខ្លួន។

6

សរុប​មក​តាម​ការ​ណែនាំ​ដ៏​ល្អ​បំផុត​ពី​ប្រជាជន​ជប៉ុន អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​មុន​ទទួល​ទាន​អាហារ​រយៈ​ពេល ៣០ នាទី ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​ជួយ​កាត់​បន្ថយ​កាឡូរី​ពី​ការ​ទទួល​ទាន​អាហារ​ហួស​កម្រិត​ផង​ដែរ៕

ប្រភព៖ Brightside | ​ប្រែ​សម្រួល៖ ក្នុង​ស្រុក