គឺជាមនុស្សរឹងរុសបន្តិចមែន តែមិនឆេវឆាវផ្តេសផ្តាសនោះទេ គាត់ជាមនុស្សមានហេតុផលត្រឹមត្រូវចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តស្តាប់តន្រ្តីបន្ធូរអារម្មណ៍។
គឺជាមនុស្សងាយមើលធ្លុះចិត្តអ្នកដទៃ តែមិនងាយយល់ពីចិត្តខ្លួនឯងច្បាស់ ហើយខុសត្រង់ម្យ៉ាងគឺចូលចិត្តយករឿងមកដាក់ខ្លួនណាស់ទាំងដែលខ្លួនពុំបានសាង។
គឺជាមនុស្សចូលចិត្តលេងសើចច្រើន ធ្វើឲ្យគេសើចសប្បាយ តែខ្លួនឯងផ្ទាល់គឺពោរពេញដោយភាពសោកសៅ តែពុំងាយមានអ្នកណាមើលដឹងឡើយ ព្រោះតែខ្លួនគេមិនចង់ឲ្យអ្នកដទៃដឹងទើបព្យាយាមលាក់បាំង។
ភាពក្លាហានរបស់គេ គ្រាន់តែដើម្បីលាក់បាំងចំនុចខ្សោយរបស់គេតែប៉ុណ្ណោះ តែភាពជាក់ស្តែងរូបគេផ្ទាល់ត្រូវការការលើកទឹកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនគេ តែគ្មាននរណាយល់ឡើយ ព្រោះពួកគេគិតថា រូបគេអាចធ្វើបានជានិច្ច។
ជាមនុស្សដែលមិនងាយមាននរណាមើលធ្លុះចិត្តរបស់គេឡើយ គេជាមនុស្សឯករាជ្យ មិនចូលចិត្តការកៀបសង្កត់ពីនរណាម្នាក់ឡើយ។ ជាមនុស្សចូលចិត្តសេរីភាពហើយជាមនុស្សចូលចិត្តគិតមុនមួយជំហាននិងមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
ជាមនុស្សយល់ពីអារម្មណ៍គេពេកដល់ថ្នាក់ភ្លេចគិតពីខ្លួនឯង ជាប្រភេទមនុស្សមិនងាយចុះចាញ់ មានការតស៊ូខ្ពស់ ដួលហើយគឺចេះងើបឡើងវិញមិនទន់ជ្រាយឡើយ។ ចំនុចខ្សោយដែលធ្វើឲ្យគេ បរាជ័យ គឺទុកចិត្តមនុស្សមិនគួរទុកចិត្ត។
ជាប្រភេទមនុស្សចូលចិត្តធ្វើល្ងង់ព្រោះមិនចង់ឲ្យគេដឹងពីចិត្តរបស់ខ្លួនគេឡើយ ចូលចិត្តការសប្បាយមិនសូវខ្វល់ពីអនាគតប៉ុន្មានឡើយ ព្រោះចរិតរបស់គេបង្កើតរូបគេឡើងគឺដើម្បីភាពរីករាយមិនមែនកើតទុក្ខឡើយ។
ជាមនុស្សត្រង់ពេកហើយក៏ល្ងង់ ងាយត្រូវគេក្បត់ដោយសារឆាប់ជឿលង់ពាក្យសំដីរបស់គេពេក តែក៏ព្រោះតែភាពស្មោះត្រង់នេះឯងនឹងធ្វើឲ្យគេបានក្តីសុខនិងបានជួបមនុស្សល្អៗ។
ជាមនុស្សមានសណ្តានចិត្តល្អមិនចូលចិត្តលាក់បាំងតែប្រសិនជាលាក់បាំងហើយក៏មិនងាយមាននរណាដឹងទេ។ តែពិបាកត្រង់គេជមនុស្សឆាប់អន់ចិត្តបន្តិចហើយឆាប់យល់ច្រឡំលើបំណងរបស់អ្នកដទៃ។
ជាមនុស្សនិយាយផ្សេងចិត្តផ្សេងតែគ្មានបំណងអាក្រក់ឡើយ។ គេជាមនុស្សតែងតែកុហកខ្លួនឯងថាមិនអីទេតែខ្លួនគេរបួសពេញខ្លួនទៅហើយបើនិយាយឱ្យអាក្រក់ស្តាប់។
ស្លូតពេកតែងត្រូវគេធ្វើបាបម្តងហើយម្តងទៀតតែរូបគេអាចស៊ូទ្រាំបាន និយាយទៅគេជាមនុស្សមានចិត្តទូលាយមិនចេះប្រកាន់ច្រើនតែផ្ទុយទៅវិញអ្វីដែលគេទទួលបានគឺទឹកភ្នែកនិងការស្តីបន្ទោសពីមនុស្សជុំវិញខ្លួន។
ជាមនុស្សនិយាយសាច់ការមិនចូលចិត្តនិយាយច្រើន ស្មោះត្រង់និងមិនចូលចិត្តរញ៉េរញ៉ៃច្រើន មិនចូលចិត្តកុហកហើយស្អប់មនុស្សកុហកបំផុត៕
ប្រែសម្រួលពី៖ brides.com | រក្សាសិទ្ធដោយ៖ ក្នុងស្រុក