៣៨ ចំណុចនេះ នារីក្រោយវ័យ៣០ឆ្នាំ ត្រូវតែយល់ឱ្យបានច្បាស់!

១. រៀនយកប័ណ្ណបើកបរ ទិញឡានជិះផ្ទាល់ខ្លួន នៅពេលចង់ទៅក្រៅ មិនបាច់សុំអង្វរឲ្យគេជួយជូនទៅ ទោះអ្នកនោះជាប្តីក៏ដោយ។

២. កុំងប់ងល់នឹងរឿងស្នេហាស្ទើរស្លាប់ស្ទើររស់ពេក ទុកស្នេហាដូចជាគ្រឿងលម្អ អាចមានក៏បាន អាចអត់ក៏បាន។

៣. បើស្រឡាញ់អាវមួយហ្នឹងហើយ មិនបាច់ខ្វល់ពីតម្លៃទេ ទិញពាក់ទៅ។ ក្នុងទូរខោអាវដែលមិនពាក់ ១ឆ្នាំ ជូនគេទៅ។

៤. បើសិនជាមានគេសរសើរយើងថានៅតែក្មេងហើយស្អាត ត្រឹមញញឹមហើយអរគុណគេបានហើយ តែកុំឈ្លក់វង្វេងនឹងពាក្យសរសើរនោះអី។

៥. ទិញធានារ៉ាប់រងជីវិតឲ្យខ្លួនឯងនិង ឡានរបស់យើង ព្រោះវាអាចទុកចិត្តជាងសំបុត្រអាពាពិពាណ៍របស់យើង។

131001150_1092615517845811_2265443406200489351_o

៦. យ៉ាងហោចណាស់ក៏ត្រូវមានកាបូបម៉ាកល្អមួយប្រើដែរ មិនបាច់មានច្រើនទេ តែក្នុងនោះត្រូវតែមាន កាតធានាគារដែលមានលុយគ្រប់គ្រាន់ មានឡេថែស្បែកល្អមួយ មានទូរសព្ទ័ និងថ្មសាកគ្រប់គ្រាន់ និងប័ណ្ណបើរបរ ព្រមទាំងកាតគ្រីឡាន។

៧. ហាត់ប្រាណជារៀងរាល់ថ្ងៃ បើអាចរៀនហាត់យូហ្គាកាន់តែប្រសើរ។

៨. មិនគួរទទួលរបស់របរពីបុរសផ្សេងឡើយ ក្រៅពីប្តី។

៩. នៅក្នុងឡានត្រូវតែមានអាវធំ និងឆ័ត្រមួយជានិច្ច។

១០. មិត្តរួមការងារដែលលើកសរសើរអែបអបប្រៀបដូចជាទឹកអប់----------ទោះជាម៉ាកល្បីយ៉ាងណាក៏បានត្រឹមតែហិតតែប៉ុណ្ណោះ។

131108766_1092456674528362_6393840469990421564_o

១១. មិនត្រូវតតាំងជាមួយម្តាយក្មេកទេ ទោះគាត់ខុសយ៉ាងណា ក៏គាត់នៅតែជាម្តាយរបស់ប្តីយើងដែរ ចាត់ទុកគាត់ដូចជាកូនក្មេង កូនក្មេងដូរចរិតមួយថ្ងៃ ១០០ដង អ្នកណាក៏ដឹង។

១២. ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនត្រូវផឹកឲ្យស្រវឹងជោគជាំដែរ។ មនុស្សប្រុសស្រវឹងជារឿងធម្មតា តែមនុស្សស្រីស្រវឹងគឺជារឿងអាម៉ាស់។

១៣. សើចញញើមដោយភាពជឿជាក់ កុំខ្លាចមានស្នាមជ្រួញ ភាពស្រស់ស្រាយរបស់ស្រ្តីមានសារៈសំខាន់ជាងសម្ផស្ស។

១៤. បើសង្សារចាស់សួរអ្នកថារស់នៅបានសុខសប្បាយទេ? អ្នកត្រូវឆ្លើយថា "សុខណាស់!"។

១៥. បើជួបសង្សារចាស់ត្រូវញញឹមហើយសួរសុខទុក្ខគេមុន ឲ្យគេដឹងថាយើងលែងខ្វល់រឿងចាស់យូរហើយ។

131262939_1092893791151317_153364447749379572_o

១៦. ត្រូវបណ្តុះចំណង់ចំណូលចិត្ត ១ ឬក៏ ២ ថែមទៀត ដើម្បីទុកជាការកម្សាន្តពេលចាស់ទៅ។

១៧. បើមិនចេះជក់បារីទេកុំរៀនអី សុខភាពយើងសំខាន់ជាង។

១៧. ពេលទទួលទូរស័ព្ទត្រូវនិយាយដោយស្នាមញញឹម អ្នកខាងណោះទោះមើលមិនដឹងក៏អាចមានអារម្មណ៍ដឹងដែរ។

១៩. បើសិនជាយើងបានលែងលះគ្នាហើយ កុំប្រញាប់រកមនុស្សប្រុសផ្សេងទៀតរៀបការអី ព្រោះការរៀបការដោយមិនមានក្តីស្រឡាញ់វាគួរឲ្យខ្លាចជាងនៅលីវម្នាក់ឯងទៅទៀត។

២០. ទោះជាមានរឿងអីក៏ដោយ កុំយកសុខភាពខ្លួនឯងទៅប្តូរ។

131297680_1092461661194530_625376667061509797_o

២១. មនុស្សស្រីជោគជ័យធំបំផុត គឺចាត់ចែងរឿងគ្រួសារបានល្អ បើសិនគ្រួសារ និងអាពាហ៍ពិពាណ៍បរាជ័យចាំយកចិត្តទុកដាក់រឿងការងារ។

២២. កុំខ្វល់និងយកចិត្តទុកដាក់ពាក្យសម្តីរបស់អ្នកដទៃពេល មានគេស្រឡាញ់ ក៏មានគេច្រណែន ក៏មិនជាអ្វី អ្នកទាំងនោះត្រឹមតែជាអ្នកដទៃ។ រស់នៅក្នុងភាពជាខ្លួនយើង ដើម្បីសាច់ញាតិយើងនិងមនុស្សដែលស្រលាញ់យើង។

២៣. មិនត្រូវនិយាយវៃតម្លៃគេនៅក្រោយខ្នងទេ បើអាចនិយាយតែពាក្យល្អបានហើយ។

២៤. ត្រូវមានមិត្តភ័ក្រជាមនុស្សប្រុសមួយឬពីរនាក់ក៏ល្អ តែកុំឲ្យប្រពន្ធគេប្រច័ណ្ឌយើងឲ្យសោះ។

២៥. កុំគិតតែបន់ព្រះឲ្យជួយអី ព្រះក៏បានពោលថា "បន់ព្រះមិនស្មើនិងជួយខ្លួនឯងទេ" ពង្រឹងសម្ថតភាពខ្លួនឯង អាចជំនះឧបសក្កក្នុងជីវិតបាន។

131398460_1092460914527938_5679506402087571062_n

២៦. ពិនិត្យរោគស្ត្រីជារៀងរាល់ឆ្នាំ មិនមានជំងឺយើងលែងបារម្ភ បើមានជំងឺយើងអាចដឹងមុន ព្យាបាលទាន់ពេល។

២៧. ចេះរក្សាមនុស្សជុំវិញខ្លួនយើង ទោះអ្នកនោះចេះត្រឹមតែលាងចានបោកខោអាវឲ្យយើងក៏ដោយ។

២៨. មានពេលរៀនអានសៀវភៅល្អៗ វានឹងមានប្រយោជន៏សំរាប់យើង។

២៩. កុំឈ្លោះប្រកែកគ្នានៅមុខកូនៗ វាធ្វើឲ្យបាត់បង់ជំនឿចិត្តលើជីវិតអាពាពិពាណ៌។

៣០. កុំបង្ហាញភាពសិចស៊ីពេក ភាពទាក់ទាញបំផុតរបស់នារីក្នុងវ័យនេះគឺ បញ្ញានិងភាពថ្លៃថ្នូរ។

131029650_1092761214497908_8142783748572198254_o

៣១. កុំបង្ខំឲ្យមនុស្សប្រុសកុហកយើង គេនឹងស្អប់យើង ហើយបើយើងដឹងថាគេកុហក យើងក៏ស្អប់គេដូចគ្នា បិតភ្នែកម្ខាងបើកភ្នែកម្ខាង។

៣២. ទោះយ៉ាងណាក៏មិនត្រូវធ្វើជាជនទី៣ ឬ ស្រីកំណាត់គេទេ ទោះអ្នកជាមនុស្សឆ្លាតយ៉ាងណាក៏គង់តែបែកការ។

៣៣. អ៊ុតខោអាវប្តីឲ្យស្អាតៗ ពេលគេបណ្តើរយើងចេញក្រៅយើងក៏មានមុខមាត់ដែរ។

៣៤. ដាច់ខាត់មិនត្រូវពាក់ស្រោមជើងរហែកទេ ព្រោះយើងអាចដោះស្បែកជើងចេញគ្រប់ពេល។

៣៥. ថតរូបតែងទុកមើលខ្លះក៏ល្អ ព្រោះសម្រស់របស់យើងមិនអាចត្រឡប់ថយក្រោយវិញទេ។

៣៦. គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ក៏បាន ៧ ម៉ោងដែរ។

៣៧. មានទំនាក់ទំនងជាមួយមិត្តភ័ក្រជានិច្ច បងប្អូនល្អដែលអាចនិយាយបានគ្រប់រឿងយ៉ាងហោចណាស់ក៏ត្រូវមានម្នាក់ពីរដែរ។

៣៨. ចេញធ្វើទេសចរណ៍មួយឆ្នាំម្តង ជាមួយក្រុមគ្រួសារ ប្តី ឬមិត្តភ័ក្រក៏បាន៕

បកប្រែដោយ ៖ សុខ គឹមទៀវ