កុំ​ទទួល​ទាន​អាហារ ៣ ប្រភេទ​នេះ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ដល់​ថ្លើម​ ជាង​យើង​ផឹក​ស្រា​ទៅ​ទៀត

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​អាកុល ឬ​ស្រា​ច្រើន​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ថ្លើម។ តាម​ពិត​ទៅ​គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិនមែន​ត្រឹម​តែ​ស្រា​មួយ​មុខ​នោះ​ទេ សូម្បី​តែ​អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ ប្រភេទ​ខ្លះ​ក៏​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ដែរ​ថា​វា​ជា​ដើមចម​ធ្វើ​ឲ្យ​ខូច​ថ្លើម​ធ្ងន់ធ្ងរ។

ក្នុង​នោះ​មាន​អាហារ ៣ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង៖

៣) អាហារ​ដែល​ដុះ​ផ្សិត

3

មិន​ថា​តែ​ប្រភេទ​អាហារ​ទូទៅ ឬ​បន្លែ​ផ្លែ​ឈើ ​មនុស្ស​មួយ​ចំនួន​គិត​ថា ឲ្យ​តែ​លាង​ទឹក​អស់​ផ្សិត​នោះ​ហើយ គឺ​អាច​យក​មក​ចម្អិន​ទទួល​ទាន​បាន​ហើយ។ ការ​គិត​នេះ​គឺ​ខុស​ហើយ បើ​ទោះ​បី​ជា​អ្នក​បាន​លាង​សម្អាត​ហើយ​ក៏​ដោយ ប៉ុន្តែ​អាហារ​នោះ​បាន​មាន​ផ្ទុក​សារជាតិ​អាផ្លាតុកស៊ីន ដែល​ផលិត​ដោយ​ផ្សិត​ចូល​ទៅ​ខាង​ក្នុង​រួច​ហើយ ពោល​គឺ​សារជាតិ​ពុល​ទាំង​អស់​វា​មិន​ទៅ​ជាមួយ​ទឹក​នោះ​ទេ។

សារជាតិ​អាផ្លាតុកស៊ីន គឺ​ជា​សារជាតិ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក និង​បំផ្លាញ​កោសិកា​ថ្លើម​ធ្ងន់ធ្ងរ។ តាម​អ្នក​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា បើ​អ្នក​ទទួល​ទាន​តែ ១ មិល្លីក្រាម នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គឺ​អាច​កើត​មាន​ភ្លាមៗ។

២) ផ្សិត​ក្រៀមដែល​ត្រាំ​ទឹក​យូរ

Ice_screenshot_20210314 204901

ត្រូវ​ចាំ​ថា ផ្សិត​ក្រៀមមិន​គួរ​ត្រាំ​ទឹក​លើស​ពី ៣០ នាទី​នោះ​ទេ ព្រោះ​ត្រាំ​កាន់​តែ​យូរ​វា​កាន់​តែ​ប៉ះពាល់​ដល់​សុខភាព។ មូលហេតុ​គឺ​ដោយសារ​នៅ​ពេល​ដែល​ត្រាំ វា​នឹង​បង្កើត​ឲ្យ​មាន​បាក់តេរី​ម្យ៉ាង​ហៅ​ឈ្មោះ​ថា Pseudomonas Cocotoxin ដោយ​វា​គឺ​ជា​ជាតិ​ពុល​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ថ្លើម​ក្រិន។

១) ប្រេង​ខ្លាញ់​ដែល​មាន​គុណភាព​អន់

Ice_screenshot_20210314 204906

មនុស្ស​ជា​ច្រើន​ចង់​បាន​របស់​ធូរ​ថ្លៃ មិន​ទិញ​ប្រេង​ខ្លាញ់​ដែល​មាន​គុណភាព​ស្តង់ដារ​ត្រឹមត្រូវ​យក​មក​ប្រើប្រាស់​ទេ ព្រោះ​គិត​ថា​ឲ្យ​តែ​យក​មក​ចៀន​ឬ​បំពង​បាន​ដូច​គ្នា។ ទោះ​ជា​យ៉ាង​ណា​ប្រេង​ដែល​គ្មាន​គុណភាព មួយ​ចំនួន​នោះ​ពិត​ជា​គួរ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​សុខភាព។

នៅ​កន្លែង​ផលិត​ខ្លះ ដើម្បី​ចង់​ចំណេញ​ច្រើន​និង​កាត់​បន្ថយ​ថ្លៃ​ដើម ពួក​គេ​បាន​ជ្រើសរើស​វិធី​បញ្ចូល​ប្រភេទ​គ្រាប់​សណ្តែក ឬ​ផ្កា​ឈូករ័ត្ន​ដែល​មាន​សារធាតុ​ផ្សិត​មួយ​ចំនួន ហើយ​វា​មាន​ផ្ទុក​ជាតិ​អាផ្លាតុកស៊ីន ដែល​ប៉ះពាល់​ដល់​ថ្លើម​ដូច​បង្ហាញ​ពី​ខាង​លើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក