ជួយ​ទាំង​ស្បែក ជួយ​ទាំង​ស្រក​ទម្ងន់ គ្រាប់​ផ្កា​ឈូករ័ត្ន​ពោរពេញ​ដោយ​អត្ថប្រយោជន៍​ ១០ យ៉ាង​នេះ

ជឿ​ថា​មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់ ហើយ​ធ្លាប់​បាន​ទទួល​ទាន​នូវ​គ្រាប់​ផ្កា​ឈូករ័ត្ន ព្រោះ​វា​ងាយ​ស្រួល​រក​ទិញ និង​មាន​តម្លៃ​ធូរ​ថ្លៃ។ ខ្លះ​គិត​ថា​គ្រាន់​តែ​យក​មក​តេស​កុំ​ឲ្យ​អផ្សុក​មាត់ ប៉ុន្តែ​ការ​ពិត​ទៅ​វា​មាន​អត្ថប្រយោជន៍​ធំៗ​ដល់​ទៅ ១០ ដែល​ល្អ​ចំពោះ​សុខភាព​ជា​ច្រើន​ផ្នែក៖

១០) កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល

10

សារធាតុ​ Polyunsaturated ក្នុង​គ្រាប់​ផ្កា​ឈូករ័ត្ន វា​អាច​ចូល​ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​អាក្រក់ ដែល​មាន​ហានិភ័យ​អាច​បណ្តាល​ឲ្យ​យើង​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។

៩) ល្អ​សម្រាប់​សុខភាព​ឆ្អឹង

ឆ្អឹង​ជា​ជាលិកា​ដែល​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ដូច​ជា​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​អ៊ីចឹង​ដែរ ហើយ​សារធាតុ​ម៉ាញេសូម រ៉ែ និង​ផូរស្វ័រ​ជា​ដើម​គឺ​សុទ្ធ​សឹង​តែ​មាន​នៅ​ក្នុង​គ្រាប់​ផ្កា​ឈូករ័ត្ន។

៨) ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម

1 1

សម្រាប់​មនុស្ស​ភាគ​ច្រើន​ដែល​ឧស្សាហ៍​ទទួល​ទាន​គ្រាប់​ផ្កា​ឈូករ័ត្ន គឺ​នឹង​ទទួល​បាន​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ​ជាង​មុន នោះ​ក៏​ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​សរសៃ ដែល​អាច​កាត់​បន្ថយ​នូវ​ការ​ស្រូប​យក​ជាតិ​ស្ករ​ក្នុង​ឈាម ស្រប​ពេល​ដែល​ម៉ាញេសូម​វា​ពង្រឹង​នូវ​បម្រែបម្រួល​នៃ​អាំងស៊ុយលីន។

៧) ពង្រឹង​ការ​បន្សាប​ជាតិ​ពុល

សេលេញ៉ូម​គឺ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​ដែល​វា​ចូល​ទៅ​កម្ចាត់​នូវ​កាកសំណល់​អាក្រក់​ក្នុង​រាងកាយ និយាយ​ស្រួល​ស្តាប់​ទៅ​​គ្រាប់​ផ្កា​ឈូករ័ត្ន​វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រាងកាយ​បាន​ល្អ​ប្រសើរ ហើយ​ក៏​ជួយ​ការពារ​ថ្លើម​ពី​ផល​ប៉ះពាល់​នៃ​ការ​រំលាយ​អាហារ​ដែល​មាន​កាក​សំណល់​មិន​ល្អ​នានា​ផង​ដែរ។

៦) ល្អ​សម្រាប់​សុខភាព​ស្បែក

វា​មាន​ផ្ទុក​នូវ​វីតាមីន E ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ថែ​រក្សា​សុខភាព​ស្បែក និង​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​នៅ​កោសិកា​ស្បែក​ដែល​បណ្តាល​មក​ពី​កាំរស្មី​ UV ហើយ​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ។

៥) ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ​ប្រសើរ​ឡើង

3

ជាង​នេះ​ក៏​ក៏​ជួយ​ដល់​ផ្លូវ​អារម្មណ៍​របស់​អ្នក​ឲ្យ​ទទួល​បាន​ភាព​ស្រស់ថ្លា​ផង​ដែរ ហើយ​ជួយ​កាត់​បន្ថយ​នូវ​ការ​ផលិត​អ័រម៉ូន​ស្រ្តេស។

៤) ជា​ប្រភព​នៃ​ប្រូតេអ៊ីន

ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​បរិភោគ​សាច់ អ៊ីចឹង​អាច​ងាក​មក​តេសៗ​គ្រាប់​ផ្កា​ឈូករ័ត្ន​បាន ដោយ​វា​អាច​ផ្តល់​ឲ្យ​ដល់​ទៅ ៤០ ភាគរយ​នៃ​បរិមាណ​ប្រូតេអ៊ីន​ដែល​អ្នក​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​គឺ​ប្រមាណ ១០០ ក្រាម។

៣) ជួយ​ពង្រឹង​ការ​សម្រក​ទម្ងន់

4

វា​មាន​សារធាតុ​ចិញ្ចឹម ដែល​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ដូច​ជា​ជាតិ​សរសៃ និង​វីតាមីន B។ នៅ​ពេល​ជាតិ​សរសៃ​បន្ថែម​ទៅ​ក្នុង​ក្រពះ​កាន់​តែ​ច្រើន វា​ធ្វើ​ឲ្យ​ការ​ស្រូប​យក​គ្លុយកូស​មាន​ការ​ថយចុះ ហើយ​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ។

២) ជួយ​ការពារ​ជំងឺ​មហារីក

វា​មាន​សារធាតុ​រ៉ែ​ដ៏​កម្រ ដូច​ជា​សេលេញ៉ូម ដែល​អាច​ជួយ​បន្សាប​កោសិកា​មហារីក ​និង​ជួយ​ប្រឆាំង​ការ​បណ្តាល​ឲ្យ​មាន​ជំងឺ​សរសៃ​ប្រសាទ។

១) បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម

1

វា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​រ៉ែ​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម រួម​មាន កាល់ស្យួម ប៉ូតាស្យូម​និង​ម៉ាញេស្យូម។ ដោយ​វា​អាច​ជួយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ធម្មតា និង​ជួយ​គ្រប់គ្រង​នៅ​ការ​បត់បែន​នៃ​សរសៃឈាម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក