ជឿថាវាជាសំណួរចាក់ដោត ដែលមានមនុស្សជាច្រើនចង់ដឹង តែមិនអាចសាកល្បងដោយខ្លួនឯងបាន នោះគឺថា ប្រសិនណាអ្នកពុំបានងូតទឹករយៈពេល ១ សប្តាហ៍ ១ ខែ ឬរហូតដល់រាប់សិបឆ្នាំ តើនឹងមានរឿងអ្វីកើតឡើងខ្លះមកលើរូបរាងកាយរបស់អ្នក?
តាមការបកស្រាយពីគេហទំព័រក្រៅស្រុកមួយ បានរៀបរាប់ដូចខាងក្រោម៖
ប្រសិនអ្នកមិនងូតទឹក ១ សប្តាហ៍
ទោះអ្នកធ្វើសកម្មភាពមានញើសតិចច្រើនក្តី ប៉ុន្តែបាក់តេរី និងប៉ារ៉ាស៊ីតវាបានកើតឡើងនៅលើស្បែកដែលវាជាបញ្ហាចម្បងនាំឲ្យខ្លួនប្រាណរបស់អ្នកមានក្លិនមិនល្អ ហើយវានឹងកាន់តែធំក្លិនខ្លាំងឡើង តាមរយៈពេលកាន់តែយូរដែលអ្នកបានបង្អត់ខ្លួនឯងពីការងូតទឹក។
ជាងនេះវានឹងធ្វើឲ្យស្បែកឡើងរមាស់ ព្រោះដោយសារតែធូលី និងបាក់តេរីដែលហោះមកទំជាប់នៅលើស្បែក។ ក្នុងចន្លោះពេលមួយសប្តាហ៍នោះ វាក៏នឹងឡើងក្លាយជាដំបៅលើស្បែក កើតឡើងមុខលើស្បែកលើខ្នង ដុះផ្សិតនៅពេលដែលរាងកាយមិនទទួលបានការសម្អាតសោះ ហើយផ្សិតគឺលេចឡើងគ្រប់ផ្នែកនៃរាងកាយ មិនថាតែតំបន់ប្រដាប់បន្តពូជ។ ជាមួយបញ្ហាទាំងនេះក៏ប្រឈមនឹងឲ្យអ្នកកើតជំងឺផ្សេងៗដូចជារលាកស្រោមខួរ ឬរលាកថ្លើមប្រភេទ A ផងដែរ។
ប្រសិនអ្នកមិនងូតទឹក ១ ខែ
ប្រសិនអ្នកលែងងូតទឹកមួយខែ នោះការរមាស់អាចនឹងរលាយបាត់ ព្រោះដោយសារតែស្បែកដែលងាប់វាឡើងកាន់តែក្រាស់ធ្វើឲ្យភាពរសើបលើនោះវាលែងមានតទៅទៀតហើយ។ អ្នកក៏លែងនឹងក្លិនខ្លួន របស់ខ្លួនឯងថាអាក្រក់ប៉ុណ្ណាដែរ ព្រោះច្រមុះរបស់អ្នកវាបានផ្សាំទៅនឹងក្លិននោះរយៈពេលមួយខែមកហើយ។
ប្រសិនអ្នកមិនងូតទឹក ៦ ខែទៅ ១ ឆ្នាំ
នោះរាងកាយរបស់អ្នកនឹងសម្របបានទៅនឹងទម្លាប់នៃការមិនងូតទឹក ហើយប្រព័ន្ធភាពសាំរបស់អ្នកក៏នឹងសម្របទៅជាមួយបាក់តេរីជាច្រើនដែលទំលើស្បែក។ ស្បែកខាងក្រៅរបស់អ្នកនឹងចាប់ផ្តើមឡើងក្រហាយ គ្មានសំណើម ហើយរឹងជាងស្បែកមនុស្សទូទៅ។
ប្រសិនអ្នកមិនងូតទឹករយៈពេល ៦០ ឆ្នាំ
គឺគ្មានអ្វីត្រូវបកស្រាយទេ ដូចបានបង្ហាញក្នុងរូបភាពនៃបុរសម្នាក់នេះអ៊ីចឹង ហើយវាគឺជារឿងពិតដែលកើតមានក្នុងពិភពលោកយើងនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក