ការ៉ុត ត្រូវគេស្គាល់ថាជា បន្លែដែលមានសារធាតុសំខាន់ និងវីតាមីនជាច្រើនជំនួយសុខភាព ស្បែក និងកែវភ្នែកតាមរយៈការទទួលទានជាអាហារជាប្រចាំ។ តែការ៉ុត ក៏អាចច្នៃជាប្រេងថែរក្សាស្បែកមុខបានយ៉ាងមានប្រសិទ្ធភាពខ្ពស់សម្បើមជាមួយនឹងវិធិធ្វើងាយៗផងដែរ។
ដូច្នេះមកតាមដានវិធិសាស្រ្តនៃការធ្វើប្រេងការ៉ុតលាបមុខដូចខាងក្រោមនេះ៖
#គ្រឿងផ្សំ
-ការ៉ុត ១មើម ទៅ២មើម
-ប្រេងដូង
#វិធីធ្វើទី១
-ចិតសម្បកការ៉ុតលាបទឹកឱ្យស្អាត រួចឈូសជាសរសៃតូចៗ
- យកប្រេងដូង ២ ទៅ៣ស្លាបព្រា កូរលាយជាមួយនឹងសរសៃការ៉ុត ១ស្លាបព្រាក្នុងចានស្អាតមួយ
-ដាំទឹកឱ្យពុះ រួចយកចានដែក ឬថ្មដែលលាយប្រេងដូង និងសរសៃការ៉ុតកូរចុះកូរឡើងលើទឹកពុះនោះប្រមាណជា ៣ ទៅ៥នាទី
-ពេលល្បាយនេះចុះត្រជាក់ ត្រងយកតែប្រេង ហើយទុកក្នុងក្រឡបិទជិតសម្រាប់ទុកប្រើប្រាស់។
#វិធីធ្វើទី២
-ចិតសម្បកការ៉ុតលាបទឹកឱ្យស្អាត រួចឈូសជាសរសៃតូចៗ
-យកប្រេងដូង ២ ទៅ៣ ស្លាបព្រា លាយជាមួយនឹងសរសៃការ៉ុត កូរលើឆ្នាំង ឬខ្ទះ ប្រមាណជា ២ ទៅ៣នាទី
-ពេលល្បាយនេះចុះត្រជាក់ ច្រោះយកតែប្រេង រក្សាទុកក្នុងដប ឬក្រឡបិទជិតសម្រាប់ទុកប្រើប្រាស់ ។
#គុណប្រយោជន៍
ប្រេងដែលធ្វើរួចអាចរក្សាទុកប្រើបានរយៈពេលមួយខែឯណោះ ដោយគ្រាន់តែលាបលើផ្ទៃមុខរាល់យប់នឹងទទួលបានគុណប្រយោជន៍ដូចជា៖
-កាត់បន្ថយ និងការពារ ការលាកស្បែក និងអាការរោល កន្ទួលផ្សេងៗ
-ផ្តល់សំណើមដល់ស្បែកមុខ និងចិញ្ចឹមផ្ទៃមុខឱ្យមានភាពស្រស់ស្អាត
-កាត់បន្ថយសាកស្នាមផ្សេងៗ ខ្មៅក្រោមភ្នែក និងស្នាមជ្រីវជ្រួញ
-ជួយបន្តឹងស្បែកមុខឱ្យតឹងណែន ក្មេងជាងវ័យ និងកាត់បន្ថយស្បែកកុំឱ្យឆាប់ចាស់តាមវ័យ
-ធ្វើឱ្យផ្ទៃមុខទន់ រលោង ម៉ដ្ឋខៃ ជាមួយនឹងវីតាមីនផ្សេងៗដែលបានមកពីប្រេងសម្រស់មួយនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក