ចេះ​តែ​ឆ្ងល់ តាម​ពិត​ជនជាតិ​ជប៉ុន​ទម្លាប់​គេង​រាប​លើ​ឥដ្ឋ ដោយសារ​មាន​ប្រយោជន៍ ៥ យ៉ាង​នេះ

ប្រទេស​នៅ​តំបន់​អាស៊ី​សឹង​តែ​ទាំង​អស់ ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប ទម្លាប់​នៃ​ការ​គេង​របស់​មនុស្ស គឺ​គេង​នៅ​លើ​គ្រែ​ធម្មតា ប៉ុន្តែ​ខុស​អី​តែ​ជនជាតិ​ជប៉ុន​គឺ​ពុំ​ចូលចិត្ត​មាន​គ្រែ​នោះ​ទេ ហើយ​ទម្លាប់​គេង​រៀប​លើ​ឥដ្ឋការ៉ូ ឬ​បន្ទះ​ក្តារ​នៃ​ផ្ទះ​របស់​ពួក​គេ។

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ឆ្ងល់ ​ហើយ​ថ្ងៃ​នេះ Knongsrok សូម​ធ្វើ​ការ​បង្ហាញ​នូវ​អត្ថប្រយោជន៍ ៥ ​ដែល​ប្រជាជន​រមែង​មាន​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក​មួយ​នេះ​ទទួល​បាន៖

៥) ជួយ​ឲ្យ​បាត់​ឈឺខ្នង

1

ការ​គេង​នៅ​លើ​ផ្ទៃ​រាប​ស្មើ គឺ​ល្អ​សម្រាប់​ខ្នង​របស់​អ្នក ហើយ​ក៏​អាច​ព្យាបាល​ជំងឺ​ឈឺ​ឆ្អឹង​ខ្នង​របស់​អ្នក​ដែល​កើត​រាប់​ឆ្នាំ​បាន​ផង​ដែរ។ វា​ខុស​ពី​ការ​គេង​នៅ​លើ​គ្រែ​ទន់ ត្បិត​មាន​អារម្មណ៍​ថា​ស្រួល ប៉ុន្តែ​យូរ​ទៅ​ពូក​នោះ​វា​នឹង​ចាប់​ផ្តើម​ស្រុត​ចុះ​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​ខ្នង​របស់​អ្នក​កោង នាំ​ឲ្យ​មាន​ការ​ឈឺចាប់។

៤) ជួយ​ពង្រឹង​ជំហរ​ឆ្អឹង​ខ្នង

2

ប្រសិន​បើ​អ្នក​គេង​លើ​ពូក​មាន​ខ្នើយ នោះ​ឆ្អឹង​ខ្នង​របស់​អ្នក​នឹង​ស្ថិត​នៅ​ជំហរ​មួយ (ដូច​បង្ហាញ​ក្នុង​រូបភាព) ដែល​វា​ខុស​ពី​ការ​គេង​រាប​ស្មើ ដែល​ធ្វើ​ឲ្យ​ជំហរ​ឆ្អឹង​ខ្នង​មាន​សភាព​ត្រង់ មិន​បង្ក​ឲ្យ​ឈឺ​ចុក​ចាប់​អ្វី​នោះ​ទេ។

៣) ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចរន្ត​ឈាម

3

នៅ​ពេល​អ្នក​គេង​រាប​ស្មើ វា​នាំ​ឲ្យ​លំហូរ​នៃ​ចរន្ត​ឈាម​ដំណើរការ​ទៅ​បាន​ល្អ ហើយ​ទម្ងន់​របស់​អ្នក​គឺ​ចែកចាយ​ស្មើៗ​គ្នា​ទៅ​តាម​ផ្នែក​នីមួយៗ​នៃ​រាងកាយ។ ការ​គេង​បែប​នេះ​ក៏​ថែម​ទាំង​ជួយ​ឲ្យ​ការពារ​ការ​ស្ពឹក​និង​រមួល​នៃ​ផ្នែក​ណា​មួយ​បាន​ថែម​ទៀត​ផង។

៤) ជួយ​ឲ្យ​អ្នក​ងើប​ទៀង​ពេល

4

ការ​គេង​លើ​គ្រែ​និង​ខ្នើយ​ដែល​មាន​សភាព​ទន់​ស្រួល​ពេក ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​ងើប​ឡើង​ខ្លាំង​ណាស់ ហើយ​មនុស្ស​ជា​ច្រើន​ទោះ​មាន​នាឡិការោទិ៍​ក៏​ងើប​មិន​ចង់​រួច​ដែរ។ វា​ខុស​ពី​ការ​គេង​លើ​ឥដ្ឋ ដែល​វា​មិន​សូវ​ស្រណុក​សុខ​ស្រួល ដែល​ជឿ​ថា​វា​នឹង​មិន​នាំ​ឲ្យ​អ្នក​ចង់​បិទ​ភ្នែក​លើស​ម៉ោង​នោះ​ឡើយ។

៥) ចំណាយ​តិច

5

មិន​បាច់​គិត​អី​ច្រើន បើ​យើង​ទិញ​គ្រែ​មួយ ជា​មធ្យម​ក៏​ចំណាយ​លើស​ពី ៣០០ ដុល្លារ​ដែរ វា​ខុស​ពី​ការ​គេង​លើ​ឥដ្ឋ​ធម្មតា ចំណាយ​តែ​បន្តិច​លើ​កម្រាល​ពូក ក៏​អាច​អនុញ្ញាត​ឲ្យ​អ្នក​គេង​បាន​ដែរ ហើយ​ជួយ​សន្សំសំចៃ​លុយ​ថែម​ទៀត។ ចុះ​បើ​ក្នុង​គ្រួសារ​មាន​សមាជិក​ច្រើន តើ​អ្នក​ត្រូវ​ចំណាយ​ប៉ុន្មាន​លើ​ការ​ទិញ​គ្រែ​ដាក់​បន្ទប់​នីមួយៗ​នោះ?

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក