ត្រូវ​កែ​ជា​បន្ទាន់! ទម្លាប់មិនល្អ ៥ នេះ អាចបណ្តាលឲ្យអ្នកកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​បេះដូង ឬ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល មិន​ថា​តែ​បុរស​ឬ​ស្រ្តី ប្រសិន​ណា​កំពុង​មាន​ទម្លាប់​មិន​ល្អ ៥ យ៉ាង​នេះ​ចាំ​បាច់​ត្រូវ​កែ​ជា​បន្ទាន់ ព្រោះ​អាច​ប្រឈម​ខ្ពស់​ដល់​អាយុ​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ៖

៥) អង្គុយ​កន្លែង​តែ​មួយ​រយៈ​ពេល​យូរ

1

អ្នក​បម្រើ​ការងារ​ក្នុង​ការិយាល័យ​ខ្លះ អង្គុយ​ ៥-៨ ម៉ោង​ជាប់​មិន​ចង់​ដក​ខ្លួន​ចេញ​ពី​កៅអី​នោះ​ទេ ដោយ​ទម្លាប់​មិន​បន្លាស់​ទី​ខ្លះ​នេះ​ហើយ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះដូង។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​អង្គុយ​យូរ​ច្រើន​ម៉ោង​បែប​ហ្នឹង វា​ធ្វើ​ឲ្យ​ឈាម​រត់​មិន​ល្អ ដែល​បណ្តាល​ឲ្យ​ឈឺ​ចាប់​ក្នុង​សន្លាក់ ​ហើយ​ឆាប់​ខ្សោយ​បេះដូង។

ដើម្បី​បង្ការ​ជំងឺ​ខាង​លើ​បាន អ្នក​គួរ​ផ្លាស់ប្តូរ​ទម្លាប់​ដោយ​រៀងរាល់​មួយ​ម៉ោង​ម្តង គួរ​តែ​ងើប​ពុត​ខ្លួន​ពុត​ប្រាណ ឬ​ដើរ​ទៅ​នេះ​ទៅ​នោះ​ប៉ុន្មាន​នាទី​ឲ្យ​សរសៃ​ឈាម​ដើរស្រួល​បន្តិច​ហើយ សឹម​មក​អង្គុយ​វិញ។

៤) គេង​ច្រើន​ពេក ឬ​តិច​ពេក

3

គេង​ច្រើន​ពេក​ក៏​មិន​ល្អ តិច​ពេក​ក៏​មិន​ល្ង​ដែរ ចូរ​គេង​នៅ​ស្តង់ដារ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ចន្លោះ​ពី ៦ ទៅ ៨ ម៉ោង​គឺ​ល្អ​បំផុត។

អ្នក​ដែល​គេង​តិច​ជាង ៦ ម៉ោង ឆាប់​នឹង​ទទួល​បាន​អរម៉ូន​ស្រ្តេស និង​សារធាតុ​រលាក​ខ្ពស់​នៅ​ក្នុង​ឈាម ហើយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​បេះដូង។ សម្រាប់​អ្នក​គេង​លើស​ពី ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ​វិញ គឺ​នាំ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​បេះដូង​ដំណើរការ​មិន​បាន​ល្អ។

៣) ខឹង​ច្រើន

4

អ្នក​ដែល​មាន​ទម្លាប់​ខឹង​ច្រើន ​គឺ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ចង្វាក់​បេះដូង​រមែង​លោត​លឿន​ជាង​ធម្មតា នៅ​ពេល​ដែល​អ្នក​ទទួល​អារម្មណ៍​ខឹងសម្បា​អ្វី​មួយ។

នៅ​ពេល​ខឹង​ឬ​អារម្មណ៍​ឆេវឆាវ​ខ្លាំង​នេះ វា​នាំ​ឲ្យ​សារធាតុ​រាវ​ក្នុង​បេះដូង​បញ្ជូន​ចេញ​ទៅ​ខាង​ខួរក្បាល និង​ផ្ទៃ​មុខ​របស់​អ្នក​ច្រើន​លើសលប់ យូរៗ​ទៅ​នាំ​ឲ្យ​កើត​មាន​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ដោយ​ឯកឯង។

២) ទទួល​ទាន​ប្រៃ​ច្រើន

5

ទទួល​ទាន​ប្រៃ​ច្រើន​ធ្វើ​ឲ្យ​ខូច​តម្រង់នោម ហើយ​វា​អាច​មាន​គ្រោះថ្នាក់​លើស​ពី​ហ្នឹង​ទៅ​ទៀត។ នៅ​ពេល​យើង​ទទួល​ទាន​ប្រៃ​ច្រើន វា​នាំ​ឲ្យ​យើង​ស្រេក​ទឹក​និង​ផឹក​ទឹក​ច្រើន បែប​នេះ​វា​ធ្វើ​ឲ្យ​បរិមាណ​ឈាម​រត់​កើន​ឡើង ហើយ​ធ្វើ​ឲ្យ​បេះដូង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជាង​មុន។

ទម្លាប់​បែប​ហ្នឹង​យូរ​ទៅ​នាំ​ឲ្យ​បំពង់​ខ្យល់​ខាង​ឆ្វេង​រីក​ធំ ហើយ​ឈាន​ទៅ​ដល់​ការ​ខ្សោយ​បេះដូង។ តាម​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ពេញ​វ័យ​ត្រូវការ​អំបិល​តែ ១,៥-២ ក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ គឺ​វា​ល្អ​គ្រប់គ្រាន់​ហើយ។

១) បរិភោគ​សាច់​ក្រហម

T5ZTQLM4WSTMERFDK2LM3PUSEQ

សាច់​ក្រហម​គឺ​សំដៅ​ទៅ​ដល់​សាច់​ឆៅ ដែល​មិន​ទាន់​ចម្អិន​បាន​ល្អ ហើយ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​អន្តរជាតិ​បាន​និយាយ​ថា វា​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​បេះដូង​ដោយ​ងាយ ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន​វា​ដោយ​មិន​លាយឡំ​ជាមួយ​អាហារ​ផ្សេង​ទៀត​នោះ​ជា​រៀងរាល់​ថ្ងៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក