លេច​ស្នាម​ខ្មៅ​លើ​ផ្នែក​នៃ​រាងកាយ​ទាំង ៣ នេះ​ជា​សញ្ញា​មិន​ល្អ​ទេ បើ​មាន​ ២ ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា​សុខភាព វា​ក៏​មាន​អាការៈ​ឬ​រោគ​សញ្ញា​បង្ហាញ​មក​ដោយ​ប្រយោល​តាម​រយៈ​សញ្ញា​ផ្សេងៗ​ពី​គ្នា។ ដោយឡែក​ការ​លេចចេញ​នូវ​ស្នាម​ខ្មៅ ឬ​ស្នាម​អុជ​ខ្មៅ​លើ​រាងកាយ​នៃ​ផ្នែក​ទាំង ៣ នេះ​ក៏​អាច​ឲ្យ​យើង​កត់​សម្គាល់​បាន​ដែរ៖

៣) ស្នាម​ខ្មៅ​លើ​ផ្ទៃ​មុខ

4

ប្រសិន​អ្នក​ជួប​បញ្ហា​លើ​ស្បែក​មុខ ដែល​កើត​មាន​ស្នាម​អុជ​ខ្មៅ​ច្រើន​ខុស​ពី​ធម្មតា នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ច្បាស់​ថា អ្នក​មាន​បញ្ហា​នៅ​ផ្នែក​ថ្លើម ដែល​វា​កំពុង​រង​ការ​ខូចខាត​ហើយ​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ជា​បន្ទាន់។

ជា​ធម្មតា​នៅ​ពេល​ដែល​កោសិកា​ថ្លើម​ត្រូវ​បាន​បំផ្លាញ នោះ​វា​នឹង​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ជាតិ​ដែក​ក្នុង​ឈាម បណ្តាល​ឲ្យ​ស្បែក​ឡើង​ស្រអាប់​និង​ងងឹត ខុស​ពី​ធម្មតា។

២) ក្រចក​ឡើង​ស្នាម​ខ្មៅ

2

នេះ​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវ​ទៅ​រក​ពេទ្យ​ពិនិត្យ​ផ្នែក​ថ្លើម​ជា​បន្ទាន់​ដូច​គ្នា ដោយ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​នៃ​ការ​ឡើង​ឆ្នូត​ពណ៌​ខ្មៅ ឬ​ពណ៌​លឿង-ត្នោត​លើ​ក្រចក នោះ​ហើយ​ជា​សញ្ញា​បង្ហាញ​ថា​ថ្លើម​មាន​បញ្ហា។ ប៉ុន្តែ​បើ​វា​លេចចេញ​ពណ៌​ផ្កាឈូក​ថ្លា​ធម្មតា នោះ​មាន​ន័យ​ថា សុខភាព​ថ្លើម​របស់​អ្នក​នៅ​ដំណើរការ​ល្អ។

១) ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក

1

ស្នាម​ខ្មៅ​នៅ​ក្រោម​រង្វង់​ភ្នែក មិន​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​បង្ហាញ​ថា មក​ពី​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ ឬ​ចូល​គេង​យប់​ជ្រៅ​ពេក​តែ​ប៉ុណ្ណោះ។ វា​នឹង​បាត់​ទៅ​វិញ ក្រោយ​អ្នក​ប្តូរ​ទម្លាប់​នៃ​ការ​គេង​ឲ្យ​គ្រប់គ្រាន់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក