អាហារ ៤ ប្រភេទ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ WHO តែ​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចូលចិត្ត​ទទួល​ទាន

អាហារ​ទាំង ៤ ប្រភេទ​នៅ​ខាង​ក្រោម បើ​ទោះ​បី​ជា​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ក៏​ដោយ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ​ណែនាំ​ឲ្យ​បញ្ចៀស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖

៤) ប្រភេទ​អាហារ​ជ្រក់

4

ជាក់​ស្តែង​ដូច​ជា​គីមឈី ស្ពៃ​ជ្រក់ ឬ​ជ្រក់​បន្លែ​ផ្សេងៗ​ទៀត​ជា​ដើម អ្នក​ជំនាញ​បាន​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាហារ​ប្រភេទ​នេះ​នៅ​ពេល​ដែល​ត្រាំ​ទុក នោះ​វា​នឹង​ប្រមូល​ផ្តុំ​ឡើង​នូវ​សារធាតុ Nitrites ដែល​អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​អាហារ​ប្រភេទ​នេះ ជា​អាហារ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ក្រិន​ថ្លើម ឬ​ដុះ​ដុំ​សាច់​ក្នុង​ថ្លើម។

៣) សាច់អាំង​បាប៊ីឃ្យូ

3

អាហារ​ប្រភេទ​សាច់អាំង​បាប៊ីឃ្យូរ​ដែល​វា​ស្ថិត​នៅ​សីតុណ្ហភាព​ខ្ពស់​ជ្រុល គឺ​ងាយ​នឹង​លេចចេញ​នូវ​ជាតិ Benzenepyrene ដែល​នៅ​ពេល​វា​កកកុញ​ក្នុង​ខ្លួន​យើង​ច្រើន អាច​បណ្តាល​ឲ្យ​ខូច​ថ្លើម បែប​នេះ​ទោះ​អ្នក​ចូលចិត្ត​ប៉ុណ្ណា សូម​កុំ​ទទួល​ទាន​ញឹកញាប់​ពេក។

២) អាហារ​ដែល​ខ្លោច

2

ស្រដៀង​នឹង​សាច់អាំង​ដែរ ដោយ​ប្រភេទ​អាហារ​ដែល​ចម្អិន​ខ្លោច​ពេក ពោល​គឺ​ស្ថិត​នៅ​សីតុណ្ហភាព​ខ្ពស់​ជ្រុល វា​ក៏​ងាយ​នឹង​ផ្ទុក​នូវ​ជាតិ Benzypyrene ដែល​វា​ជា​បន្សំ​មិន​ពេញលេញ​នៃ​វត្ថុ​ធាតុ​ដើម (ធ្យូង ឬ​ឧស្ម័ន ហើយ​វា​នាំ​ឲ្យ​មាន​ជាតិ​ពុល​កើត​ឡើង​ក្នុង​រាងកាយ។

ចូរ​ជៀសវាង​ឲ្យ​បាន​នូវ​ការ​ទទួល​ទាន ប្រភេទ​អាហារ​ដែល​ចម្អិន​ខ្លោច ហើយ​បើ​ទទួល​ទាន​សាច់​ដែល​ខ្លោច​ក្រៀម​ក៏​ទទួល​ទាន​តិច​តួច​បាន​ហើយ។

១) ប្រភេទ​អាហារ​បំពង

1

ការ​ទទួល​ទាន​អាហារ​ដែល​គេ​យក​ទៅ​បំពង ដូច​ជា​ចេកចៀន មាន់​បំពង ដំឡូង​បំពង គឺ​ប្រៀប​បាន​ការ​បង្កើន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន យូរៗ​ទៅ​វា​ធ្វើ​ឲ្យ​មាន​ការ​រារាំង​ដល់​ការ​រំលាយ​អាហារ ហើយ​ថ្លើម​របស់​អ្នក​នឹង​រុំព័ទ្ធ​ដោយ​ខ្លាញ់។ លើស​ពី​នេះ​ទៀត​ប្រភេទ​អាហារ​បែប​ហ្នឹង​ក៏​នាំ​ឲ្យ​ឡើង​ទម្ងន់​ឆាប់​រហ័ស​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក