កាហ្វេជាភេសជ្ជៈមួយប្រភេទដែលមនុស្សទូទៅចូលចិត្តទទួលទានជាប្រចាំ ដោយមិនថាតែបុរស នារី អ្នកមានមាឌស្គម មាឌធាត់ ហើយជាពិសេសគឺអ្នកដែលធ្វើការនៅការិយាល័យ អត់វាមិនសូវបាននោះទេ។
ក្រៅពីផ្តល់អត្ថប្រយោជន៍មួយចំនួន ជាងនេះវាក៏អាចជួយដល់ការសម្រកទម្ងន់បានទៀតផង ឲ្យតែអ្នកមានតិចនិកទទួលទានវាឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះ Knongsrok បង្ហាញ ២ ចំណុចសម្រាប់អ្នកចង់សម្រកទម្ងន់តាមរយៈការទទួលទានកាហ្វេ៖
២) កាត់បន្ថយឬបញ្ឈប់ ការទទួលទានកាហ្វេជាមួយស្ករ និង Cream
ដូចអ្នកដឹងស្រាប់ហើយ ស្ករនិង Cream គឺជាសត្រូវដែលប្រឆាំងនឹងការស្រកទម្ងន់។ បែបនេះនៅរាល់ពេលទទួលទានកាហ្វេ អ្នកគួរតែកាត់បន្ថយឲ្យបាននៅការដាក់គ្រឿងផ្សំទាំងនេះ ហើយបើអាចទម្លាប់ទទួលទានកាហ្វេខ្មៅបានទៀត គឺកាន់តែល្អ ព្រោះវាមានលាយបញ្ចូលគ្នាតែទឹក និងជាតិកាហ្វេអ៊ីនតែប៉ុណ្ណោះ។
១) ទទួលទានកាហ្វេមុនធ្វើលំហាត់ប្រាណ
អ្នកចង់ហាត់ប្រាណឆាប់ស្រកទម្ងន់លឿន អាចសាកល្បងការទទួលទានកាហ្វេមុនធ្វើលំហាត់ប្រាណបាន ព្រោះនៅពេលដែលជាតិកាហ្វេអ៊ីនចូលមកក្នុងខ្លួន វាអាចពន្លឿនល្បឿននៃការដុតកាឡូរីបានច្រើននិងឆាប់រហ័សជាងមុន។
យ៉ាងណាក៏មានសារណែនាំ ២ ផ្សេងទៀតដែលជួយឲ្យអ្នកស្រកទម្ងន់លឿន ដោយក្រៅពីការទទួលទានកាហ្វេដោយអនុវត្ត ២ ចំណុចខាងលើហើយ អ្នកក៏ត្រូវយកចិត្តទុកដាក់លើរបបអាហារ ដែលកុំទទួលទានអាហារដែលមានជាតិកូឡេស្តេរ៉ុលច្រើនពេក ហើយគួរងាកមកបរិភោគប្រភេទអាហារដែលមានបន្លែ ផ្លែឈើ។
ជាងនេះការទទួលទានទឹកក៏សំខាន់ផងដែរ ព្រោះត្រូវបំពេញជាតិទឹកសម្រាប់រាងកាយឲ្យបានគ្រប់គ្រាន់ ជៀសវាងការខះជាតិទឹក ហើយជាតិទឹកដែលលាយជាមួយកាហ្វេអ៊ីនក្នុងខ្លួនក៏វាជួយជំរុញដល់ការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយឲ្យកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀតផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក