មនុស្សជាច្រើនធ្លាប់ឆ្ងល់ថា ហេតុអ្វីបុគ្គលខ្លះអាយុស្រករយើង តែមើលទៅគេដូចក្មេងខ្លាំងម្ល៉េះ សឹងតែយើងច្រឡំហៅគេថា ប្អូន? ជួនកាលមកពីកត្តាសុខភាពគេអំណោយផល ហើយខ្លះទៀតមកពីរបៀបនៃការរៀបចំខ្លួន ដែលមិនងាយមានអ្នកចែករំលែកយើងរឿងហ្នឹងនោះទេ។
៧) កុំប្រើប្រាស់សំលៀកបំពាក់ឆ្នូតធំៗពេក
គួរជ្រើសរើសការស្លៀកពាក់មិនថាតែ អាវ ឬរ៉ូបដែលមិនមានឆ្នូតឬក្រឡាលាយឡំធំៗ ព្រោះវាជាកត្តាបង្កើនអាយុនៃដងខ្លួនរបស់អ្នក ហើយត្រូវប្តូរមកប្រភេទឈុតដែលមានផ្ទៃឆ្នូតស្រាល ឬមិនមានសោះកាន់តែល្អ។
៦) ស្លៀកខោរឹបរាង
កុំស្លៀកខោរលុងៗពេក ជាពិសេសប្រភេទខោកាបូយ ហើយប្តូរមកស្លៀកខោរឹបរាង ដែលមើលទៅស៊ីវិល័យដូចក្មេងជំទង់អ៊ីចឹង។ មួយទៀតកុំគិតថាអ្នកស្លៀកមិនសម សាកល្បងសិនទើបដឹង។
៥) លាក់បាំងផ្នែកក្បាលពោះ
ពេលយើងកាន់តែចំណាស់សាច់ក្បាលពោះកាន់តែធ្លាក់ អ្នកខ្លះមានដុះក្បាលពោះទៀតផង។ អ៊ីចឹងគួរតែយកប្រភេទខ្សែក្រវាត់ ឬច្នៃរបស់អ្វីមួយមកបិទបាំងនៅផ្នែកនោះ ហើយជៀសវាងការពាក់អាវដែលអាចបង្ហើបឲ្យឃើញសាច់ក្បាលពោះ ឬអាវរឹបឃើញក្បាលពោះធំពេក។
៤) ជ្រើសរើសវ៉ែនតាការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ
វ៉ែនតាដែលអ្នកជ្រើសរើសយកមកពាក់លំអខ្លួន ឬការពារកម្តៅថ្ងៃក៏ត្រូវតែជ្រើសរើសឲ្យទាន់សម័យដែរ។
៣) ប្រើប្រាស់គ្រឿងអលង្ការសាមញ្ញៗ
មានតែចាស់ៗទេ ដែលចូលចិត្តប្រើប្រាស់គ្រឿងអលង្ការហៀរខ្លួន បើក្មេងៗសម័យនេះក៏បញ្ចេញខ្លះដែរ តែប្រើប្រាស់បន្តិចបន្តួចប៉ុណ្ណោះ។
២) កុំជ្រើសរើសពណ៌ខ្មៅច្រើនពេក
នៅពេលដែលយើងកាន់តែចាស់ ស្បែករបស់យើងនឹងកាន់តែបង្ហាញនូវស្នាមជ្រីវជ្រួញមិនថាតែលើដៃ ឬផ្ទៃមុខ។ បែបនេះការស្លៀកពាក់ពណ៌ខ្មៅ វានឹងបង្កើតភាពផ្ទុយ ហើយធ្វើឲ្យគេមើលមកឆាប់ចាប់អារម្មណ៍លើរាងកាយរបស់អ្នកច្បាស់ជាងពណ៌ផ្សេង។
១) ប្រើប្រាស់អាវក្នុងឲ្យត្រូវទំហំ
សម្រាប់នារីៗ កុំប្រើប្រាស់អាវទ្រនាប់ដែលធំជាងទំហំរបស់ខ្លួនអី ដែលវាមើលទៅមិន Fit ចូលនឹងខ្លួនរបស់យើង ហើយមានសភាពធ្លាក់ យា ចាស់ជាងវ័យទៅវិញ៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក