ជាទម្លាប់របស់នារីៗដែលចូលចិត្តចងសក់ ជាពិសេសសម្រាប់អ្នកសក់វែង ព្រោះគិតថាអាចជួយឲ្យផ្នែកករបស់ពួកគេមិនសូវមានសភាពហប់ ធុញថប់ និងខ្លះទៀតងាយស្រួលក្នុងការធ្វើដំណើរ មិនឲ្យសក់រលាស់ប៉ះអ្នកដទៃអ្វីជាដើម។
ចុះអ្នកធ្លាប់ដឹងដែរទេ ការចងសក់រាប់ម៉ោង និងចងតឹងខ្លាំងពេក អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ៦ យ៉ាង ដែលចំណុចខ្លះលើសពីប៉ះពាល់ដល់ផ្នែកសក់ទៅទៀត៖
៦) អាចវិវត្តទៅរកជំងឺប្រកាំង
អ្នកមិនចាប់អារម្មណ៍ថាឈឺផ្នែកសក់នោះទេ ប៉ុន្តែនៅក្រោមសក់របស់អ្នកគឺមានសរសៃប្រសាទដែលវាអាចបណ្តាលឲ្យមានសភាពតឹង ហើយបណ្តាលឲ្យឈឺចាប់ក្លាយទៅជាជំងឺប្រកាំង។
៥) ធ្វើឲ្យស្បែកក្បាលឈឺចាប់
ស្រដៀងនឹងការឈឺក្បាលចំណុចខាងលើអ៊ីចឹងដែរ នោះពេលដែលអ្នករឹតកៅស៊ូចង់តឹងពេក នោះក៏ប៉ះពាល់ដល់ស្បែកក្បាលដែរ ហើយជាពិសេសធ្វើឲ្យប៉ះពាល់ដល់រន្ធញើសនៅលើស្បែកក្បាល។ អ្នកប្រាកដជាមានអារម្មណ៍ថា ធូរស្បើយភ្លាមៗ ក្រោយពេលដែលបន្ធូរភាពតឹងនៃកៅស៊ូនោះ។
៤) អាចធ្វើឲ្យរាលដល់ការឈឺខ្នង
សម្រាប់អ្នកសក់ក្រាស់ៗជាពិសេស នៅពេលដែលឈឺចាប់ត្រង់សភាពផ្នែកក្បាលយូរពេក ក៏នាំឲ្យរាលដល់ផ្នែកកញ្ចឹងក ហើយចុះមកដល់ខ្នង។ សរសៃប្រសាទវាបានរំញោចតគ្នា ធ្វើឲ្យផ្នែកផ្សេងទៀតក្រៅពីសក់ ដូចជាខ្នងនេះផ្ទាល់ មានសភាពឈឺចុកចាប់។
៣) ធ្វើឲ្យសក់ជាប់ជំពាក់
ចងសក់រយៈពេលយូរពេក ក៏អាចធ្វើឲ្យសក់របស់អ្នកជាប់ជំពាក់ផងដែរ ហើយនេះជឿថាមនុស្សស្រីណាក៏រមែងជួបដែរ។ បញ្ហានេះវានាំឲ្យអ្នកត្រូវចំណាយពេលដើម្បីទាញវាឲ្យមកសភាពលាតសន្ធឹងដូចដើមវិញ។
២) សក់របស់អ្នកឆាប់ដាច់ជាងធម្មតា
សក់របស់អ្នកនឹងឆាប់មានសភាពផុយជាងមុន ហើយមិនរឹងមាំដូចមុននោះទេ។ បញ្ហានោះវានឹងកាន់តែអាក្រក់ថែមទៀត នៅពេលដែលអ្នកទម្លាប់គេងទាំងមានកៅស៊ូចងសក់ជាប់ក្បាល។
១) វិវត្តទៅបញ្ហាទំពែកក្បាល
ប្រសិនអ្នកទម្លាប់ចងសក់ញឹកញាប់ពេក នោះវានឹងធ្វើឲ្យសក់ងាយជ្រុះ ហើយមិនរឹងមាំដូចបង្ហាញពីខាងលើ។ សកម្មភាពបែបនេះដែលនៅតែបន្ត នឹងនាំឲ្យវិវត្តទៅរកបញ្ហាទំពែកក្បាលនៅត្រង់ផ្នែកណាមួយជាក់ជាមិនខាន៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក