តាមបែបធម្មជាតិយកទៅណាអស់! នេះវិធី ៥ យ៉ាង សម្រាប់​អ្នក​ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ងាស

ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ងាស​របស់​អ្នក អាច​លេចឡើង​ដោយសារ​តែ​អាយុ​របស់​អ្នក​កាន់​តែ​ច្រើន ក៏​ដូច​ជា​ផល​ប៉ះពាល់​ផ្សេង​ទៀត​ដែល​ជះ​ឥទ្ធិពល​មក​លើ​រាងកាយ។ អ្នក​ខ្លះ​ក៏​មិន​សូវ​អើពើ តែ​អ្នក​ខ្លះ​ទៀត​ក៏​ចង់​រក​វិធី​បំបាត់​ស្នាម​ទាំង​នោះ តែ​ចង់​ព្យាបាល​តាម​បែប​ធម្មជាតិ ​មិន​ឆ្លងកាត់​ការ​ប្រើប្រាស់​ជាតិ​គីមី​អ្វី​នោះ​ទេ។

មក​អាន​អត្ថបទ​នេះ​ត្រូវ​ហើយ Knongsrok នឹង​បង្ហាញ​វិធី​ព្យាបាល​បែប​ធម្មជាតិ ៥ យ៉ាង​ដូច​ខាង​ក្រោម សម្រាប់​អ្នក​ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ងាស៖

៥) ផ្លែ​ចេក

1

ចេក​គឺ​ល្អ​បំផុត​សម្រាប់​ស្បែក និង​ជា​ពិសេស​សម្រាប់​ថ្ងាស​របស់​លោក​អ្នក។ វា​មាន​ផ្ទុក​វីតាមីន​និង​ប្រេង​ធម្មជាតិ ដែល​អាច​ផ្តល់​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ ចូរ​យក​ផ្លែ​ចេក​ដែល​បក​ហើយ មក​ហាន់​ច្របល់​ចូល​គ្នា​ប៉ុន្មាន​ផ្លែ ហើយ​លាយ​ជាមួយ​ទឹក​បន្តិច រួច​យក​ជក់​មួយ​មក​ប្រើ​ប៉ាត​និង​លាប​លើ​ថ្ងាស​ហើយ​ទឹក​ចោល​រយៈ​ពេល​ ១៥ ទៅ ២០ នាទី​សឹម​លាង​ទឹក​ក្តៅ​អុនៗ​ចេញ។

៤) ប្រភេទ​ផ្លែ​ក្រូច

2

ប្រភេទ​ផ្លែ​ក្រូច​ជូរៗ មិន​ថា​តែ​ក្រូច​ពោធិ៍សាត់ ក្រូច​ចិន ឬ​ក្រូចថ្លុង គឺ​សំបូរ​ទៅ​ដោយ​វីតាមីន E និង C ដែល​អាច​ផ្តល់​ឲ្យ​ស្បែក​មាន​ភាព​រលោង និង​ជួយ​សុខភាព​ស្បែក​បាន​ច្រើន។ អ្នក​អាច​យក​ទឹក​ក្រូច​ស្រស់ ១/៤ នៃ​ចាន​ចង្កឹះ មក​លាយ​ជាមួយ​ម្សៅ ឲ្យ​វា​ក្លាយ​ទៅ​ជា​ Cream ស្អិតៗ ហើយ​យក​វា​មក​លាប​នៅ​លើ​ថ្ងាស​ទុក​ចោល ២០ នាទី​សឹម​លាង​វា​ដោយ​ទឹក​ក្តៅ​អុនៗ។

៣) ប្រេង​ធម្មជាតិ

3

នៅ​ពេល​ដែល​ស្បែក​របស់​អ្នក​ស្ងួត វា​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​កាន់​តែ​ឆាប់​មើល​ឃើញ បែប​នេះ​អ្នក​គួរ​ផ្តល់​សំណើម​ដល់​ស្បែក​តាម​រយៈ​ការ​ប្រើប្រាស់​ប្រេង​ធម្មជាតិ ដូច​ជា​ប្រេង​ដូង ឬ​ប្រេង​អូលីវ។ លាប​ប្រេង​ប្រភេទ​ខាង​លើ​ទៅ​លើ​ថ្ងាស​មុន​ចូល​ដំណេក ជា​ពិសេស​លាប​ទៅ​លើ​ទីតាំង​នៃ​ស្នាម​ជ្រីវជ្រួញ ហើយ​ម៉ាស្សា​វា​រហូត​ដល់​ស្បែក​អ្នក​មាន​អារម្មណ៍​ថា​ដូច​ជា​ទទួល​បាន​សំណើម សឹម​លាង​មុខ​ចេញ។

២) យក​ពង​ស​នៃ​ស៊ុត

4

យក​ពង​ស​នៅ​ខាង​ក្នុង​ស៊ុត ​មក​លាយ​ជាមួយ​ទឹក​ឃ្មុំ ហើយ​លាប​វា​នៅ​លើ​ថ្ងាស​របស់​អ្នក ក៏​អាច​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​ដែរ ជា​ពិសេស​គឺ​ឆាប់​រឹត​បន្តឹង​ស្បែក។ ការ​អនុវត្ត​អាច​ធ្វើ​បាន​ដោយ​ប្រើ​ចាន​ចង្កឹះ​មួយ ហើយ​យក​ពង​ស​នៅ​ក្នុង​ស៊ុត​មក​លាយ​ជាមួយ​ទឹក​ឃ្មុំ​ ១ ស្លាបព្រា​បាយ ហើយ​យក​វា​មក​លាប​រយៈ​ពេល ១៥ នាទី សឹម​លាង​ជាមួយ​ទឹក​ត្រជាក់។

១) ការ​ធ្វើ​លំហាត់ប្រាណ​ថ្ងាស

អ្នក​អាច​ធ្វើ​លំហាត់ប្រាណ​នៅ​សាច់​ដុំ​ថ្ងាស ដែល​អាច​ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ​បាន​ដូច​គ្នា។ អ្នក​អាច​អនុវត្ត​ដូច​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=ByKT-Bxd2RQ

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក