នៅពេលរាងកាយរបស់អ្នកបង្ហាញសញ្ញាទាំងប៉ុន្មានដូចខាងក្រោមនេះ វាចាំបាច់ណាស់ដែលអ្នកត្រូវបន្ថែមវីតាមីនជាបន្ទាន់ ដើម្បីការពារសុខភាពអ្នកឱ្យបានមុនពេល។
១. ប្រេះបបូរមាត់
នៅពេលដែលបបូរមាត់អ្នកចាប់ផ្ដើមប្រេះ ឬរបកស្បែក វាបង្ហាញថារាងកាយរបស់អ្នកខ្វះវីតាមីន B ជាពិសេសវីតាមីន B2, B3 និង B12 ស័ង្កសី ឬជាតិដែក។ ក្នុងពេលនេះអ្នកគួរតែបន្ថែមអាហារដែលសម្បូរទៅដោយវីតាមីន B ដូចជាត្រីសាលម៉ុន ស៊ុតសម្បកខ្យង និងអាហារសមុទ្រដទៃទៀត ដើម្បីបំពេញបន្ថែមវីតាមីនទាំងនេះសម្រាប់រាងកាយអ្នក។ អ្នកហូបបួសអាចយកស្លឹកសណ្តែក ប៉េងប៉ោះស្ងួត ល្ងដើម្បីជំនួសក៏បាន។
២. ស្បែកឡើងក្រហម និងជ្រុះសក់
នៅពេលដែលអ្នកឃើញថារាងកាយរបស់អ្នកអាចខ្វះស័ង្កសី វីតាមីន B7 វីតាមីន A វីតាមីន D វីតាមីន E និង វីតាមីន K ... អ្នកគួរតែញុំាផ្លែឈើក្រៀម គ្រាប់ល្ពៅ គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោ ផ្លែបឺរ ផ្សិត និងចេកជាដើម ដើម្បីបន្ថែមវីតាមីនក្នុងខ្លួននូវវីតាមីនទាំងឡាយដែលខ្វះ។
៣. ឡើងមុន
ប្រសិនបើរាងកាយខ្វះវីតាមីន A និងវីតាមីន D វានឹងបណ្តាលឱ្យកើតមុន។ ដូច្នេះអ្នកគួរតែបរិភោគត្រី គ្រាប់ធញ្ញជាតិ ផ្លែឈើក្រោម គ្រាប់អាល់ម៉ុន ការ៉ុត ដំឡូងជ្វា និងម្ទេសក្រហម ដើម្បីបន្ថែមវីតាមីនចាំបាច់សម្រាប់រាងកាយ។
៤. មានអាការៈរមាស់ ឬស្ពឹកខុសប្រក្រតី
ប្រសិនបើអ្នកឃើញថារាងកាយរបស់អ្នកឧស្សាហ៍រមាស់ក្តៅ ឬស្ពឹក បញ្ហានេះទំនងជាអ្នកកង្វះវីតាមីន B (B6, B9 និង B12) ។ បន្លែស្លឹកបៃតង ខ្មៅ សណ្តែក ស៊ុត និងអាហារសមុទ្រមានផ្ទុកនូវវីតាមីនទាំងនេះច្រើន។
នៅពេលដែលរាងកាយរបស់អ្នកខ្វះវីតាមីន B វាអាចប៉ះពាល់ដល់ចុងសរសៃប្រសាទនៅក្នុងស្បែក។ លើសពីនេះទៀត ការធ្លាក់ទឹកចិត្ត អស់កម្លាំង ភាពស្លេកស្លាំង និងអតុល្យភាពអ័រម៉ូន ក៏នឹងអាចបណ្តាលឱ្យមានរោគសញ្ញាស្រដៀងគ្នានេះដែរ។
៥. រមួលក្រពើ និងឈឺចាប់នៅជើង
នៅពេលដែលរាងកាយរបស់អ្នកកើតមានអាការៈរមួលក្រពើ ឬឈឺចាប់នៅត្រង់ជើង នេះជាសញ្ញាបង្ហាញថា អ្នកខ្វះប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និងវីតាមីន B ។ អ្នកគួរតែញុំាចេក អាល់ម៉ុន ល្ពៅ ផ្លែឆឺរី ផ្លែប៉ោម ផ្កាខាត់ណា ស្ពៃក្តោប ស្ពៃខ្មៅ គ្រាប់ផ្លែឈើក្រូចថ្លុង។ អ្នកត្រូវបន្ថែមវីតាមីនបេប៉ូតាស្យូម និងកាល់ស្យូមជាបន្ទាន់ ដើម្បីកាត់បន្ថយការឈឺចាប់ ឬរមួលក្រពើនេះ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok