សម័យបច្ចុប្បន្ននេះហាងកាហ្វេជាច្រើនបានបង្កើតឡើងជាមួយនឹងរសជាតិថ្មីឆ្ងាញ់ៗប្លែកពីគ្នា ដោយក្នុងនោះសោភណ្ឌភាព និងការរៀបចំហាងក៏ជាចំណុចសំខាន់ដែលទាក់ទាញភ្ញៀវចូលទទួលទានកាហ្វេផងដែរ ដើម្បីជាការផ្លាស់ប្តូរបរិយាកាសកាន់តែស្រស់ស្រាយបន្ថែម។
ដោយក្នុងនោះថ្មីៗនេះមានហាងកាហ្វេបង្កើតថ្មីមួយកន្លែងទៀតហើយ ធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តទទួលទានកាហ្វេ និងចូលចិត្តភាពច្នៃប្រតិដ្ឋថ្មីកញ្ជ្រោលចង់ទៅគ្រប់ៗគ្នានោះគឺ « ហាងកាហ្វេឃ្លាំងអំបិល » ដែលមានទីតាំងនៅកណ្តាលវាលស្រែអំបិលតែម្តង។
« ហាងកាហ្វេឃ្លាំងអំបិល » មានបើកបម្រើកាហ្វេ និងភេសជ្ជៈគ្រប់ប្រភេទមិនខុសពីហាងល្បីៗដទៃនោះទេ ដោយក្រៅពីជាហាងដែលយកទេសភាពស្រែអំបិលខេត្តកំពតជាចម្បងនៅក្នុងការទាក់ទាញភ្ញៀវមកទទួលទាន និងថតរូបកម្សាន្តហើយ សូម្បីតែការតុបតែងហាងក៏មានលក្ខណៈប្លែកស្រស់ស្រាយ គួរឱ្យចាប់អារម្មណ៍ចង់មកទទួលទានតែម្តង។ ដោយបច្ចុប្បន្ននេះ ហាងកាហ្វេឃ្លាំងអំបិលនេះបានស្រូបទាញអ្នកទេសចរគ្រប់តំបន់ទាំងអ្នកនៅក្នុងខេត្តកំពតផ្ទាល់ និងអ្នកដែលនៅទីក្រុងភ្នំពេញទៀតផង។
គួរឱ្យដឹងផងដែរថា « ហាងកាហ្វេឃ្លាំងអំបិល » មានទីតាំងស្ថិតនៅ ស្រែអំបិលជុំគ្រៀល ខេត្តកំពត ចង់ដឹងទីតាំងច្បាស់លោកអ្នកអាចស្វែករកតាមរយៈ Maps https://goo.gl/maps/yQXNCJgMwZHugV9W9 ឬសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈលេខទូរស័ព្ទ 016 566 886 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាពផ្តល់សិទ្ធដោយ៖ Udom Kprtc /Fiyanuth Lon
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក