ធ្វើជាមនុស្សសំខាន់ណាស់គឺមិនត្រូវខ្ជះខ្ជាយពេលវេលាច្រើនពេកទៅលើរឿងដែលអត់ប្រយោជន៍នោះទេ ព្រោះ វាអាចធ្វើអោយបាត់នបង់នូវពរជ័យរបស់គ្រួសារ។ ចូរធ្វើជាមនុស្សល្អ កុំចេះដឹងរឿងអ្នកដទៃ តែត្រូវយកពេលមកពង្រឹងសមត្ថភាពរបស់ខ្លួនឯងវិញទើបជាការប្រសើរ ម្យ៉ាងទៀតត្រូវចាំថាបើយើងចេះសន្សំគុណធម៌សម្រាប់ខ្លួនឯង នោះនាពេលអនាគតកូនៗចៅៗរបស់អ្នកក៏នឹងប្រកបទៅដោយពរជ័យដូចគ្នា៖
១.រួសរាយរាក់ទាក់ មិនចាប់អារម្មណ៍នឹងការវាយតប់ ឬ និយាយដើម៖ ដូចពាក្យចាស់លោកពោលថា ភាពសុខដុមរមនានាំទៅរកទ្រព្យសម្បត្តិ ភាពសុខដុមរមនានាំទៅរកភាពចម្រុងចម្រើន ភាពសុខដុមរមនានាំទៅរកសេចក្តីសុខ និងសន្តិភាពផ្លូវចិត្តពិតប្រាកដ។ បើអ្នកមានចិត្តល្អ នោះរឿងល្អនឹងមករកអ្នកដូចគ្នា ដាំគ្រាប់ពូជអ្វីនឹងបានផលនោះ។ បើចិត្តខឹង ឧបសគ្គក៏នឹងមករកយើងដោយមិនបានអញ្ជើញ។ ចិត្តកាន់តែស្ងប់ ជីវិតកាន់តែរលូន ដូចគ្នានឹងគ្រួសារដែរ បើជម្លោះក្នុងគ្រួសារនៅតែបន្ត សំណាងនឹងរលត់ទៅ។
២.ឧស្សាហ៍ព្យាយាម៖ កុំខ្ជះខ្ជាយពេលវេលាច្រើនពេក ត្រូវចាំថាយើងត្រូវចេះសន្សំគុណធម៌សម្រាប់កូនៗចៅៗ ចេះសន្សំសំចៃ ស្រលាញ់ពរជ័យ កុំធ្វើអាក្រក់។ ក្រៅពីការធ្វើបុណ្យ អ្នកក៏ត្រូវខិតខំប្រឹងប្រែងប្រមូលពរជ័យផងដែរ។ ដូចជា «ភ្ជួរហើយដាំ» បើចង់ច្រូតបានច្រើនត្រូវខំភ្ជួរ និងដាក់ជី។ អ្នកមាន ឬ ក្រ អាស្រ័យលើហេតុ និងផល គ្រួសារកាន់តែឧស្សាហ៍ ថ្ងៃក្រោយច្បាស់ជាមិនលំបាកឡើយ។
៣.ត្រូវមានការគោរព និងដឹងគុណ៖ ឪពុកម្តាយគឺជាសសរគ្រឹះនៃគ្រួសារ និងជាពរជ័យដ៏អស្ចារ្យបំផុតរបស់យើង។ ហេតុនេះ អ្នកចេះដឹងគុណកាន់តែច្រើនចំពោះឪពុកម្តាយ នោះពរជ័យក៏នឹងកាន់តែច្រើនឡើងដូចគ្នា។ ម្តាយឪពុកគឺជាព្រះក្នុងផ្ទះដែលយើងគួរតែដឹងគុណមុនដំបូងគេបង្អស់ ព្រោះបើគ្មានលោកទេ យើងក៏គ្មានថ្ងៃនេះដែរ អ្វីៗត្រូវអរគុណទៅកាន់គាត់។
៤.ជឿជាក់លើខ្លួនឯង៖ គ្រួសារដែលតែងតែចូលចិត្តកេងចំណេញពីអ្នកដទៃនឹងមិនមានសំណាងឡើយ។ ភាពក្រីក្រកើតចេញពីការលោភលន់ ទ្រព្យសម្បត្តិបានមកពីការផ្តល់អោយ។ ដូច្នេះកុំខ្លាចរងទុក្ខ ធ្វើជាមនុស្សល្អ ហើយខំប្រឹង នោះទេវតាប្រាកដជាមិនអោយអ្នករងនូវអយុត្តិធម៌ឡើយ។ ចង់បានពរជ័យត្រូវចេះសន្សំបុណ្យច្រើនជាងបាប បើចង់មានបានត្រូវចេះខំប្រឹងអោយច្រើនជាងភាពខ្ជិលច្រអូស៕