នៅពេលអ្នកមានវ័យកាន់តែចាស់ទៅអ្នកនឹងយល់ថា មិនមែនការបដិសេធន៍ទាំងអស់សុទ្ធតែជារឿងអាក្រក់នោះទេ អោយតែអ្នកធ្វើវានៅក្នុងកាលៈទេសៈត្រឹមត្រូវនោះវាគ្មានអ្វីខុសឆ្គងឡើយ។ ជាពិសេសគឺក្រោយអាយុ៦០ឆ្នាំទៅ អ្នកគួរតែចេះបដិសេធចំពោះរឿងទាំងនេះ៖
១.បដិសេធមិនធ្វើឱ្យមានភាពស្មុគស្មាញ៖ អាចនិយាយបានថាមនុស្សច្រើនតែមិនសប្បាយចិត្តព្រោះពួកគេតែងតែគិតថាអ្វីៗស្មុគស្មាញពេក ប៉ុន្តែនេះធ្វើឱ្យមនុស្សជាច្រើននៅជុំវិញមានអារម្មណ៍នឿយហត់ជាខ្លាំង។ ស្ថានភាពបែបនេះងាយនឹងកើតឡើងនៅពេលយើងមានអាយុច្រើន។ នៅពេលនេះអាយុនឹងធ្វើឱ្យអ្នកឯកកោ និងព្រួយបារម្ភច្រើនជាងមុន។ ដូច្នេះពេលយើងឈានដល់វ័យចាស់ យើងគួរតែបន្ថយល្បឿន ហើយគិតឲ្យបានសាមញ្ញបន្តិច កុំចូលចិត្តយករឿងមិនល្អមកដាក់នៅក្នុងចិត្ត។
២.បដិសេធមិនពេញចិត្តគ្រប់គ្នា៖ គំនិតដែលអ្នកតែងតែផ្គាប់ចិត្តមនុស្សគ្រប់រូបគឺពុលខ្លាំងណាស់ ព្រោះដើម្បីធ្វើឱ្យអ្នកដទៃសុខស្រួល ជួនកាលធ្វើឱ្យខ្លួនឯងឈឺចាប់។ មនុស្សបែបនេះហាក់ដូចជាត្រូវបានគេស្រឡាញ់ ប៉ុន្តែពួកគេត្រូវបានគេទាញយកប្រយោជន៍ដោយមិនដឹងខ្លួន។ មនុស្សដែលមានបុគ្គលិកលក្ខណៈសុភាពច្រើនតែត្រូវបានគេប្រើ ដូច្នេះចូរបដិសេធចំពោះរឿងដែលអ្នកមិនពេញចិត្ត ឬ មនុស្សដែលអ្នកមិនចង់នៅក្បែរ។ ប៉ុន្តែការគិតបែបនេះនៅពេលដែលអ្នកចាស់ទៅគឺគ្រាន់តែរុញខ្លួនឯងទៅក្នុងស្ថានភាពដ៏វេទនាជាង។ នៅពេលដែលយើងឈានចូលដល់អាយុ ៦០ ឆ្នាំ យើងនឹងប្រឈមមុខនឹងរឿងជាច្រើន យើងគួរតែកាត់បន្ថយជម្លោះ ចាប់ពីពេលនោះមក យើងអាចរស់នៅដោយសន្តិភាព និងសាមញ្ញជាង៕