ក្នុងវដ្តនៃជីវិត យើងត្រូវបានបង្កើតការទាក់ទងជាមួយមនុស្សគ្រប់ប្រភេទជៀសមិនផុតនោះទេ មិនថាមនុស្សល្អ ឬ មនុស្សអាក្រក់។ តែថាមនុស្សដែលអ្នករាប់អាន ក៏ជះឥទ្ធិពលយ៉ាងខ្លាំងមកកាន់ជីវិតរបស់អ្នកផងដែរ។ ប្រសិនបើអ្នកចង់សំណាងច្រើននៅក្នុងជីវិត ក្នុងឆ្នាំថ្មីអ្នកគួរតែបើកទ្វារស្វាគមន៍មនុស្ស៣នាក់នេះអោយចូលមកក្នុងជីវិតរបស់អ្នក ព្រោះនៅក្បែរពួកគេគឺប្រៀបដូចជាបាននៅក្បែរមនុស្សថ្នៃថ្នូរដែលមកសង្គ្រោះជីវិតរបស់អ្នកអញ្ចឹង៖
១.មនុស្សវិជ្ជមាន ចូលចិត្តធ្វើអោយបរិយាកាសរីករាយ៖ បរិស្ថានប៉ះពាល់ដល់គុណភាពទឹក បរិស្ថានស្អាតមានន័យថាទឹកស្អាតដូចគ្នា។ ស្រដៀងទៅនឹងមនុស្សដែរ បរិយាកាសល្អអាចជួយអ្នកឱ្យរីកចម្រើន ហើយថែមទាំងផ្លាស់ប្តូរជីវិតរបស់អ្នកទៀតផង។ អនាគតរបស់មនុស្សម្នាក់ត្រូវបានជះឥទ្ធិពលដោយមនុស្សជាច្រើន និងបរិយាកាសដែលគាត់ទាក់ទងជាមួយ។ ប្រសិនបើអ្នករស់នៅក្នុងបរិយាកាសល្អជាមួយបុគ្គលល្អ ៗ នោះអ្នកនឹងត្រូវបានលើកទឹកចិត្តដោយធម្មជាតិ។
២.ធ្វើការជាមួយមនុស្សដែលគួរឱ្យទុកចិត្ត ផលិតភាពទ្វេដង៖ ក្នុងជីវិត យើងបានទាក់ទងជាមួយមនុស្សគ្រប់ប្រភេទ។ ដើម្បីឱ្យអ្នកដទៃទទួលស្គាល់ អ្នកមិនអាចខ្វះភាពជឿជាក់បានទេ ដោយសារតែភាពជឿជាក់មានសារៈសំខាន់ខ្លាំងណាស់។ ភាពជឿជាក់ គឺជាប្រភេទនៃភាពច្បាស់លាស់ និងការទទួលខុសត្រូវ។ មនុស្សដែលគួរឱ្យទុកចិត្តនឹងធ្វើឱ្យមនុស្សមានអារម្មណ៍សុខស្រួល ផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃការជឿជាក់។
៣.បង្កើតមិត្តជាមួយមនុស្សដែលយល់ពីអ្នក៖ មនុស្សជាច្រើននិយាយថា អ្វីដែលល្អបំផុតនៅក្នុងពិភពលោកគឺការស្វែងរកនរណាម្នាក់ដែលយល់ពីអ្នក ហើយចែករំលែកភាពរីករាយរបស់អ្នកជាមួយអ្នក។ មនុស្សដែលយល់ពីអ្នកនឹងចេះអោយតម្លៃទៅលើរាល់ការលំបាកនិងភាពធន់របស់អ្នក។ មនុស្សម្នាក់នោះប្រហែលជាមិននៅក្បែរអ្នកគ្រប់ពេលនោះទេ ប៉ុន្តែគាត់តែងតែត្រៀមខ្លួនដើម្បីចែករំលែកភាពរីករាយ និងទុក្ខព្រួយជាមួយអ្នក៕