សម្រាប់ស្រ្តីការមករដូវគឺជារឿងដែលតែងតែកើតឡើងរៀងរាល់ខែនៅលើដងខ្លួនរបស់ពួកគេ ប៉ុន្តែខែខ្លះក៏ឃើញថាមកយឺតជាងធម្មតា ឬខែខ្លះអត់មកតែម្តង ហើយធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង។
យ៉ាងណាមិញការមករដូវយឺតជាធម្មតា ឬមិនមានរដូវ គឺអាចកើតឡើងមកពីមូលហេតុមួយចំនួន ហើយអ្នកអាចអនុវត្តវិធីដោះស្រាយដូចខាងក្រោមបាន៖
៦) ស្រេ្តស
នេះជាហេតុផលមួយក្នុងចំណោមហេតុផលពិសេសទាំង ៦ ដែលធ្វើឲ្យមានការថយចុះនៅអរម៉ូន GnRH មានមុខងារការពារការបញ្ចេញអូវុលនិងការមករដូវ។ ប្រសិនអ្នកធ្លាប់មានរោគសញ្ញាទាំងនេះ សូមជៀសវាងកុំឲ្យខ្លួនឯងទទួលអារម្មណ៍ស្រ្តេស ហើយចូរដកខ្លួនពីការងារមួយចំនួនដើម្បីបន្ធូរអារម្មណ៍។
៥) ការមានជំងឺ
ជំងឺរយៈពេលខ្លីដែលអ្នកកំពុងកើតមាន ក៏ជាមូលហេតុនាំឲ្យមានការពន្យារនៃការមករដូវផងដែរ។ នោះក៏ដោយសារតែស្ថានភាពក្នុងខ្លួនអ្នកមិនអំណោយផល ខុសពីធម្មតា អ៊ីចឹងអាចទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងថាតើពេលណាទើបអ្នកអាចមានវដ្ដរដូវត្រលប់មកធម្មតាវិញ។
៤) បម្លាស់ប្តូរផែនការណ៍ជីវិត
នោះមានន័យថា ទម្លាប់នៃការគេង ឬធ្វើការរបស់អ្នកហាក់កំពុងមានការមមាញឹកខ្លាំងពេក។ ពេលខ្លះអ្នកធ្លាប់តែគេងយប់ បែរជាយកពេលយប់ទៅធ្វើការ ហើយធ្វើមិនឈប់។ ការផ្លាស់ប្តូរសកម្មភាពរស់នៅបែបនេះក៏ជាហេតុផលមួយដែរ ដែលធ្វើឲ្យមានភាពមិនស្ថិតស្ថេរក្នុងប្រព័ន្ធខាងក្នុងនៃរាងកាយរបស់អ្នក។
៣) ពេលអ្នកទទួលទានថ្នាំ
សម្រាប់អ្នកដែលទទួលទានថ្នាំ ឬផ្លាស់ប្តូរថ្នាំដែលធ្លាប់តែទទួលទាន ក៏អាចបណ្តាលឲ្យការមករដូវប្រព្រឹត្តិទៅខុសពីពេលធម្មតាដូចគ្នា។ ដោយសារផលប៉ះពាល់នៃថ្នាំ វាអាចជះឥទ្ធិពលដល់បម្លាស់ប្តូរអរម៉ូននៅក្នុងរូបរាងកាយរបស់អ្នក។
២) ឡើងទម្ងន់
មនុស្សដែលកំពុងឡើងទម្ងន់ ក៏បង្កផលប៉ះពាល់ដល់អរម៉ូនក្នុងរាងកាយដូចគ្នា ហេតុនេះហើយទើបធ្វើឲ្យអ្នកមករដូវមិនទៀងទាត់ដូចមុន។
១) ស្រកទម្ងន់ជ្រុល
អ្នកដែលស្រកទម្ងន់ខុសធម្មតា មានអាការៈស្គមស្គាំង អស់កម្លាំង មិនសូវមានជាតិខ្លាញ់ក្នុងខ្លួនគ្រប់គ្រាន់ ក៏នាំឲ្យការមករដូវប្រព្រឹត្តិទៅមិនទៀងទាត់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក