នឹងមានផលប៉ះពាល់ជាច្រើនដល់រាងកាយ ប្រសិនបើអ្នកបញ្ឈប់ ឬមិនទទួលទានបន្លែ ឬផ្លែឈើ

បន្លែ និងផ្លែឈើមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយ។ ប្រសិនបើអ្នកឈប់ញុំាវា ឬមិនញុំាវា នោះវានឹងជះនូវផលអវិជ្ជមានជាច្រើនដល់រាងកាយរបស់អ្នក។

១. ការបាត់បង់ចក្ខុវិស័យពេលយប់

Shutterstock_519417517

ដើម្បីថែរក្សាសុខភាពភ្នែក និងចក្ខុវិស័យ យើងត្រូវការវីតាមីនA ក្នុងទម្រង់ពីរគឺរីទីណាណុល និងបេតាខារ៉ូទីន។ សារធាតុទាំងពីរនេះត្រូវបានគេរកឃើញមាននៅក្នុងបន្លែបៃតង និងផ្លែឈើ។ ប្រសិនបើអ្នកឈប់បរិភោគអាហារទាំងនេះទាំងស្រុង នោះរាងកាយរបស់អ្នកនឹងប្រឈមនឹងហានិភ័យនៃការខ្វះខាតការមើលឃើញ ភ្នែកអាចនឹងចុះខ្សោយជា ពិសេសនៅពេលយប់។

២. ក្លិនខ្លួន

Screen Shot 2021 02 22 At 10.44.58 AM

អាហារដែលអ្នកញុំារាល់ថ្ងៃមានច្រើនទាក់ទងនឹងក្លិនខ្លួនអ្នក។ ការសិក្សាខ្លះបានបង្ហាញថា អ្នកដែលញុំាបន្លែ និងផ្លែឈើពណ៌បៃតងមានក្លិនខ្លួនល្អ ស្រស់ស្រាយជាងមុន សូម្បីតែពេលដែលពួកគេមិនប្រើសាប៊ូ ឬទឹកអប់ជំនួយក៏ដោយ។ ទន្ទឹមនឹងនេះដែរ អ្នកដែលញុំាសាច់ច្រើ នច្រើនតែមានក្លិនមិនល្អកាន់តែខ្លាំង។

៣. ធ្លាក់ទឹកចិត្តយ៉ាងងាយស្រួល

Original

អ្នកជំនាញជឿជាក់ថា ពោះវៀន និងខួរក្បាលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ របបអាហារដែលមានតុល្យភាពល្អ មិនត្រឹមតែជួយឱ្យរាងកាយមានសុខភាពល្អដោយមានជំងឺតិចប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួនាទីសំខាន់ក្នុងសុខភាពផ្លូវចិត្តផងដែរ។ បើមិនមានបន្លែ និងផ្លែឈើពណ៌បៃតងទេ អ្នកនឹងប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺភ្នែក និងជំងឺធ្លាក់ទឹកចិត្ត។

៤. សម្ពាធ​ឈាម​ខ្ពស់

Blood Pressure

ការស្រាវជ្រាវបង្ហាញថា អ្នកដែលទទួលទានបន្លែ ឬផ្លែឈើបៃតងតិច ច្រើនតែមានហានិភ័យខ្ពស់នៃជំងឺលើសឈាម ជាងអ្នកដែលទទួលទានអាហារទាំងនេះជាប្រចាំ។ អ្នកជំងឺដែលមានជំងឺលើសឈាម តែងតែត្រូវបានណែនាំដោយវេជ្ជបណ្ឌិត ដូច្នេះគាត់មានបន្លែបៃតង និងផ្លែឈើជាច្រើនដើម្បីគាំទ្រការព្យាបាលជំងឺនេះ។

៥. មានបញ្ហារំលាយអាហារ

Insulin_Nation_Here_Are_the_Common_Type_1_Related_Digestive_Issues_945px

តាមពិតមនុស្សដែលមិនបរិភោគបន្លែ ឬផ្លែឈើតិច ច្រើនតែជួបបញ្ហារំលាយអាហារជាពិសេសទល់លាមក។ មូលហេតុគឺថារាងកាយខ្វះបរិមាណជាតិសរសៃរលាយ ដែលត្រូវការសម្រាប់ការរំលាយអាហារ ដើម្បីដំណើរការរលូន និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះបន្លែ និងផ្លែឈើ គឺជាប្រភពដ៏ល្អនៃជាតិសរសៃចំណី។ ប្រសិនបើអ្នកចង់ឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ វាជាការល្អបំផុតក្នុងការថ្លឹងថ្លែងអាហារនៅក្នុងរបបអាហាររបស់អ្នក ហើយកុំភ្លេចដាក់បញ្ចូលបន្លែ និងផ្លែឈើឱ្យបានច្រើនផង។

៦. ការកកឈាមក្នុងសរសៃឈាមវ៉ែន

Blood Clot Disease Symbol

ផ្លែឈើដូចជាទំពាំងបាយជូរ និងបន្លែដែលមានស្លឹកបៃតង ... មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលជួយការពារការកកើតកំណកឈាមក្នុងសរសៃឈាម។ លើសពីនេះទៅទៀត វីតាមីនC នៅក្នុងបន្លែ និងផ្លែឈើក៏ជួយកាត់បន្ថយហានិភ័យនៃការកកឈាមបានដែរ។ ប្រសិនបើអ្នកមិនចង់មានជំងឺសរសៃឈាមបេះដូង អ្នកគួរតែបរិភោគអាហារទាំងនេះឱ្យបានទៀងទាត់។

៧. ការខូចខាតស្បែក

Skin Damage Wp

បន្លែដូចជាខាត់ណាខៀវ ស្ពៃ សាឡាត់ និងស្ពៃក្តោបមានប្រភពវីតាមីន K ច្រើនដែលជួយឱ្យបេះដូងបូមឈាមទៅកាន់សរីរាង្គក្នុងខ្លួន។ ដូច្នេះប្រសិនបើអ្នកខ្វះវីតាមីនK ស្បែករបស់អ្នកនឹងមិនស្មើគ្នា និងងាយរងគ្រោះណាស់។

៨. មានបញ្ហាធ្មេញ

Set Cute Little Teeth Blue Background Total Health Dental Problems_46527 452

ការឈប់បរិភោគផ្លែឈើ និងបន្លែនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពមាត់របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ដំណើរការនៃការទំពារ និងកម្ទេចអាហារទាំងនេះ នឹងជួយសម្អាតមាត់ និងធ្មេញ។ នៅពេលទំពារវានឹងធ្វើឱ្យមានទឹកមានត់កាន់តែច្រើន ហើយលាងសម្អាតអាស៊ីត និងបាក់តេរី។

ក្រៅពីនេះបន្លែ និងផ្លែឈើក៏មានផ្ទុកសារធាតុចិញ្ចឹមដូចជា វីតាមីនA, C និងកាល់ស្យូម ដើម្បីជួយពង្រឹងធ្មេញការពារការបាត់បង់ក្នុងមាត់ធ្មេញផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok