ទម្លាប់​ធ្វើ​រឿង ៣ នេះ​មុន​ម៉ោង ៨ ព្រឹក នឹង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺស្អាត​ដូច​ក្មេង​អាយុ ១៨ ឆ្នាំ

រៀងរាល់​ពេល​ព្រឹក​ក្រោយ​ក្រោក​ពី​គេង តើ​អ្នក​ទម្លាប់​ធ្វើ​សកម្មភាព​អ្វី​ខ្លះ​ជា​ប្រចាំ? តើ​សកម្មភាព​ទាំង អស់​នោះ បាន​នាំ​ផល​វិជ្ជមាន​សម្រាប់​សុខភាព​ឬ​រាងកាយ​របស់​អ្នក​ដែរ​ឬ​ទេ?

យើង​ណែនាំ​ទម្លាប់ ៣ ដែល​អ្នក​គួរ​តែ​អនុវត្ត​រៀងរាល់​ក្រោយ​ក្រោក​ពី​គេង ឬ​មុន​វេលា​ម៉ោង ០៨ ព្រឹក​គឺ​ល្អ​បំផុត ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ស្អាត មិន​ចាញ់​ក្មេង​ប្រុស​ក្មេង​ស្រី​ស្រករ​អាយុ ១៨ ឆ្នាំ៖

៣) ទទួល​ទាន​ទឹក​ក្តៅ​អុនៗ​លាយ​ជាមួយ​ក្រូចឆ្មា​ទឹក​ឃ្មុំ មុន​អាហារ​ពេល​ព្រឹក

Uống Mật Ong Buổi Sáng đúng Cách

ទឹក​ក្តៅ​អុនៗ​លាយ​ជាមួយ​ក្រូច​ឆ្មា​និង​ទឹក​ឃ្មុំ​នៅ​ពេល​ក្រោក​ពី​ដំណេក គឺ​អាច​នាំ​ផល​ល្អ​ជា​ច្រើន​សម្រាប់​រាងកាយ​របស់​អ្នក។ ដោយ​វា​មិន​ត្រឹម​តែ​ផ្ទុក​នូវ​សារធាតុ​អុកស៊ីតកម្ម​ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក និង​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ក្នុង​ការ​ប្រកប​ការងារ​ផ្សេងៗ​នា​ពេល​បន្ទាប់​ផង​ដែរ។

ជាង​នេះ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​នៅ​ពេល​ព្រឹក ដែល​ទម្លាប់​ឲ្យ​អ្នក​ទទួល​ទាន​តិច ហើយ​ជួយ​ផ្តល់​វីតាមីន C ដែល​ជួយ​ដល់​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ​ថែម​ទៀត។

២) ដក​ដង្ហើម​វែង​និង​យឺតៗ

2

តាម​ការ​ស្រាវជ្រាវ មនុស្ស​ភាគ​ច្រើន​ដែល​ដក​ដង្ហើម​វែង និង​យឺតៗ គឺ​មាន​សុខភាព​ល្អ​និង​អាច​រស់នៅ​បាន​យូរ​ជាង​អ្នក​ដែល​ដក​ដង្ហើម​ខ្លីៗ។ ចំណុច​នេះ​តាម​ពិត​ទៅ​អ្នក​គួរ​តែ​ទម្លាប់ គ្រាន់​ថា​នៅ​ពេល​ព្រឹក​គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ថ្ងៃ​ថ្មី​របស់​អ្នក អ៊ីចឹង​ចូរ​បំពេញ​ស្រស់ស្រាយ​ឲ្យ​បាន​ល្អ​មក​ក្នុង​ខ្លួន។

លើស​ពី​នេះ​វា​ក៏​ជួយ​បញ្ចេញ​ឧស្ម័ន​ពុល​នានា​ចេញ​ពី​សួត​របស់​យើង ហើយ​បង្កើន​បរិមាណ​អុកស៊ីសែន​ទៅ​ក្នុង​ឈាម ដែល​ជួយ​ឲ្យ​ស្បែក​ឡើង​ជា​ប្រែ​ពណ៌​ស​និង​ស៊ីជម្ពូ។

១) ម៉ាស្សា​មុខ​ជាមួយ​ទឹក​ក្តៅ​អុនៗ

3

ប្រើប្រាស់​ទឹក​ក្តៅ​អុនៗ​ដែល​មាន​សីតុណ្ហភាព​ក្រោម ៣៧ អង្សា​សេ​មួយ​កូន​ចាន ហើយ​យក​ក្រណាត់​តូច​មួយ​មក​ជ្រលក់​ទឹក​នោះ សឹម​ពូត​ទឹក​ចេញ​ហើយ​យក​វា​មក​ដុះ​ខាត់​ឲ្យ​ពេញ​ផ្ទៃ​មុខ។ ធ្វើ​បែប​នេះ​ប្រហែល ៥ នាទី ហើយ​សឹម​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ទម្លាប់​ធ្វើ​រៀងរាល់​ថ្ងៃ​នោះ​ត្រឹម​រយៈ​ពេល​ខ្លី​អ្នក​នឹង​ឃើញ​លទ្ធផល ហើយ​ចាប់​អារម្មណ៍​ថា​ស្បែក​មុខ​របស់​អ្នក​ប្រែ​ជា​ទន់​រលោង​ជាង​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក