សម្រាប់អ្នកដែលបម្រើការពេញមួយថ្ងៃហើយ ក្រោយម៉ោង ៩ យប់ អ្នកគួរតែយកពេលវេលានោះទៅសម្រាក ឬជជែកកម្សាន្តជាមួយគ្រួសារ មិត្តភ័ក្ដិ ឬមនុស្សជាទីស្រលាញ់របស់អ្នក។ ដោយឡែករឿង ៥ យ៉ាងនេះ យើងណែនាំឲ្យអ្នកចាំបាច់ត្រូវជៀសវាង កុំធ្វើឲ្យសោះក្រោយម៉ោង ៩ យប់ ព្រោះមានហេតុផលដែលអ្នកគួរតែដឹង៖
៥) ទទួលទានទឹកដោះគោ
ទទួលទានទឹកដោះគោនៅពេលយប់គឺល្អហើយ តែកុំឲ្យសោះនៅក្រោយម៉ោង ៩ យប់ ព្រោះវាអាចបង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារ ហើយជាពិសេសធ្វើឲ្យស្ទះសរសៃឈាម ជារឿយៗដែលអាចឲ្យអ្នកភ្ញាក់ទាំងពាក់កណ្តាលយប់។ និយាយស្រួលស្តាប់ បើទទួលទានមុន ៣ ម៉ោងនៃការចូលដំណេកគឺមិនអីទេ តែបើក្រោយនោះវាមិនបានជួយសុខភាព ហើយបែរជាបង្កផលប៉ះពាល់ដល់សុខភាពវិញ។
៤) ទទួលទានថ្នាំឬវីតាមីន
មនុស្សជាច្រើនលេបថ្នាំគ្រាប់កាល់ស្យូម ឬវីតាមីនមុនពេលចូលគេង ការធ្វើបែបនេះបណ្តាលឲ្យក្រពះអ្នកមានបញ្ហាទៅវិញទេ ព្រោះវាមិនរំលាយឡើយក្នុងចន្លោះពេលប៉ុន្មានម៉ោងទៅមុខដែលអ្នកគេង។ អ្នកជំនាញណែនាំឲ្យលេបថ្នាំទាំងនោះ នៅពេលបាយរួចប៉ុន្មាននាទីគឺល្អបំផុត។ ជាទូទៅនៅពេលដែលអ្នកគេង សរីរាង្គក្នុងខ្លួនប្រាណរបស់អ្នកក៏ផ្អាកដំណើរការដូចគ្នា បែបហ្នឹងប្រសិទ្ធភាពថ្នាំក៏វាពុំបានរលាយចូលទៅក្នុងខ្លួនដែរ។
៣) ធ្វើលំហាត់ប្រាណ
កុំធ្វើលំហាត់ប្រាណរួចរាល់ភ្លាម ហើយមកដល់ដាក់ខ្លួនគេងភ្លាម នោះអាចធ្វើឲ្យប៉ះពាល់ដល់ផ្នែកខួរក្បាល ព្រោះកំឡុងពេលអ្នកធ្វើសកម្មភាពហា់តប្រាណខ្លាំងៗ ខួរក្បាលរបស់អ្នកក៏នឹងដំណើរការតក់ក្រហល់ដូចគ្នា ហើយនៅពេលដែលមកបញ្ឈប់វាភ្លាមៗ វាអាចបង្កជាបញ្ហាហើយ។ ល្អបំផុតគឺធ្វើមុននោះ ១ ទៅ ២ ម៉ោងយ៉ាងតិច ឬមុននោះកាន់តែយូរកាន់តែល្អ។
២) បរិភោគអាហារ
ចាស់ៗនិយាយមិនខុសទេ កុំបរិភោគហើយភ្លាមចូលគេងភ្លាម មិនល្អទេ។ បើសួរថានិយាយឲ្យស៊ីជម្រៅគឺបែបម៉េច នោះគឺត្រង់ថានៅពេលដែលបរិភោគហើយមកតម្រង់ខ្នងគេងភ្លាម នោះវានឹងធ្វើឲ្យចាល់អាស៊ីតក្នុងក្រពះ រហូតដល់ពេលខ្លះក្រហល់ក្រហាយទ្រូង ឈានដល់ការបង្កគ្រោះថ្នាក់ធ្ងន់ជាច្រើនផ្សេងទៀត។ អាហារពេលល្ងាចដ៏ល្អបំផុតគឺមុនម៉ោង ០៧ យប់។
១) ស្លៀកសំលៀកបំពាក់ដែលតឹងៗ
ពេលយប់ជាពេលសម្រាកដែលប្រកបដោយផាសុកភាព។ ទោះជាយ៉ាងណាសូមកុំស្លៀកពាក់សំលៀកបំពាក់តឹងពេក ព្រោះវាបង្កើនកម្តៅ និងប៉ះពាល់ដល់ចរន្តឈាម នាំឲ្យឈឺចាប់ដងខ្លួន។ ដូច្នេះអ្នកគួរតែស្លៀកបែបរលុងៗ ដែលនាំឲ្យចរន្តឈាមអាចហូរកាត់បានងាយស្រួល ហើយបញ្ចៀសបញ្ហារលាកស្បែក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក