អាហារទាំង ៦ ប្រភេទដូចបង្ហាញខាងក្រោម វាពិតជាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលល្អសម្រាប់រាងកាយ។ ទោះជាយ៉ាងណា សូមអ្នកកុំបរិភោគច្រើនហួសកម្រិត ដែលវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពទៅវិញ៖
៦) ការ៉ុត
ការ៉ុតមានផ្ទុកសារធាតុ Beta-Carotene ដែលអាចបម្លែងជាវីតាមីន A ដល់រាងកាយ។ ប៉ុន្តែប្រសិនអ្នកទទួលទានវាច្រើនពេក នោះអាចបណ្តាលឲ្យអ្នកកើតជំងឺខាន់លឿង។ ជំងឺនេះវាមិនប៉ះពាល់សុខភាពខ្លាំងទេ ហើយក៏អាចនឹងបាត់ទៅវិញនៅរយៈពេលខ្លី ប៉ុន្តែប្រសិនអ្នកកំពុងកើតជំងឺនោះហើយ នៅបន្តទម្លាប់ទទួលទានការ៉ុតច្រើនលើសលប់ទៀតនោះ វាអាចនឹងប៉ះពាល់ដល់រាងកាយកាន់តែខ្លាំងក្លា។
៥) ទឹក
ទឹកគឺជារបស់ចាំបាច់ក្នុងជីវិតរបស់ម្នាក់ៗ ដោយយើងអាចនឹងស្លាប់បាន ប្រសិនខ្សត់ទឹកពីខ្លួនហើយលឿនជាងការអត់ចំណីអាហារទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនអ្នកទទួលទានច្រើនពេក ក៏អាចបណ្តាលឲ្យមានអតុល្យភាពអេឡិចត្រូលីត និងប៉ះពាល់ដល់តម្រង់នោមផងដែរ។ ផលវិបាកមួយផ្សេងទៀតវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពខួរក្បាល។
៤) ផ្លែ Avocado
Avocado ឬយើងនិយមស្គាល់ថាជាផ្លែបឺរ វាជាប្រភេទផ្លែឈើមានផ្ទុកជីវជាតិជាច្រើន ហើយសំបូរទៅដោយជាតិសរសៃ ដែលអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ ដែលកើតឡើងដោយសារជាតិខ្លាញ់ក្នុងខ្លួនខ្ពស់។ ការដែលល្អបំផុតអ្នកអាចទទួលទានផ្លែបឺរប្រហែលកន្លះទៅមួយបានហើយក្នុងមួយថ្ងៃ សូមកុំទទួលទានលើសហ្នឹងឲ្យសោះ។
៣) ផ្លែប៊ីតត្រូត
វាជាផ្លែឈើម្យ៉ាងដែលអាចយកមកច្របាច់ចេញជាទឹក តែការទទួលទានច្រើនវាអាចបង្កឲ្យអ្នកឈឺក្បាល វិលមុខ ស្រវាំងភ្នែក។ ល្អបំផុតអ្នកគួរទទួលទានត្រឹមកន្លះទៅមួយកែវបានហើយក្នុងមួយថ្ងៃ ដោយឡែកសម្រាប់ក្មេងក្រោមអាយុ ១ ឆ្នាំហាមទទួលទានដាច់ខាត ព្រោះអាចពុល។
២) សារ៉ាយសមុទ្រ
សារ៉ាយសមុទ្រសំបូរទៅដោយជាតិវីតាមីន B12 ជាតិអ៊ីយ៉ូត និងជាតិសរសៃ ទោះជាយ៉ាងណាប្រសិនអ្នកទទួលទានក្នុងបរិមាណច្រើនលើសលប់ នោះអាចបណ្តាលឲ្យកើតមានជំងឺទីរ៉ូអ៊ីត និងឡើងទម្ងន់ទៀតផង។
១) ទឹកសណ្តែក
ទឹកសណ្តែកមានផ្ទុកនៅវីតាមីន B ប៉ូតាស្យូម ម៉ាញេសូម និងប្រូតេអ៊ីន ហើយវាក៏មានផ្ទុកអាស៊ីអាមីណូសំខាន់ទាំង ៩ ដែលរាងកាយយើងមិនអាចផលិតបានផងដែរ។ ណែនាំជាពិសេសសម្រាប់អ្នកឧស្សាហ៍ទទួលទានថ្នាំព្យាបាលជំងឺនានា ប្រសិនទទួលទានទឹកសណ្តែកចូលទៅក្នុងខ្លួនច្រើនទៀតនោះ វាអាចបង្កឲ្យមានផលប៉ះពាល់និងប៉ះទង្គិចគ្នាជាមួយថ្នាំ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក