ទម្លាប់នៃការបរិភោគប្រចាំថ្ងៃ គឺជាកត្តាវិនិច្ឆ័យនៃហេតុផលឡើងឬស្រកទម្ងន់របស់អ្នកបាន។ អ្នកខ្លះទៅខំហាត់ប្រាណខ្លាំងប៉ុណ្ណាក៏ដោយ តែបើការបរិភោគមិនអនុវត្តឲ្យបានត្រឹមត្រូវ នោះគីឡូក៏មានតែឡើងលើសដើម។
ថ្ងៃនេះ Knongsrok ណែនាំអាហារ ៥ ប្រភេទ ដែលអ្នកចង់ស្រកគីឡូគួរទម្លាប់បរិភោគឲ្យបានច្រើន ជំនួសអាហារប៉ះពាល់ផ្សេងទៀត ហើយអាហារទាំងនេះបរិភោគច្រើនប៉ុណ្ណាក៏មិនឡើងគីឡូដែរ៖
៥) ស៊ុត
ស៊ុតគឺជាអាហារដែលផ្តល់នូវសុខភាពល្អបំផុតសម្រាប់រាងកាយ ព្រោះវាមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ ហើយធាតុផ្សំនៃស៊ុតគឺប្រូតេអ៊ីន។ អ្នកគួរតែជ្រើសរើសស៊ុតជាអាហារពេលព្រឹករៀងរាល់ថ្ងៃ និងជំនួសនៅការបរិភោគអាហារដទៃ។
៤) បន្លែបៃតង
បន្លែបៃតងគឺជាអាហារមួយដែលទាំងបុរសនិងនារីអាចបរិភោគបាន ដោយគ្មានការបារម្ភចំពោះរឿងឡើងគីឡូ។ បន្លែមានទាំងជាតិទឹកនិងសរសៃច្រើន តែមិនសូវមានកាឡូរីខ្ពស់នោះទេ បែបនេះប្រសិនអ្នកបរិភោគចំណីអាហារមានជាតិខ្លាញ់ សូមលាយឡំផ្ទាប់ឲ្យបានច្រើនជាមួយបន្លែ ដើម្បីបន្លប់ការឆ្អែត និងរក្សាតុល្យភាពអាហារូបត្ថម្ភក្នុងរាងកាយបាន។
៣) ត្រី
ត្រីសំបូរទៅដោយខ្លាញ់អូមេហ្គា ៣ ដែលរារាំងការឆ្អែត លើសពីនេះវាក៏ផ្ទុកនូវបរិមាណប្រូតេអ៊ីនច្រើនផងដែរ។ នេះជាសារធាតុចិញ្ចឹមដែលពុំអាចខ្វះបានសម្រាប់អ្នកចង់ស្រកគីឡូ ហើយបើឲ្យជ្រើសរើសរវាងត្រីនិងសាច់គោ អ្នកគួរជ្រើសរើសយកត្រីជាអាទិភាព។
២) ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្លែឈើដែលមានផ្ទុកសារធាតុទឹក ៨៥ ភាគរយ ហើយវាក៏មានជាតិសរសៃខ្ពស់ និងកម្រិតស្ករទាប ដូច្នេះអាចឲ្យអ្នកមានអារម្មណ៍ថាឆ្អែតក្នុងរយៈពេលយូរ និងកាត់បន្ថយចំណង់អាហារ។ ទម្លាប់បែបនេះយូរទៅ អ្នកនឹងលែងសូវឃ្លាន មួយផ្សេងទៀតវាក៏ជួយបន្ថែមនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រយោជន៍ចំពោះសុខភាពនិងស្បែកផងដែរ។
១) ពពួកផ្លែ Citrus
មានដូចជាផ្លែក្រូច ក្រូចឃ្វិច និងក្រូចត្លុងគឺល្អសម្រាប់អ្នកចង់ស្រកទម្ងន់បំផុត ព្រោះវាស្រដៀងផ្លែប៉ោមអ៊ីចឹង ដោយមានផ្ទុកជាតិសរសៃខ្ពស់ និងបរិមាណទឹកច្រើន ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត ហើយកាត់បន្ថយចំណង់អាហារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក