ម្នាស់ជាផ្លែឈើមួយប្រភេទ ដែលជាតិសាសន៍ណាក៏និយមបរិភោគដែរ ជាពិសេសប្រជាជននៅតំប់អាស៊ីយើងផ្ទាល់តែម្តង។ ក្រៅពីរសជាតិផ្អែម និងខ្លះរាងជូរបន្តិច វាក៏បានផ្តល់ប្រយោជន៍ពិសេសជាច្រើនសម្រាប់សុខភាព ហើយចំណុចខ្លះវាលើសពីការរំពឹងទុករបស់អ្នកទៅទៀត។
ខាងក្រោមយើងបង្ហាញពីអត្ថប្រយោជន៍ធំៗទាំង ៥ ចំពោះសុខភាពពីការទទួលទានផ្លែម្នាស់៖
១) ជួយដល់ប្រព័ន្ធរំលាយអាហារ
ម្នាស់សំបូរទៅដោយអាស៊ីដនិងអង់ស៊ីមដែលជួយរំលាយប្រូតេអ៊ីន ហើយមានជាតិសរសៃខ្ពស់ជួយដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនអ្នកដឹងខ្លួនឯងថាអ្នកឧស្សាហ៍ទល់លាមក វាជារឿងល្អបំផុតក្នុងការទទួលទានផ្លែម្នាស់។
២) មានជាតិវីតាមីន C ខ្ពស់
ជាផ្លែឈើមួយប្រភេទដែលមានផ្ទុកវីតាមីន C ខ្ពស់ ហើយជួយឲ្យប្រព័ន្ធភាពសុាំក្នុងរាងកាយដំណើរការល្អជាងមុន។ ជាងនេះវាក៏អាចជួយបង្ការជំងឺផ្តាសាយផងដែរ ដែលអ្នកឈឺញឹកញាប់គួរតែរកម្នាក់ដើម្បីទទួលទានជាទម្លាប់។
៣) ល្អចំពោះសុខភាពមាត់
អ្នកដែលមានជំងឺមាត់ ដូចជាឈឺអញ្ចាញធ្មេញ ឬបញ្ហាអ្វីផ្សេងៗជាដើមនៅខាងក្នុងបរិវេណមាត់ អ្នកក៏គួរតែទទួលទានម្នាស់ជាប្រចាំដែរ។
៤) បំបាត់ការក្អក
ម្នាស់ក៏អាចជួយប្រឆាំងជំងឺរលាកបំពង់ក និងស្នាមរលាកផ្សេងៗផងដែរ ហើយជាងនេះវាក៏អាចកម្ចាត់បាក់តេរីនៅក្នុងបំពង់ក ពោលគឺមានចំណុចល្អជាច្រើន។
៥) ជួយកែបញ្ហាកែងជើងប្រេះ
មិនត្រឹមតែជួយបញ្ហាសម្រាប់អ្នកមានកែងជើងប្រេះមួយមុខទេ និយាយជារួមទៅវាអាចជួយកម្ចាត់កោសិកាដែលងាប់ ដើម្បីឲ្យស្បែកខូចអាចបាត់បង់ទៅយ៉ាងងាយ និងកាត់បន្ថយការរលាកនៃស្បែក។
៦) កាត់បន្ថយហានិភ័យជំងឺមហារីក
មហារីកជាជំងឺដ៏គួរឲ្យខ្លាច ហើយម្នាស់ក៏មានគុណសម្បត្តិអាចជួយកាត់បន្ថយនៃការវិវត្តទៅរកជំងឺមហារីកបានដែរ ជាពិសេសគឺមហារីកក្រពះ និងមហារីកសុដន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក